ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយកូនសិស្សវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ក្នុងឱកាសដំណើរបេសកកម្មនៅខេត្ត សុកត្រាំង
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយកូនសិស្សវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ក្នុងឱកាសដំណើរបេសកកម្មនៅខេត្ត សុកត្រាំង

បង្កើតឡើងនៅឆ្នាំ ១៩៩២ វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង គឺជាកន្លែង "បណ្តុះពន្លក" អនាគតអោយសិស្សសាលាជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ជាច្រើនជំនាន់។

ពីសាលារៀននេះ សិស្សសាលាបានវិវដ្តន៍រីកចម្រើនមិនដឹងជាប៉ុន្មានទៅហើយទេ ត្រឡប់មករួមកម្លាំងកសាងនិគមជនបទ ភូមិស្រុកកាន់តែសម្បូរសប្បាយ ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ...

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 1វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង - រួមផ្ទះតែមួយរបស់កូនក្មួយបងប្អូនបណ្តាជនជាតិខេត្ត សុកត្រាំង

"វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង មានមោទនភាពអំពីកងជួរគ្រូបង្រៀនរឹងមាំអំពីជំនាញវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចហើយអស់ពីចិត្តពីថ្លើមដើម្បីសិស្សសាលាជាទីស្រលាញ់ជានិច្ច។ ក្នុងការងារបង្ហាត់បង្រៀន ទន្ទឹមនឹងវិញ្ញាសារៀនក្នុងក្របខណ្ឌទាំងឡាយ សាលាក៏យកចិត្តទុកដាក់ខ្លាំងដល់ការថែរក្សាភាសា វប្បធម៌ ខ្មែរ ទៀតផង រួមចំណែកអភិវឌ្ឍកត្តាស្មារតី ជួយអោយប្អូនៗ សម្រេចក្តីសុបិន។ល។" - លោកគ្រូ គីម វ៉ាន់ង៉យ នាយករងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង។

ចំណុចភ្លឺអប់រំជនជាតិ
វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង នៅ សង្កាត់ ៣ ទីក្រុង សុកត្រាំង ពីមុនជាសាលាបណ្តុះបណ្តាល បំប៉នគ្រូបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាលនិងជនជាតិខេត្ត សុកត្រាំង។ ឆ្នាំ ២០០៥ សាលាមានឈ្មោះ ហ្វ៊ិញកឿង ជាផ្លូវការ - កម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យ ជនជាតិ ខ្មែរ មួយរូប។

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 2មណ្ឌលអន្តេវាសិកដ្ឋានរបស់វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ស្រឡះស្រឡំ ស្រស់ស្អាត ឆ្លើយតបតម្រូវការបរិភោគស្នាក់នៅ សិក្សារៀនសូត្ររបស់សិស្សសាលាជនជាតិ ខ្មែរ

ជាង ៣០ ឆ្នាំកសាងនិងអភិវឌ្ឍ បច្ចុប្បន្ន ហ្វ៊ិញកឿង គឺជាសាលាមួយក្នុងចំណោមសាលាគំរូតួយ៉ាងផ្នែកអប់រំ - បណ្តុះបណ្តាល ស្ថិតនៅក្នុងបញ្ជីឈ្មោះសាលាចំនួន ១០ មានចំនួនកូនសិស្សបញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅនិងជាប់ក្នុងការជ្រើសរើសចូលសាកលវិទ្យាល័យខ្ពស់របស់ខេត្ត។

ឆ្នាំ ២០១៤ សាលាត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ទទួលស្គាល់សម្រេចស្តង់ដារជាតិ ឆ្នាំ ២០១៩ សម្រេចស្តង់ដារឡើងវិញ ហើយកំពុងធ្វើសំណុំឯក សារសម្រេចស្តង់ដារថ្មីឡើងវិញជាលើកទី ៣ នៅឆ្នាំ ២០២៤។

អញ្ជើញមកទស្សនាវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញ កឿង ឃើញផ្ទាល់នឹងភ្នែកនូវបន្ទប់រៀន មណ្ឌលការិយាល័យ មណ្ឌលអន្តេវាសិកដ្ឋាន ជញ្ជាំងរបងព័ទ្ធជុំវិញ ដើមឈើបៃតងម្លប់ត្រជាក់ ។ល។

យើងខ្ញុំពិតជាចំណាប់អារម្មណ៍អំពីបរិយាកាសសិក្សារៀនសូត្រធំទូលាយ ស្រស់ស្អាត។ យើងខ្ញុំក៏ចំណាប់អារម្មណ៍យ៉ាងច្បាស់ពីបរិយាកាសសិក្សាដ៏ផុលផុស ភាពស្វាហាប់របស់កូនក្មួយបងប្អូនជនជាតិនៅគ្រប់និគមជនបទ ភូមិស្រុកមកជួបជុំគ្នានៅទីនេះ។

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 3ប្អូនៗ សិស្សសាលា ខ្មែរ នៅវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង

ដោយមានលក្ខណៈពិសេសដាច់ដោយឡែកសិស្សសាលាជាជនជាតិភាគតិច បក្សនិងរដ្ឋបានមានគោលនយោបាយអំពីអប់រំជនជាតិក្នុងគោលបំណងជួយក្តីសុបិនអោយប្អូនៗ ឆ្ពោះទៅរកអនាគតភ្លឺត្រចះត្រចង់។

សិស្សសាលាវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង បច្ចុប្បន្នកំពុងបានទទួលកម្រិតឧបត្ថម្ភសិក្សារៀនសូត្រស្មើនឹង ៨០% កម្រិតប្រាក់ខែគោលក្នុងមួយខែ ត្រូវបានកាត់បន្ថយថ្លៃសិក្សាតាមការកំណត់ ដោយ ឡែកសិស្សសាលា ខ្មែរ ថែមទាំងបានផ្តល់ជូនសៀវភៅសិក្សាភាសា ខ្មែរ សៀវភៅសរសេរ ប៊ិក ។ល។

លោកគ្រូ គីម វ៉ាន់ង៉យ នាយករងសាលាមានប្រសាសន៍ថា៖ សាលាមានកម្មាភិបាលគ្រូបង្រៀនចំនួន ៤៦ រូប មានកម្រិតវិជ្ជាសម្រេចស្ដង់ដារ ១០០% បន្ទប់សិក្សាចំនួន ២៥ បណ្ណាល័យចំនួន ១ បន្ទប់ឧបករណ៍អប់រំចំនួន ១ បន្ទប់ ប្រឹក្សាពិគ្រោះយោបល់សាលារៀនចំនួន ១ និងទីធ្លាលេងកំសាន្ត ផ្ទះបាយ អាហារដ្ឋាន មណ្ឌលអន្តេវាសិកដ្ឋាន ។ល។ ឆ្នាំសិក្សា ២០២២ - ២០២៣ សាលាមាន ១៨ ថ្នាក់ កូនសិស្សចំនួន ៦១៧ នាក់ ក្នុងនោះមានកូនសិស្សពូកែលំដាប់ថ្នាក់ខេត្តចំនួន ១៣ នាក់ សិស្សឆ្នើម ពូកែចំនួន ០,១៦% និងសម្រេចប្រភេទពូកែ បង្គួរជាង ៨៧%។ សិស្សចំនួន ១០០% ប្រលងជាប់មធ្យមសិក្សាចំណេះទូទៅ ប្អូនៗ ជាច្រើននាក់ប្រលងជាប់ចូលសាកលវិទ្យាល័យ។ ឆ្នាំសិក្សា ២០២៣ - ២០២៤ ដោយមានចំនួន ១៨ ថ្នាក់ កូនសិស្សចំនួន ៦១៨ នាក់ សាលាប្ដេជ្ញា ចិត្តថែរក្សារឹងមាំស្នាដៃ ១០០% ប្រលងជាប់មធ្យមសិក្សាចំណេះទូទៅ អត្រាសិស្សបោះបង់ការសិក្សារៀនសូត្រនៅក្រោម ០,៥%។ល

ការរួមចំណែកថែរក្សាភាសា វប្បធម៌ ខ្មែរ
ជាសាលារៀនសម្រាប់អោយកូនក្មួយបងប្អូនជនជាតិ ខ្មែរ ជាចម្បងបានជាតាំង ពីពេលទើប បង្កើតមកភ្លាម វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជន ជាតិ ហ្វ៊ិញកឿង បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារបង្រៀននិងរៀនភាសា ខ្មែរ។

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 4នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយកូនសិស្សវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ក្នុងឱកាសដំណើរបេសកកម្មនៅខេត្ត សុកត្រាំង

បច្ចុប្បន្ននេះ សាលាមានគ្រូបង្រៀនចំនួន ៣៣ រូបជាជនជាតិភាគតិច ក្នុងនោះមានគ្រូបង្រៀន ៣ រូបសម្រេចស្តង់ដារអំពីបណ្ដុះបណ្ដាលភាសា ខ្មែរ។

ទន្ទឹមនឹងបណ្តាកម្មវិធីតាមការកំណត់ សាលាថែមទាំងបានស្វែងយល់ សិក្សាស្រាវជ្រាវទម្រង់រូបភាពរៀបចំ បង្រៀនសិក្សារៀនសូត្រអក្សរ ខ្មែរ នៅតាមវត្តអារាម រៀបចំសកម្មភាពក្រៅម៉ោង សកម្មភាពអន្តេវាសិកគួបផ្សំការឃោសនាអប់រំកូនសិស្សមានគំនិតសិក្សារៀនសូត្រ ដោយខ្លួនឯងនិងប្រើប្រាស់ភាសា ខ្មែរ រៀបចំកម្មវិធីប្រឡង "ប្រើវោហារសព្ទ ភាសា ខ្មែរ" ជាដើម។

រួមជាមួយនឹងកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលនិងសកម្មភាពបង្ហាត់បង្រៀនផ្សេងៗ ទៀត ប្អូនៗ កូនសិស្សរបស់សាលាក៏បានរៀនភាសា ខ្មែរ ២ ម៉ោងក្នុងមួយសប្តាហ៍ តាមឯកសារពីរភាសារបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តនិងសាលាអនុមហាវិទ្យាល័យគរុកោសល្យខេត្ត សុកត្រាំង ទៀតផង។

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 5បរិយាកាសសិក្សារៀនសូត្រត្រូវបានវិនិយោគ បម្រើការដ៏ល្អជូនកូនក្មួយបងប្អូនបណ្តាជនជាតិសិក្សារៀនសូត្រនៅវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង

ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ ខ្មែរ សាលាថែមទាំងសហការជាមួយស្ថាប័នមានសមត្ថកិច្ច សិប្បករបង្ហាត់បង្រៀន អប់រំសិស្សសាលាស្រឡាញ់ពលកម្ម ផលិតកម្ម ស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ ស្រឡាញ់តម្លៃវប្បធម៌ ប្រពៃណី រៀប ចំសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី សែនដូនតា អកអំបុក ។ល។ ធ្វើបទបង្ហាញ គំនូរម៉ូដសម្លៀកបំពាក់ជនជាតិជាដើម។

ទន្ទឹមនឹងនោះ វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង នៅតែបន្តរក្សាសកម្មភាពសិល្បៈ កីឡាជាទៀងទាត់ទៀតផង។សិស្សសាលាជាច្រើនរបស់សាលាសម្រេចបានពានរង្វាន់ខ្ពស់នៅតាមកម្មវិធីប្រឡងប្រណាំងអត្តពលកម្ម ហែលទឹក បាល់បោះលំដាប់ថ្នាក់ខេត្ត ពិធីប្រឡងសម្តែង សិល្បៈនៅតាមវិទ្យាល័យ មធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ។ល។

ដោយមានការចូលរួមវិភាគទានយ៉ាងសកម្មដល់បុព្វហេតុ "បណ្តុះមនុស្ស" វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ត្រូវបានបក្សនិងរដ្ឋប្រគល់ជូនរង្វាន់ថ្លៃថ្លាដូចជា៖ គ្រឿងឥស្សរិយយសការងារលេខបី ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ល។

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ ảnh 6ប្អូនៗ សិស្សសាលា ខ្មែរ ហាត់សមភ្លេងពិណពាទ្យនៅវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង

លោកគ្រូ គីម វ៉ាន់ង៉យ នាយករងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ចែករំលែកថា៖ "សាលាគ្រោងនឹងបង្កើនពី ៦ ថ្នាក់ក្នុងមួយប្លុកឡើង ៧ ថ្នាក់ក្នុងមួយប្លុក។ ដើម្បីនៅតែបន្តរក្សាអត្រា ១០០% កូនសិស្សបញ្ចប់ការសិក្សា ៨០% សិស្សប្រឡងជាប់ចូលសាកលវិទ្យាល័យល្បីៗ ឈ្មោះ សាលាមានគោលបំណងចង់ទទួលបានការយកចិត្តទុកដាក់ដឹកនាំរបស់ផ្នែក ការសម្របសម្រួល របស់អាជ្ញាធរមូលដ្ឋានជានិច្ច"

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - យឿងយ៉ាង - ទន់ភី
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍