តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​

ឡាន​តាក់ស៊ី​អាកាស VoloCity នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង ​ប៉ារីស​ ក្នុងឆ្នាំ ២០២៤​
ឡាន​តាក់ស៊ី​អាកាស VoloCity នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង ​ប៉ារីស​ ក្នុងឆ្នាំ ២០២៤​

ក្រុមហ៊ុន វ៉ូឡូខប់ធឺ ( Volocopter) បានបញ្ចប់ការហោះហើរលើកដំបូងដោយជោគជ័យនៃឡានតាក់ស៊ីអាកាស វ៉ូឡីស៊ីធី (VoloCity) ដើរដោយអគ្គិសនីទាំងស្រុងលើកដំបូងបង្អស់របស់ខ្លួន ដែលបានអះអាងថា អាចផ្លាស់ប្តូរការធ្វើដំណើរក្នុងទីក្រុងបាន។

កាលពីថ្មីៗ កន្លងទៅ នៅទីក្រុង ប៉ារីស ប្រទេស បារាំង តាក់ស៊ីហោះនិងចុះចតបញ្ឈរត្រង់ ដែលមើលទៅដូចជាដ្រូនយក្ស មានស្លាបចក្រ ១៨ បានហោះចេញពីអាកាសយានដ្ឋាន ប៉ុងធ័ស (Pontoise) ហើយ។

តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​ ảnh 1ឡានតាក់ស៊ីអាកាស VoloCity នឹងត្រូវប្រើសម្រាប់ដឹកភ្ញៀវនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុង ប៉ារីស ក្នុងឆ្នាំ ២០២៤

នៅក្នុងវីដេអូនៃការហោះហើរដែលទើបចេញផ្សាយ មើលប្រហាក់ប្រហែលនឹងឧទ្ធម្ភាគចក្រទូទៅ ខណៈដែលវាហោះពីលើដីត្រឹមតែមួយនាទី មុនពេលចុះចតយ៉ាងរលូននៅលើវាលស្មៅ។

ក្រុមហ៊ុន អាល្លឺម៉ង់ បានប្រាប់ថា ខ្លួនចង់ក្លាយជាក្រុមហ៊ុន "Boeing, Lufthansa និង Uber ប៉ុន្តែនៅក្នុងក្រុមហ៊ុនតែមួយ"។

តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​ ảnh 2 តាក់ស៊ី​អាកាស​ដើរ​ដោយ​អគ្គិសនី VoloCity ហោះ​សាកល្បង​ជា​លើកដំបូង​ដោយ​ជោគជ័យ​ ảnh 3ឡានតាក់ស៊ីអាកាស VoloCity នឹងត្រូវប្រើសម្រាប់ដឹកភ្ញៀវនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុង ប៉ារីស ក្នុងឆ្នាំ ២០២៤

ការហោះហើរសាកល្បងនេះគឺមានគោលបំណងឱ្យតាក់ស៊ីអាកាស VoloCity របស់ខ្លួនអាចដំណើរការបានទាន់ពេលវេលាដើម្បីផ្តល់សេវាដឹកអ្នកដំណើរនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុង ប៉ារីស ក្នុងឆ្នាំ ២០២៤៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍