ក្រុមហ៊ុន Apple​ នឹង​ផលិត iPad នៅ ​វៀតណាម ​ជា​លើកដំបូង​

Apple ឆាប់ៗ​ នេះ​អាច​ចាប់ផ្តើម​ផលិត​ថេ​ប្លេត​ល្បីៗ​ មួយចំនួន​នៅ ​វៀតណាម​
Apple ឆាប់ៗ​ នេះ​អាច​ចាប់ផ្តើម​ផលិត​ថេ​ប្លេត​ល្បីៗ​ មួយចំនួន​នៅ ​វៀតណាម​

ក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេស វៀតណាម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្ម (ចំរុះភាព) ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននិងកាត់បន្ថយការពឹងផ្អែកលើប្រទេស ចិន ដែលជាអ្នកផលិតដ៏សំខាន់របស់ខ្លួន។

វេបសាយ Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងរើផលិតកម្ម iPad មួយចំនួនចេញពី ចិន ទៅកាន់ វៀតណាម បន្ទាប់ពីការបិទខ្ទប់ទប់ស្កាត់កូវីដយ៉ាងតឹងរ៉ឹងនៅក្នុងនិងជុំវិញទីក្រុង សៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។

ក្រុមហ៊ុន Apple​ នឹង​ផលិត iPad នៅ ​វៀតណាម ​ជា​លើកដំបូង​ ảnh 1Apple ឆាប់ៗ នេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗ មួយចំនួននៅ វៀតណាម

វេបសាយដដែលរាយការណ៍ថា ក្រុមហ៊ុន BYD របស់ ចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយ បានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេស វៀតណាម ហើយឆាប់ៗ នេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗ មួយចំនួន។ iPad នឹងក្លាយជាផលិតផលសំខាន់ទីពីររបស់ Apple ដែលផលិតនៅ វៀតណាម បន្ទាប់ពីកាស AirPods។

របាយការណ៍នេះបានប្រាប់ថា "ការរើទីតាំងនេះគូសបញ្ជាក់មិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ វៀតណាមចំពោះក្រុមហ៊ុន"។

កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨ លានគ្រឿងនៅទូទាំងពិភពលោក ដែលភាគច្រើនផលិតនៅក្នុងប្រទេស ចិន។ ក៏មានរបាយការណ៍កាលពីខែមុនផងដែរអំពីលទ្ធភាពដែលក្រុមហ៊ុន Apple ផលិតកាសស្តាប់ត្រចៀកឥតខ្សែ AirPods Pro 2 នៅក្នុងប្រទេស វៀតណាម ដែលចាប់ផ្តើមពីឆមាសទីពីរឆ្នាំនេះ។

លោក មីងឈី គូ (Ming-Chi Kuo) ជាអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់បានមានប្រសាន៍ថា "ការរើទីតាំងផលិត AirPods Pro 2 អាចដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់មិនស្មុគស្មាញនិងបរិយាកាសផលិតកម្មកាន់តែប្រសើររបស់ វៀតណាម (ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងកម្លាំងពលកម្ម) ធៀបនឹងប្រទេសភាគច្រើននៅក្រៅប្រទេស ចិន"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍