តាំងពីឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានអនុម័តលើគម្រោង "អភិវឌ្ឍន៍ការចិញ្ចឹមគោនៅភូមិសាស្រ្តខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" នឹងថវិកាសរុបជាង ២.២០៨ ពាន់លានដុង។
នេះជាគម្រោងទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេ គឺវឡុង រួមចំណែកបង្កើនតម្លៃ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ គោយកទឹកដោះតាមទិសដៅទំនិញ ជួយមាមីងបងប្អូនកសិករលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម បង្កើតប្រភពប្រាក់ចំណូលស្ថិរភាព កែលម្អគុណភាពការរស់នៅពីមួយជំហានទៅមួយជំហាន។
វាលស្មៅចំណីសម្រាប់គោនៅឃុំ ថាមដូន ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
យោងតាមគណៈកម្មការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោខេត្ត សុកត្រាំង បច្ចុប្បន្នចំនួនហ្វូងគោក្នុងភូមិសាស្រ្តខេត្តមានជាង ៥៤.០០០ ក្បាល រួមទាំងហ្វូងគោយកសាច់និងហ្វូងគោយកទឹកដោះផងដែរ។ បរិមាណផលសាច់គោរស់គឺ ២.៤៧៥ តោនក្នុងមួយឆ្នាំ ទឹកដោះគោស្រស់គឺ ១៣.២៨៤ តោនក្នុងមួយឆ្នាំ។ ខេត្ត សុកត្រាំង មានលក្ខខណ្ឌអំណោយផលគឺប្រភពអនុផលបរិបូរ ផ្ទៃដីវាលដាំស្មៅធ្វើជាចំណីឱ្យគោមានជាង ២.៨០០ ហិកតា។ ខេត្តទាំងមូលមានកម្មករប្រហែល ១៣.៥០០ នាក់ចូលរួមចិញ្ចឹមគោ។
ការចិញ្ចឹមគោយកទឹកដោះជួយក្រុមគ្រួសារ ខ្មែរ ជាច្រើននៅខេត្ត សុកត្រាំង រួចផុតពីភាពក្រីក្រ
ក្នុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោខេត្ត សុកត្រាំង បានចែកឯកសារណែនាំពីបច្ចេកទេសចិញ្ចឹមគោជាង ១.០០០ ឈុត ឧបត្ថម្ភស្ពែមគោយកទឹកដោះចំនួន ៣.១០៤ ដូសនិងស្ពែមគោយកសាច់ចំនួន ១៥.៨៧៣ ដូសសម្រាប់ហ្វូងគោចិញ្ចឹមក្នុងបណ្តាក្រុមគ្រួសារ កសាងរាល់គំរូចិញ្ចឹមគោយកទឹកដោះជឿនលឿននិងចិញ្ចឹមគោយកសាច់តាមទិសដៅ VietGAHP...
ខេត្ត សុកត្រាំង ជាខេត្តមួយមានអំណោយផលជាច្រើនក្នុងការអភិវឌ្ឍការចិញ្ចឹមគោជាមួយនឹងកងជួរបច្ចេកទេសត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់ បូករួមទាំងការប្តេជ្ញាចិត្តរបស់មាមីងកសិករក្នុងការអភិវឌ្ឍគំរូចិញ្ចឹមគោ។ ខេត្តខិតខំដល់ឆ្នាំ ២០២៥ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ជាមធ្យមពី ៤ ទៅ ៥ ក្បាលក្នុងមួយក្រុមគ្រួសារ ចំនួនហ្វូងគោយកសាច់សម្រេច ៧៧.០០០ ក្បាល ហើយបរិមាណផលសាច់គោរស់សម្រេច ៥.០០០ តោនក្នុងមួយឆ្នាំ។ ចំពោះគោយកទឹកដោះ ខិតខំចិញ្ចឹមគោជាមធ្យម ៥ ទៅ ៦ ក្បាលក្នុងមួយក្រុមគ្រួសារ បង្កើនចំនួនហ្វូងគោយកទឹកដោះសម្រេច ១១.០០០ ក្បាល។ ជាមួយនឹងចំនួនគោយកសាច់និងគោយកទឹកដោះដែលបានរៀបរាប់ខាងលើនឹងជួយដោះស្រាយការងារធ្វើសម្រាប់កម្មករនៅជនបទប្រហែល ១៥.០០០ នាក់។
ហ្វូងគោយកទឹកដោះរបស់លោក ថាច់ មិញយឿង នៅភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) នាំមកជូនគ្រួសារនូវប្រាក់ចំណូលប្រហែល ១៥០ លានដុងក្នុងមួយឆ្នាំ
គម្រោង “អភិវឌ្ឍការចិញ្ចឹមគោយកទឹកដោះខេត្ត សុកត្រាំង” ជួយមាមីងបងប្អូនកសិករ ខ្មែរ នៅភូមិសាស្រ្តផ្លាស់ប្តូរទំនៀមទម្លាប់ចិញ្ចឹមពីមួយជំហានទៅមួយជំហាន លើកកម្ពស់គុណភាពប្រភពទឹកដោះគោ ឆ្លើយតបតម្រូវការទីផ្សារកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ
នាពេលខាងមុខ ខេត្ត សុកត្រាំង បន្តលើកកម្ពស់ទិន្នផល កែលម្អគុណភាពហ្វូងគោយកសាច់ គោយកទឹកដោះដោយវិធីបណ្តុះសិប្បនិមិត្តប្រភពស្ពែមគោនាំចូល លើកទឹកចិត្តដល់ក្រុមគ្រួសារចិញ្ចឹមអភិវឌ្ឍឡើងជាទ្រង់ទ្រាយកសិដ្ឋាន។ ព្រមទាំង លើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់កងជួរបច្ចេកទេសភ្ជាប់ជាមួយនឹងការគ្រប់គ្រងរដ្ឋ បង្កើនធ្វើបរិវត្តកម្មឌីជីថលក្នុងការចិញ្ចឹមសត្វ អភិវឌ្ឍប្រភពចំណីបៃតង ខិតខំបង្កើនផ្ទៃដីដាំដុះដំណាំចំណីឱ្យគោឲ្យបាន ៣.០០០ ហិកតា ឆ្លៀតទាញយកប្រភពអនុផលកសិកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បកប្រែដោយ៖ លឺ ធីអៀនថាញ់