ដោយមានការព្យាយាមអស់ពីចិត្តពីថ្លើម ជិតស្និទ្ធនិងតែងតែមានទំនួលខុសត្រូវជាមួយនឹងអាជីព ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ លោក វរសេនីយត្រីយោធិនអាជីព គ្រូពេទ្យ ឡេ វ៉ាន់ក្វឹក ត្រូវបានប្រជាជន ជាពិសេសគឺបងប្អូនជនជាតិ ខ្មែរ នៅតំបន់ជាប់មាត់សមុទ្រ ស្ថិតលើភូមិ សាស្ត្រឃុំ វិញហាយ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) គោរពរាប់អានដូច ជាសាច់ញាតិក្នុងគ្រួសារ។
អញ្ជើញមកបំពេញការងារនៅមណ្ឌលសុខភាពពេទ្យយោធា - ប្រជាជនឃុំ វិញហាយ ប៉ុស្តិ៍ការពារព្រំដែន វិញហាយ (កងទ័ពការពារព្រំដែនខេត្ត សុកត្រាំង) តាំងពីឆ្នាំ ២០១១ មក ដើម្បីលើកបង្កើនគុណភាពពិនិត្យ ព្យាបាលជំងឺ លោកវរសេនីយត្រី ឡេ វ៉ាន់ក្វឹក បានចំណាយពេលជាច្រើនសម្រាប់ស្វែងយល់ពីទំនៀមទម្លាប់នៅមូលដ្ឋាននិងរៀនភាសា ខ្មែរ។
មិនត្រឹមតែពិនិត្យ ព្យាបាលជំងឺដោយផ្ទាល់នៅមណ្ឌលសុខភាពប៉ុណ្ណោះទេ បងក៏បានបើកចិត្តបើកបេះដូងជាស្រេចសម្រាប់ចុះទៅពិនិត្យដោយផ្ទាល់នៅតាមតំបន់លំនៅឋាន គ្រួសារគោលនយោបាយ មនុស្សចាស់ជរាគ្មានទីពឹង... ទៀតផង។
នៅពេលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង លោកវរសេនីយត្រី ឡេ វ៉ាន់ក្វឹក បានសហការជាមួយកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន វិញហាយ ដេរម៉ាស់ដើម្បី ផ្ដល់ជូនដោយឥតគិតថ្លៃអោយប្រជាជនតំបន់ព្រំដែនសមុទ្រឃុំ វិញហាយ និងឃុំ ឡាកហ្វា ព្រមទាំងឃោសនា ចលនាប្រជាជនអោយអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ។ល។
ដោយបានផ្សារភ្ជាប់ជាមួយអាជីពពេទ្យអស់រយៈពេល ២៤ ឆ្នាំហើយក៏ប៉ុន្តែជារៀងរាល់ថ្ងៃ លោកគ្រូពេទ្យពាក់ស័ក្តិពណ៌បៃតង វរសេនីយត្រី ឡេ វ៉ាន់ ក្វឹក នៅតែសិក្សារៀនសូត្រឥតឈប់ឈរ ហាត់ពត់មុខជំនាញបន្ថែម លត់ ដំក្រមសីលធម៌គ្រូពេទ្យ សក្តិសមជាមួយក្តីទុកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនក្នុងតំបន់៕
អត្ថបទនិងរូបថត៖ ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ