នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការបក្ខភាគខេត្ត សុកត្រាំង បានដាក់ចេញសេចក្តីសម្រេចចិត្តលេខ 13-NQ/TU ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១ - ២០២៥។
ដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ១៣ ខេត្តដំណើរការអនុវត្តដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើន រួមចំណែកកែលម្អប្រាក់ចំណូល លើកស្ទួយជីវភាពប្រជាជន កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់ភាពក្រីក្រនៅលើភូមិសាស្ត្រ...



ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការងារកាត់បន្ថយភាពក្រីក្រ ដោយហេតុនោះ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ តំបន់ជនជាតិភាគតិច។ ប្រសិនបើមានឱកាសអញ្ជើញទៅទស្សនាទីរួមខេត្ត វិញចូវ មិត្តនឹងឃើញដោយផ្ទាល់ភ្នែកនូវមុខមាត់ថ្មីនៃទីរួមខេត្តកំពុងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
១០០% នៃផ្លូវគមនាគមន៍បើកបរឡានទៅដល់ទីប្រជុំជននៃទីរួមខេត្តត្រូវបានចាក់កៅស៊ូ ឬបេតុងអស់ហើយ ១០០% សាលារៀន ថ្នាក់រៀន និងមណ្ឌលសុខភាពត្រូវបានសាងសង់យ៉ាងរឹងមាំ ៩៨.៩% គ្រួសារមានបណ្តាញភ្លើងអគ្គិសនីជាតិប្រើប្រាស់ និងប្រភពថាមពលសមស្របផ្សេងទៀត បងប្អូនជនជាតិជិត ៩៩% មានទឹកអនាម័យប្រើប្រាស់ ១០០% បងប្អូនជនជាតិបានមើលទូរទស្សន៍ និងស្តាប់វិទ្យុ។ អត្រាគ្រួសាររួចផុតពីភាពក្រីក្របានកាត់បន្ថយពី ៣-៤% ក្នុងមួយឆ្នាំ។

ដើម្បីដាក់ដំណើរការនិងសម្រេចបាននូវគោលដៅកម្មវិធីគោលដៅជាតិការ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព ខេត្ត សុកត្រាំង កំណត់នូវភារកិច្ច ដំណោះស្រាយ សំខាន់ៗដូចជា ការពង្រឹងការងារដឹកនាំ រៀបចំអនុវត្តនិងតាមដាន ត្រួតពិនិត្យ វាយតម្លៃលទ្ធផលកម្មវិធីជាប្រចាំ ផ្សារភ្ជាប់ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការមហាជន ដោយមានលទ្ធផលកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។

ខេត្ត សុកត្រាំង ផ្តោតសំខាន់ទៅលើការជំរុញខ្លាំងក្លាការងារឃោសនា ផ្សព្វផ្សាយបណ្តាគំរូ តួយ៉ាងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព រៀបចំវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលកងជួរកម្មាភិបាលធ្វើការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ត្រូវមានជំនាញ វិជ្ជាជីវៈ ភាពសកម្ម យកចិត្ដទុកដាក់បំផុតនូវភាពស្និទ្ធស្នាល មានវិធីសាស្រ្តចលនាមហាជន ជំនាញវិជ្ជាជីវៈរឹងមាំ ជាពិសេសកម្មាភិបាលនៅតាមភូមិ តំបន់មានជនជាតិភាគតិចច្រើនកុះករ។
ក្រៅពីនេះ កំណត់វិនិយោគរកស៊ីចិញ្ចឹមជីវិតជាភារកិច្ចចម្បង ដើម្បីបណ្តាក្រុមគ្រួសារក្រីក្រឈោងឈានឡើងដោយខ្លួនឯង អាជ្ញាធរមូលដ្ឋានជាស្ពាន មេត្រីភាព ចលនា អំពាវនាវឱ្យអាជីវកម្មស្វែងរកដាក់លក់ផលិតផលបន្ទាប់ពីប្រមូលផល ណែនាំបងប្អូនជនជាតិអនុវត្តដំណោះស្រាយកាត់បន្ថយភាពក្រីក្រ...
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បកប្រែដោយ៖ សឺន ហេង