ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ

ដកស្រង់ចេញពីល្ខោនយូកេសម្តែងដោយសិល្បករសិល្បការិនីនៃក្រុមសិល្បៈខ្មែរ ខេត្ត សុកត្រាំង។ រូបថត៖ អានហៀវ
ដកស្រង់ចេញពីល្ខោនយូកេសម្តែងដោយសិល្បករសិល្បការិនីនៃក្រុមសិល្បៈខ្មែរ ខេត្ត សុកត្រាំង។ រូបថត៖ អានហៀវ

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង ជាអង្គភាពសិល្បៈមួយក្នុងចំណោមអង្គភាពសិល្បៈជនជាតិមានសកម្មភាពសម្តែងជាច្រើនបង្កប់នូវលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ ដូចជា ច្រៀង រាំ ភ្លេង ល្ខោនយូកេ របាំ... សកម្មភាពទាំងនេះមិនត្រឹមតែបម្រើជីវភាពរស់នៅខាងស្មារតីរបស់មាមីងបងប្អូនក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេថែមទាំងបានរួមចំណែកឃោសនាគោលនយោបាយ គោលការណ៍របស់បក្សនិងរដ្ឋជូនបងប្អូនជនជាតិមានភាពជិតស្និទ្ធ ងាយយល់ជាង។

ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាថ្ងៃព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសជាតិត្រូវបានធ្វើឡើងរបស់ខេត្ត ហើយជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមតែងតែរៀបចំកម្មវិធីសិល្បៈដោយមានការសម្តែងរាប់រយលើកបម្រើជូនរាប់សិបម៉ឺនលើកនាក់អញ្ជើញទស្សនា។

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 1ដកស្រង់ចេញពីល្ខោនយូកេសម្តែងដោយសិល្បករសិល្បការិនីនៃក្រុមសិល្បៈខ្មែរ ខេត្ត សុកត្រាំង។ រូបថត៖ អានហៀវ

មានឱកាសអញ្ជើញមកទស្សនាក្រុមសិល្បៈ ខ្មែរ ក្នុងអំឡុងថ្ងៃរៀបចំការសម្តែងយើងខ្ញុំបានឃើញដោយផ្ទាល់ភ្នែកបរិយាកាសហាត់សមយ៉ាងរួសរាន់ម៉ឺងម៉ាត់របស់សិល្បករសិល្បការិនី។ តាំងពីអ្នកដឹកនាំក្រុមរហូតដល់តារាសម្ដែងទាំងឡាយ តន្រ្តីករក្រោយឆាក... អ្នកណាក៏ខិតខំដើម្បីទស្សនីយភាពសិល្បៈអស់ពីចិត្តពីថ្លើមដែរ។

នេះក៏ជាឱកាសដែលកម្មវិធីត្រូវបានដំឡើងដ៏ល្អិតល្អន់ ម៉ត់ចត់ក្នុងគោលបំណងពាំនាំមកនូវព័ត៌មានជាក់ស្តែងអំពីអត្ថន័យនៃព្រឹត្តិការណ៍ ប្រវត្តិសាស្ត្ររបស់ជនជាតិមូលដ្ឋាន។ កោតសរសើរបក្ស អ៊ំ ហូ ស្រុកទេស ប្រទេសជាតិ ថ្វីដៃឆ្នើមក្នុងការកសាងជនបទថ្មី...

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 2សិល្បករទាំងឡាយហាត់សមត្រៀមសម្រាប់ទស្សនីយភាពថ្មីៗ។ រូបថត៖ អានហៀវ

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង ត្រូវបានចាត់ទុកថាជាផ្ទះរួមទីពីររបស់បងប្អូនសិល្បករសិល្បការិនីជាច្រើនពីព្រោះភាគច្រើនពួកគាត់បានផ្សារភ្ជាប់ជាមួយនឹងក្រុមសិល្បៈតាំងពីអំឡុងថ្ងៃដំបូងរហូតដល់បច្ចុប្បន្ន។ បន្ទាប់ពីរយៈពេលជិត ២០ ឆ្នាំមនុស្សជាច្រើនផ្តើមពីក្តីស្រលាញ់ជាមួយនឹងឧបករណ៍ភ្លេងជនជាតិ ខ្មែរ បានក្លាយជាតន្ត្រីករ ក្រុមតារាសម្ដែងជាច្រើននាក់ បានផ្សារភ្ជាប់ជាមួយនឹងទំនុកច្រៀង សិល្បៈល្ខោនយូកេ ចង្វាក់រាំរបាំតាំងពីនៅក្មេងរហូតមកដល់សព្វថ្ងៃនេះ។

ទោះបីនៅមានការលំបាកលំបិនខ្លាំង ពួកគាត់នៅតែច្បាមជាប់ជាមួយក្រុមបញ្ចេញអស់ពីចិត្តកាយតាមរយៈការសម្ដែងនីមួយៗ។ ឃើញដោយផ្ទាល់ភ្នែកបណ្តាសិល្បករសិល្បការិនីសង្វាតជក់ចិត្តនៅលើឆាកសម្តែងទើបបានឃើញថាពួកគាត់ស្រឡាញ់ចូលចិត្ត ជក់ចិត្តចំពោះបទចម្រៀងប្រពៃណីរបស់ជនជាតិខ្លួនខ្លាំងប៉ុណ្ណា ពេលបានឈរលើឆាកសម្តែងបម្រើមាមីងបងប្អូន។

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 3សិល្បករសិល្បការិនីហាត់សមចង្វាក់រាំប្រពៃណីរបស់ជនជាតិ ខ្មែរ។ រូបថត៖ អានហៀវ

យោងតាមគណៈកម្មការថ្នាក់ដឹកនាំក្រុមសិល្បៈ ខ្មែរ សុកត្រាំង ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់បំផុតរបស់ថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ឯកភាពរវាងថ្នាក់ដឹកនាំក្រុមសិល្បៈ សហការការងារយ៉ាងស្អិតល្មួត ច្នៃប្រឌិតរវាងមន្ទីរនានាសកម្មភាពរបស់ក្រុមកំពុងអភិវឌ្ឍ ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

នាពេលខាងមុខ ក្រុមបន្តគោលដៅសកម្មភាពសិល្បៈកាន់តែស៊ីជម្រៅវិនិយោគលើការបង្កើតស្នាដៃវណ្ណកម្មមានគុណភាពខ្ពស់ បំប៉នកងជួរជាវិជ្ជមានឈានដល់តារាសម្ដែង តន្ត្រីករវ័យក្មេងប្រកបដោយវិជ្ជាជីវៈជំនាញ។

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 4សិល្បករសិល្បការិនីនៃក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង សម្តែងរបាំប្រពៃណី។ រូបថត៖ អានហៀវ

ទន្ទឹមនឹងកម្មវិធី សកម្មភាពសម្តែងទាំងឡាយ ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង ថែមទាំងរៀបចំថ្នាក់បង្រៀនសិល្បៈរបាំ ភ្លេងពិណពាទ្យនិងរាំវង់ជូនចំពោះតារាសម្ដែង តន្ត្រីករនិងអ្នកមានចិត្តស្រលាញ់សិល្បៈបន្តជាប្រចាំផងដែរ។

ថ្នាក់រៀនឆ្នាំ ២០២៣ បានទាក់ទាញសិស្សចំនួន ៩២ នាក់មកពីបណ្តាក្រុមមកជួបជុំសកម្មភាពវប្បធម៌សិល្បៈនៅតាមវត្តអារាមពុទ្ធសាសនាទក្ខិណានិកាយ ខ្មែរ និងសាលាចំណេះទូទៅអន្តេវាសិកជនជាតិអនុវិទ្យាល័យនិងវិទ្យាល័យនៅលើភូមិសាស្ត្រ ក្នុងនោះថ្នាក់សិល្បៈរបាំមានសិក្ខាកាមចំនួន ២០ នាក់ ថ្នាក់រាំវង់មានសិក្ខាកាមចំនួន ៤០ នាក់ហើយថ្នាក់ភ្លេងពិណពាទ្យមានសិក្ខាកាមចំនួន ៣២ នាក់។

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 5ណែនាំសិល្បករវ័យក្មេងអំពីចលនាសម្តែងលើឆាកល្ខោន។ រូបថត៖ អានហៀវ
ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ ảnh 6សិប្បករសិប្បការិនីនៃក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំងប្រែកាយជាតួអង្គ "យក្ស"។ រូបថត៖ អានហៀវ

ថ្នាក់រៀនត្រូវបានរៀបចំឡើងមានរយៈពេល ៦០ ថ្ងៃ ដោយមានសិប្បករឆ្នើមៗ សាស្ត្រាចារ្យមានបទពិសោធន៍ ជំនាញ មានការយល់ដឹងស៊ីជម្រៅអំពីការបង្រៀនសិល្បៈរបាំ រាំវង់ ភ្លេងពិណពាទ្យ។

ថ្នាក់រៀនមិនត្រឹមតែជួយសិក្ខាកាមឱ្យចាប់យកចំណេះដឹងពីមូលដ្ឋានដល់កម្រិតខ្ពស់ប៉ុណ្ណោះទេថែមទាំងបម្រើសម្តែង រួមចំណែកអភិរក្ស ពង្រីកតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តទៀតផង៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បកប្រែដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍