ក្នុងរូបថត (ឯកសារ)៖ ព្រះមហាក្សត្រ ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត នៅរាជធានី បាងកក នាថ្ងៃ ទី ៥ ខែ ធ្នូ ឆ្នាំ ២០០៩។ រូបថត៖ AFP/ទីភ្នាក់ងារព័ត៌មានវៀតណាម |
ព្រះមហាក្សត្រ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ប្រសូត្រនៅឆ្នាំ ១៩២៧។ តាមរដ្ឋធម្មនុញ្ញ ថៃ ព្រះអង្គបានទទួលការតែងតាំងធ្វើជាស្តេចនៅឆ្នាំ ១៩៤៦ បន្ទាប់ពីព្រះជេដ្ឋាគឺស្តេច អាណាន់ដា ម៉ាហ៊ីដុល សោយ ទីវង្គត។ ក្រោយពេលស្នងរាជ្យ ព្រះអង្គបានយាងទៅប្រទេស ស្វីស ដើម្បីបញ្ចប់នូវកម្មវិធីជំនាញខាងផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយ។
ក្នុងរូបថត (ឯកសារ)៖ ព្រះមហាក្សត្រ ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត (ខាងឆ្វេង) រាជទាយាទ មហា វ៉ាជីរ៉ាឡុងកន និង មហាក្សត្រិយ ស៊ីរីគិត នៅរាជធានី បាងកក នាថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ |
ព្រះមហាក្សត្រ ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ស្នងរាជ្យជាផ្លូវការនៅឆ្នាំ ១៩៥០ គឺជាព្រះរាជាគ្រងរាជ្យយូរជាងគេបំផុតលើពិភពលោកនាបច្ចុប្បន្ននេះ។
ក្នុងរូបថត (ឯកសារ)៖ នាយករដ្ឋមន្ត្រី ថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅសម័យប្រជុំលើកទី ៧១ មហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ២២ ខែ កញ្ញា |
នាថ្ងៃទី ១៣ ខែ តុលា នាយករដ្ឋមន្ត្រី ថៃ លោកប្រាយុទ្ធ ចាន់អូចា ប្រកាសថា រាជទាយាទ មហា វ៉ាជីរ៉ាឡុង កន នឹងចូលស្នងតំណែងអតីតព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ទើបតែសោយទិវង្គត។
ក្នុងរូបថត (ឯកសារ)៖ ព្រះរាជទាយាទ ថៃ មហា វ៉ាជីរ៉ាឡុងកន នៅរាជធានី បាងកក នាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ |
តាមច្បាប់ស្នងរាជ្យនៃរាជវង្ស រាជទាយាទ មហា វ៉ាជីរ៉ាឡុងកន នឹងក្លាយជាអ្នកស្នងរាជ្យរបស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។