គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រជាប្រិយដ៏ធំនៅភូមិសាស្រ្តនៃទីរួមខេត្ត វិញចូវ ពិធីសែនសមុទ្រធម្មតារួមមានពីរផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេងកម្សាន្ត។ ក្នុងបរិយាកាសដ៏ស្រគត់ស្រគំ ផ្នែកពិធីកិច្ចប្រព្រឹត្តឡើងដោយមានសកម្មភាពពោរពេញទៅដោយលក្ខណៈសាសនាជាច្រើនដូចជា៖ បង្សុកូល ចម្រើនព្រះបរិត្ត ដង្ហែព្រះពុទ្ធរូប ព្រះរតនត្រ័យ។ ផ្នែកលេងកម្សាន្តត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង គឹកកង លាន់ឮរំពង ដោយមានល្បែងប្រជាប្រិយ ប្រកួតកីឡា វប្បធម៌ សិល្បៈប្រពៃណី។


មានប្រវត្តិរាប់រយឆ្នាំកន្លងទៅហើយត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងប្រព័ន្ធពិធីបុណ្យគំរូរបស់ វៀតណាម ពិធីសែនសមុទ្រ (ឬជ្រោយរំចេក) មិនត្រឹមតែជាឱកាសដើម្បីអ្នករាល់គ្នាទាំងអស់នៅនិគម ភូមិអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែករឹតបន្តឹងសាមគ្គីភាពរវាងជនជាតិទាំងបី គិញ - ខ្មែរ - ចិន ទៀតផងបាននាំគ្នាគាស់រានដី កសាងស្រុកកំណើតនៅស្រុកទេសសមុទ្រ វិញចូវ៕
អត្ថបទ៖ ទន់ភី រូបថត៖ ថាច់ពេជ្រ
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់