ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម

ខេត្ត សុកត្រាំង ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេក្នុងទូទាំងប្រទេសអំពីផលចំណូលពីការនាំចេញជលផល
ខេត្ត សុកត្រាំង ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេក្នុងទូទាំងប្រទេសអំពីផលចំណូលពីការនាំចេញជលផល

ដោយមានផ្ទៃដីកសិកម្មចំនួន ២៨០.៣៨៤ ហិកតា ស្មើនឹងផ្ទៃដីធម្មជាតិចំនួន ៨៤,៦៦ ភាគរយ លក្ខខណ្ឌអាកាសធាតុ ដីធ្លីអំណោយផល ខេត្ត សុកត្រាំងតម្រង់ទិសដៅអភិវឌ្ឍកសិកម្មតាមទិសដៅបៃតង នរន្តរភាពនិងទំនើប។ ក្នុងនោះ ជលផលជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ស្រូវជាផលិតផលចម្បង ដំណាំហូបផ្លែជាផលិតផលសក្តានុភាព។ល។

ដើម្បីអភិវឌ្ឍកសិកម្មតាមទិសដៅបៃតង ចីរភាពនិងទំនើប ខេត្ត សុកត្រាំង កំពុងរៀបចំរចនាសម្ព័ន្ធសេដ្ខកិច្ចឡើងវិញ ភ្ជាប់ជាមួយនឹងធ្វើនវានុវត្តន៍គំរូកំណើនផ្អឺកលើមូលដ្ឋានគ្រឹះបង្កើនទិន្នផល ប្រើវិទ្យាសាស្រ្ត - បច្ចេកវិទ្យា ធ្វើនវានុវត្តន៍ច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល។

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម ảnh 1វារីវប្បកម្មត្រូវបានចាត់ទុកថាជាផ្នែកសេដ្ឋកិច្ចមុខព្រួញនៃ ខេត្ត សុកត្រាំង អាស្រ័យដោយឧត្តមភាពមានទីតាំងស្ថិតនៅ តំបន់វាលទំនាបទន្លេ មេគង្គ ក្រោម ប្រភពទឹកអំណោយផល និងជាប់សមុទ្រខាងកើត

ខេត្តផ្តល់អាទិភាពអភិវឌ្ឍផលិតផលចម្បងដូចជា៖ បង្គាទឹកភ្លាវ ស្រូវ ដំណាំហូបផ្លែ គោ (គោយកសាច់ គោយកទឹកដោះ) ខ្ទឹមក្រហម ត្រីស្រែ និងផលិតផល OCOP ផ្សេងៗ ព្រមទាំងកសាងលេខកូដតំបន់ដាំដុះ ផលិតតាមគោលការណ៍ស្អាត ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ជាពិសេសគឺទីផ្សារ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ អឹរ៉ុប។ល។

យោងតាមតួលេខរបស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត សុកត្រាំង ៩ ខែដើមឆ្នាំ ២០២៣ ខេត្តទាំងមូលបានសាបព្រោះស្រូវជាង ៣៣០.០០០ ហិកតា ប្រមូលផលជិត ៣២៥.០០០ ហិកតា បរិមាណផលជាង ២ លានតោន សម្រេចបានចំនួន ១០២ ភាគរយនៃផែនការ កើនឡើងចំនួន ០,៥៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា។ ក្នុងរយៈកាលថ្មីៗ នេះ ដោយសារតម្រូវការនាំចេញកើនឡើងបានជាតម្លៃស្រូវក៏កើនឡើងតាមដែរជាមធ្យមជូនកសិករសម្រេចបានចំនួន ២០,៥ ទៅ ២៣ លានដុងក្នុងមួយហិកតា។

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម ảnh 2កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគុណភាពខ្ពស់របស់កសិករ ខ្មែរ នៅឃុំ ថាមដូន ស្រុក មីស្វៀន ខេត្ត សុកត្រាំង

បច្ចុប្បន្ន ខេត្ត សុកត្រាំង មានផ្ទៃដីដាំដំណាំហូបផ្លែគ្រប់ប្រភេទជិត ២៩.០០០ ហិកតាដូចជា ចេក ស្វាយ ដំណាំមានក្លែប ដំណាំទឹកដោះ មៀនជាដើម។ ក្នុងនោះមានផ្ទៃដីផលិតកម្មសរិរាង្គជាង ១៣.០០០ ហិកតា លេខកូដតំបន់ដាំដុះ ៩៤។ ដោយសារតម្លៃប្រមូលទិញកើនឡើងពី ២.០០០ ទៅ ៣៨.០០០ ដុងក្នុងមួយគីឡូក្រាម។ ជាពិសេសមានប្រភេទខ្លះកើនឡើងខ្លាំងដូចជា ទៀបបារាំង ខ្នុរថៃ មៀនជាដើម នាំមកប្រាក់ចំណូលជូនកសិករគួរឱ្យកត់សម្គាល់។

សុកត្រាំង ថែមទាំងជាខេត្តមានប្រៀបខ្លាំងអំពីវារីវប្បកម្មដោយមានផ្ទៃដីត្រូវបានរៀបចំប្លង់គោលប្រហែល ៩០.០០០ ហិកតាក្នុងមួយឆ្នាំ ដោយឡែកផ្ទៃដីចិញ្ចឹមបង្គាទឹកភ្លាវស្មើនឹងជាង ៧១ ភាគរយនិងតម្លៃនាំចេញជលផលស្មើនឹងប្រហែល ៧៦ ភាគរយនៃផលចំណូលពីការនាំចេញសរុប។ ខេត្តទាំងមូលមានផ្ទៃដីចិញ្ចឹមព្រលែងក្នុងផែនការជិត ៩១ ភាគរយ បរិមាណផលសម្រេចបានជាង ១៣៧.០០០ ហិកតាតោននាំចេញសម្រេចបានចំនួន ៦៩៥ លានដុល្លារ។

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម ảnh 3ខេត្ត សុកត្រាំង ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេក្នុងទូទាំង ប្រទេសអំពីផលចំណូលពីការនាំចេញជលផល

ដោយមានសក្ដានុភាព ប្រៀបខ្លាំងអភិវឌ្ឍកសិកម្ម លោក វឿង ក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានឲ្យដឹងថា ខេត្ត សុកត្រាំង ចាំបាច់ធ្វើបរិវត្តកម្មគំនិតពីការអភិវឌ្ឍផលិតកម្មកសិកម្មងាកគំនិតមកអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មវិញ ផ្តោតសំខាន់ដល់គុណភាព ប្រសិទ្ធភាព តម្លៃផលិតផល ផលិតកម្មស្អាត កសិកម្មសរីរាង្គ កសិកម្មវិលត្រឡប់ផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល បង្កើតតំបន់ចិញ្ចឹមបង្គា តំបន់ផលិតកម្មចិញ្ចឹមសត្វប្រើបច្ចេកវិទ្យាខ្ពស់។ល។

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម ảnh 4ប្រជាជន ខ្មែរ នៅឃុំ វិញហៃ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ប្រមូលផលខ្ទឹមក្រហមសម្រាប់លក់

ខេត្ត សុកត្រាំង កំពុងកសាងខ្សែចង្វាក់តម្លៃ រៀបចំល្អដំណាក់កាលចង សម្ព័ន្ធជាមួយនឹងសហគ្រាសក្នុងស្រុកនិងក្រៅប្រទេសដើម្បីលក់ដូរនិងនាំចេញផលិតផល ជំរុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកសិកម្ម ផ្តោតលើការកៀរគរល្អរាល់ប្រភពកម្លាំងដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតកម្មប្រកបដោយនិរន្តរភាព បង្កើតលក្ខខណ្ឌជូនប្រជាជនបានភ្ជាប់ខ្លួនជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មក្នុងគោលបំណងបង្កើនទិន្នផល គុណភាព ធានាបរិស្ថាន សុវត្ថិភាពភោជនាហារ។

តាមសេចក្តីសម្រេចចិត្តលេខ 995/QĐ-TTg ចុះថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ខេត្ត សុកត្រាំង នឹងក្លាយជាខេត្តមានខឿនកសិកម្មទំនើបនិងចីរភាព ល្បឿនកំណើនផលិតផលសរុប (GRDP) សម្រេចបានជាមធ្យមចំនួន ៨,៥ ភាគរយក្នុងមួយឆ្នាំ ផលិតផលសរុបនៅលើភូមិសាស្រ្តជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានប្រហែល ១២៤ លានដុង សមាមាត្រ GRDP នៃតំបន់កសិកម្ម រុក្ខកម្ម ជលផលសម្រេចបានប្រហែល ២៧ ភាគរយនៅឆ្នាំ ២០៣០។ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត សុកត្រាំង ក្លាយជាតំបន់អភិវឌ្ឍកម្លាំងចលករនៃតំបន់វាលទំនាបទន្លេ គឺវឡុង ជាដើម៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍