បង្រៀនចំណេះដឹងវប្បធម៌ផង បង្រៀនអក្សរសាស្ត្រ ខ្មែរ និងភាសាបាលីផងដល់សិក្ខាកាមនិងសមណសិស្ស សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ ជាកន្លែងបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពជាព្រះសង្ឃជនជាតិ ខ្មែរ ណាមបូ ខេត្តទាំង ៩ នៅវាលទំនាបទន្លេ គឺវឡុង រួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនៅទីនេះ។
បន្ទាប់ពីបង្កើតបានជិត ៣០ ឆ្នាំ សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ ខេត្ត សុកត្រាំង បានក្លាយជាកន្លែងបណ្តុះបណ្តាលកងជួរព្រះសង្ឃ ខ្មែរ របស់បណ្តាខេត្តតំបន់ ណាមបូ ចូលរួមសកម្មភាពក្នុងប្រព័ន្ធពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ សកម្មភាពសង្គមផ្សេងៗ បន្ទាប់ពីចាកសិក្ខាបទ។ ក្រោយពីបានជួសជុល ពង្រីកទូលាយលើមូលដ្ឋានសាលាចាស់ ឥឡូវនេះ សាលាស្ថិតក្នុងបរិវេណវត្ត ឃ្លាំង វិថី តូន ឌឹកថាំង ទីក្រុង សុកត្រាំង។
នៅក្នុងបរិវេណមានទំហំជិត ១០.០០០ ម៉ែត្រការ៉េ សាលាបានសាងសង់ធំទូលាយ ប្រព័ន្ធសាលារៀនស្អាតដោយមានតំបន់រដ្ឋបាល អគារសិក្សា អគារពិសោធន៍ អន្តេវាសិកដ្ឋាន អាហារដ្ឋាន (សាលាឆាន់) បណ្ណាល័យ... បច្ចុប្បន្ននេះមាន ៧ ថ្នាក់ (ចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២)។ កម្រិតនីមួយៗ មាន ១ ថ្នាក់) កម្មាភិបាល គ្រូបង្រៀន បុគ្គលិកចំនួន ៤៥ នាក់ ក្នុងនោះគ្រូបង្រៀន ២១ នាក់កំពុងសិក្សានៅទីនេះ។
យោងតាមលោកគ្រូ ឡឹម ញឹម នាយកសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣ មានសិក្ខាកាមសរុប ១៩២ នាក់និងអង្គ សិក្ខាកាម ១០០% មានគ្រប់លក្ខខណ្ឌចូលរួមប្រឡងបញ្ចប់កម្រិតវិទ្យាល័យ ចំនួនសិក្ខាកាម ១០០% ត្រូវបានទទួលស្គាល់ចំណេះវិជ្ជាជំនាញភាសា ខ្មែរ ថ្នាក់ទី ៩ សម្រេចបាន ១០០% ថ្នាក់ទី ១២ សិក្ខាកាមបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាភាសាបាលី-ខ្មែរ មានចំនួន ៣១ នាក់និងអង្គ សម្រេចបានអត្រា ១០០%។
លោកគ្រូ ឡឹម ញឹម ក៏មានប្រសាសន៍បន្ថែមថា តាំងពីបង្កើតរហូតមកទល់ពេលនេះ សាលាមានសមណសិស្សប្រមាណ ១.២០០ អង្គ ព្រះសង្ឃគ្រប់ព្រះអង្គនិមន្តសិក្សានៅទីនេះរយៈពេល ៥ ឆ្នាំ ចាប់ពីអនុវិទ្យាល័យរហូតដល់វិទ្យាល័យ ស្មើនឹងថ្នាក់ទី ៦ រហូតដល់ចប់ថ្នាក់ទី ១២។ ទាំងនេះគឺជាបណ្តាថ្នាក់តាមកម្មវិធីអប់រំជាប្រចាំ ការអប់រំទូទៅ និងប្រើប្រាស់សៀវភៅពុម្ភសិក្សាជាប្រចាំរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល រួមទាំងកម្មវិធីភាសា ខ្មែរ ភាសា បាលី ផងដែរ។
ក្រៅពីនេះ អនុវត្តគម្រោងបណ្តុះបណ្តាលភាសា ខ្មែរ ជូនកម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិកលើភូមិសាស្ត្រខេត្ត សុកត្រាំង ដំណាក់កាលឆ្នាំ ២០១៩-២០២៣ សាលាបានបណ្តុះបណ្តាលចំនួន ៤ វគ្គ ដោយមានកម្មាភិបាល មន្ត្រីរដ្ឋការប្រមាណ ១.០០០ នាក់ ក៏ដូចជាសហការជាមួយវិទ្យុ ស្ថានីយ៍ទូរទស្សន៍ខេត្ត អនុវត្តបណ្តាកម្មវិធីបង្រៀនភាសា ខ្មែរ តាមរយៈរលកធាតុអាកាសទូរទស្សន៍។
ទន្ទឹមនឹងការបង្រៀនវប្បធម៌ សាលាតែងតែយកចិត្តទុកដាក់លើការងារអប់រំនយោបាយ សតិអារម្មណ៍ លើកកម្ពស់ការយល់ដឹងយ៉ាងហ្មត់ចត់នូវគោលការណ៍មាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ សេចក្តីសម្រេចចិត្ត នៃសេចក្តីណែនាំរបស់មជ្ឈិម និងមូលដ្ឋានជូនសិក្ខាកាម។ សាលាតែងតែអនុវត្តព័ត៌មាន ការឃោសនានៅពេលធ្វើសកម្មភាពដើមសប្តាហ៍ ចាប់ពីគោលនយោបាយសំខាន់ៗ សមិទ្ធិផលរបស់ខឿនសេដ្ឋកិច្ចសង្គមរហូតដល់គោលនយោបាយស្តីពីជនជាតិ សាសនា...
កម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសិក្ខាកាមទាំងអស់ជានិច្ចកាលខិតខំជម្នះការលំបាកនានាដើម្បីសម្រេចបានជោគជ័យនូវគោលដៅ ភារកិច្ចបានដាក់ចេញ ជំរុញយ៉ាងសកម្មនូវការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងចូលរួមការចលនាប្រឡងប្រណាំងដោយសាលា និងវិស័យអប់រំបើកដំណើរការ។ សិក្ខាកាមខិតខំសិក្សារៀនសូត្រ គោរពល្អវិន័យសាលា ព្រមទាំងសិក្ខាបទរបស់ព្រះសង្ឃ។
យោងតាមគណៈកម្មាធិការជនជាតិនៃខេត្ត សុកត្រាំង សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ បានធ្វើជាគំរូអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាការអនុវត្តកម្មវិធីប្រឡងប្រណាំងសិក្សារៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ។ ពីលទ្ធផលវិជ្ជាជីវៈជំនាញក៏ដូចជាសកម្មភាពដ៏មានអត្ថន័យផ្សេងទៀត សាលាបានអះអាងនូវទិសដៅដ៏ត្រឹមត្រូវក្នុងការបណ្តុះបណ្តាល បំប៉នព្រះសង្ឃ ខ្មែរ លើកកម្ពស់កម្រិតការសិក្សារៀនសូត្រវប្បធម៍ និងការបណ្តុះបណ្តាលកម្មាភិបាលបញ្ញវន្តជនជាតិ ខ្មែរ សម្រាប់ក្រសួងនានា ផ្នែក អង្គការមហាជន។ នេះពិតជាចូលរួមកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមសម្រាប់ខេត្ត សុកត្រាំង ក៏ដូចជាបណ្តាខេត្តក្នុងតំបន់ផងដែរ៕
អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ
បកប្រែដោយ៖ សឺន ហេង