នៅថ្ងៃពេញបូណ៌មី ខែ ១០ ចន្ទគតិរៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ក៏អ៊ូអររៀបចំពិធីបុណ្យអកអំបុកម្តងទៀត ឬហៅថាពិធីបុណ្យថ្វាយព្រះខែឬពិធី "អកអំបុក"។
នេះជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃនិងជាពិធីបុណ្យប្រជាប្រិយដ៏ធំក្នុងចំណោមពិធីបុណ្យប្រជាប្រិយដ៏ធំទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ។
ពិធីបុណ្យអកអំបុកត្រូវបានប្រារព្ធឡើងពេលរដូវវស្សាបញ្ចប់ សម្តែងការដឹងគុណចំពោះព្រះច័ន្ទ - ទេវៈតាមជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ បានជួយពួកគាត់ការពាររដូវកាលសម្រួលធាតុអាកាស នាំមកផលានុផលល្អស្រស់បំព្រង ភាពសម្បូរសប្បាយ។
ព្រោះហេតុដូច្នេះ ពួកគាត់យកស្រូវដំណើបបុកជាអំបុករួមជាមួយនឹងដំណាំផ្សេងៗ ដើម្បីធ្វើគ្រឿងរណ្តាប់ថ្វាយព្រះច័ន្ទ។ នៅយប់ថ្ងៃទី ១៥ ខែ ១០ ចន្ទគតិពេលព្រះច័ន្ទរះឡើងខ្ពស់ មនុស្សម្នាមកប្រមូលផ្ដុំគ្នានៅទីធ្លាវត្តឬទីធ្លាផ្ទះដើម្បីប្រារព្ធពិធីកិច្ច។
ក្រៅពីផ្នែកពិធីកិច្ចដ៏ស្រគត់ស្រគុំប្រកបដោយអត្ថន័យ ពិធីបុណ្យអកអំបុកក៏ត្រូវបានប្រារព្ធឡើងដោយមានផ្នែកលេងកម្សាន្តអឺងកងសប្បាយរីករាយ មានលក្ខណៈសហគមន៍ខ្ពស់ទៀតផងដូចជា៖ ពិធីបណ្តែតប្រទីប ល្បែងប្រជាប្រិយ សម្តែងបទចម្រៀង ចង្វាក់រាំប្រពៃណីជាដើម។ ជាពិសេសគឺពិធីប្រណាំងទូក ង។ សកម្មភាពដ៏ផុលផុសមួយក្នុងចំណោមសកម្មភាពដ៏ផុលផុសទាំងឡាយត្រូវបានបងប្អូនជនជាតិ ខ្មែរ ណាមបូ ទន្ទឹងរង់ចាំបំផុតឱកាសនេះ៕
ផលិតដោយ៖ ហុងថៃ - ថាញ់ហ្វា - ទ្រុងហៀវ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់