ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

សហគ្រាសកែច្នៃជលផលទាំងឡាយរបស់ខេត្ត សុកត្រាំង រក្សាចង្វាក់កំណើនល្អបានជួយបង្កើតការងារធ្វើស្ថិរភាពជូនពលករ
សហគ្រាសកែច្នៃជលផលទាំងឡាយរបស់ខេត្ត សុកត្រាំង រក្សាចង្វាក់កំណើនល្អបានជួយបង្កើតការងារធ្វើស្ថិរភាពជូនពលករ

ខេត្ត សុកត្រាំង ដោយមានឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ស្ថិតនៅចុងប្រភពទន្លេ មេគង្គ និងជាប់សមុទ្រខាងកើត។ ដោយមានទីតាំងភូមិសាស្រ្តអំណោយផលរួមជាមួយប្រភពធនធានសមុទ្រដ៏សម្បូរបែប សុកត្រាំង គឺជាខេត្តមានសក្តានុពល ឧត្តមភាពជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋ កិច្ចសមុទ្រ...

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ảnh 1កំពង់ផែ ត្រឹនដេ នៅច្រកសមុទ្រ ត្រឹនដេ ចំណុះស្រុក ត្រឹនដេ ដើរតួនាទីជាមូលដ្ឋានព័ស្តុភាររបរនេសាទត្រីដ៏សំខាន់នៅខេត្ត សុកត្រាំង បម្រើការនេសាទនៅតំបន់សមុទ្រខាងក្រៅទាញយកសក្តានុពលរបរសមុទ្រប្រកបដោយប្រសិទ្ធភាព

ដោយមានឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ពាមទន្លេសំខាន់ៗ ចេញទៅសមុទ្រខាងកើតគឺ ឌិញអាន ត្រឹនដេ និង មៃថាញ់ ខេត្ត សុកត្រាំង មានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចសំខាន់របស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំកត្តាអំណោយផលជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។

យោងតាមគម្រោងប្លង់មេបានអនុម័ត តំបន់សេដ្ឋកិច្ច - សង្គមជាប់មាត់សមុទ្ររបស់ខេត្ត សុកត្រាំង រួមមានផ្ទៃដីលើគោកទាំងអស់នៃទីក្រុង សុកត្រាំង ដោយមានដីគោកនិងចំណែកបរិកាសមុទ្រនៃទីរួមខេត្ត វិញចូវ និងស្រុក ត្រឹនដេ នឹងត្រូវបានផ្តោតលើការអភិវឌ្ឍបណ្តាផ្នែកសេដ្ឋកិច្ចសមុទ្រយុទ្ធសាស្ត្រ សំខាន់ដូចជា៖ សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវសមុទ្រ វារីវប្បកម្មនិងនេសាទជលផល ថាមពលកកើតឡើងវិញ ឧស្សាហកម្មនិងសេវាកម្មផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចសមុទ្រ ធនធានរ៉ែសមុទ្រ។

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ảnh 2ប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជួបប្រទះការលំបាកលំបិនជាច្រើនក៏ដោយក៏ប៉ុន្តែប្រជានេសាទខេត្ត សុកត្រាំង នៅតែព្យាយាមច្បាមសមុទ្រចេញទៅកាន់លំហសមុទ្រ គោរពយ៉ាងល្អរាល់ការកំណត់របស់ច្បាប់ក្នុងការនេសាទជលផល

ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ធានាគោលការណ៍ទាញយកផល ប្រើប្រាស់បណ្តាធន ធានសមុទ្រនិងកោះសមុទ្រប្រកបដោយប្រសិទ្ធភាព និរន្តរភាព ផ្អែកលើមូលដ្ឋាន គួបផ្សំយ៉ាងចុះសម្រុងរវាងផលប្រយោជន៍សេដ្ឋកិច្ច - សង្គម ការពារប្រភពធន ធាន បរិស្ថានអេកូឡូស៊ី បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពជូនប្រជាជន។

ព្រមទាំង ការពារយ៉ាងរឹងមាំការការពារជាតិ សន្តិសុខនិងអធិបតេយ្យភាពសមុទ្រ កោះ ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅលើសមុទ្រនិងរៀបចំដាក់ដំណើរការល្អបណ្តាសកម្មភាពស្វែងរកជួយសង្គ្រោះទូកកប៉ាល់ សង្គ្រោះជនរងគ្រោះ។

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ảnh 3សកម្មភាពជួញដូរគ្រឿងសមុទ្រប្រព្រឹត្តទៅយ៉ាងផុសផុលនៅកំពង់ផែត្រី ត្រឹនដេ (ខេត្ត សុកត្រាំង)

នាពេលថ្មីៗ នេះ នៅក្នុងកិច្ចប្រជុំប្រកាសគម្រោងប្លង់ខេត្ត សុកត្រាំង សម័យកាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ លោក ឡឹម ហ្វាងងៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ផ្តល់ដំណឹង។

ខេត្តផ្តោតលើការអនុវត្តវិធានការអភិវឌ្ឍ ផ្សារភ្ជាប់ជាមួយនឹងសសរស្តម្ភសេដ្ឋកិច្ចចំនួន ៣ រួមមានឧស្សាហកម្មកែច្នៃ កសិកម្ម - ជលផល សេវាកម្ម - ទេសចរណ៍និង ទាញយកផលបណ្តាផ្នែកសេដ្ឋកិច្ចដ៏មានសក្តានុពលផ្សេងទៀត ដូចជា៖ ថាមពល កំពង់ផែសមុទ្រ ដឹកជញ្ជូនទំនិញ តំបន់ទីប្រជុំជនក្នុងទីក្រុងបរិវត្តកម្មឌីជីថលជា ដើម។

ខេត្តជំរុញការវិនិយោគយ៉ាងខ្លាំងក្លាបណ្តាគម្រោងសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍កំពង់ផែសមុទ្រ មណ្ឌល - បណ្តុំឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ផលិតកម្ម - កែច្នៃផលិតផលកសិកម្មចម្បង ឧស្សាហកម្មគាំទ្រ ទេសចរណ៍ ។ល។

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ảnh 4សហគ្រាសកែច្នៃជលផលទាំងឡាយរបស់ខេត្ត សុកត្រាំង រក្សាចង្វាក់កំណើនល្អបានជួយបង្កើតការងារធ្វើស្ថិរភាពជូនពលករ

តាមរយៈនោះ ខេត្ត សុកត្រាំង នឹងផ្តល់អាទិភាពដល់ការបំពេញមូលដ្ឋានច្បាប់ដូចជា៖ កំណត់យកព្រំប្រទល់គ្រប់គ្រងលើសមុទ្រជាមួយនឹងខេត្តជិតខាងធានាដល់ការងារគ្រប់គ្រងរដ្ឋអំពីសមុទ្រ កោះលើភូមិសាស្ត្រខេត្តប្រកបដោយសុពលភាព ប្រសិទ្ធភាព ជៀសវាងអំពើត្រួតស៊ីគ្នានិងជម្លោះនៅសមុទ្រ ព្រមទាំង ពិនិត្យមើលឡើងវិញ វាយតម្លៃ កែតម្រូវ បំពេញបន្ថែម អនុម័តឯកសារច្បាប់ថ្មីអំពីធន ធាន បរិស្ថានសមុទ្រ កោះសមុទ្រ ទាញយកផលប្រើប្រាស់ធនធាននៅតាមតំបន់សមុទ្រសមហេតុផល ប្រកបដោយប្រសិទ្ធភាព។

ខេត្ត សុកត្រាំង ធ្វើបរិវត្តកម្មគំរូចិញ្ចឹមជលផលខ្នាតតូចរាត់រាយបច្ចេកវិទ្យាហួសសម័យ ប្រសិទ្ធភាពទាបទៅចិញ្ចឹមជលផលឧស្សាហកម្មមានទ្រង់ទ្រាយធំ ធ្វើបរិវត្តកម្មដែននេសាទពីប្របមាត់សមុទ្រទៅនេសាទតំបន់សមុទ្រខាងក្រៅ ពិនិត្យមើលឡើងវិញ កែតម្រូវនិងអភិវឌ្ឍមណ្ឌ - បណ្តុំឧស្សាហកម្មជាប់មាត់សមុទ្រធានាងាយស្រួលចរាចរតាមផ្លូវគោក ផ្លូវទឹក។

ព្រមទាំងខេត្តក៏នឹងជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍទេសចរណ៍សមុទ្រឆ្លងតាមរយៈខ្សែទេសចរណ៍ សុកត្រាំង - កូនដាវ កឹនធើ - សុកត្រាំង កូនដាវ។

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ảnh 5កំពង់ផែ ត្រឹនដេ នៅច្រកសមុទ្រ ត្រឹនដេ ចំណុះស្រុក ត្រឹនដេ ដើរតួនាទីជាមូលដ្ឋានព័ស្តុភាររបរនេសាទត្រីដ៏សំខាន់នៅខេត្ត សុកត្រាំង បម្រើការនេសាទនៅតំបន់សមុទ្រខាងក្រៅទាញយកសក្តានុពលរបរសមុទ្រប្រកបដោយប្រសិទ្ធភាព

អំពីយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ខេត្ត សុកត្រាំង ផ្តោតសំខាន់លើការរៀបចំដំណើរការអនុវត្ត ធ្វើនវានុវត្តន៍រចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យធន ធាន បរិស្ថានសមុទ្រ លើកកម្ពស់សមត្ថភាពកម្មាភិបាលគ្រប់គ្រងសមុទ្រ កោះធានាការអនុវត្តល្អការងារគ្រប់គ្រងចម្រុះ ឯកភាពអំពីសមុទ្រ កោះនៅមូលដ្ឋាន៕

អត្ថបទនិងរូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍