ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីធំៗ ប្លែកជាច្រើននឹងត្រូវបានធ្វើឡើងនៅខេត្ត សៀមរាប។
វត្ថុខ្នាតយក្សត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្ត សៀមរាប
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានលក្ខណៈកាន់តែលេចធ្លោជាងបណ្ដាឆ្នាំមុនៗ ក្រោយអាក់ខានដោយសារការរាលដាលជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៣ ក្រោមប្រធានបទ "ក្តីស្រមៃនិងក្តីសង្ឃឹម"។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នេះ មានទីតាំងលេងកម្សាន្តចំនួន ៦ ទីតាំង និងមានល្បែងលេងកម្សាន្តដល់ ៤៤ ប្រភេទ
ព្រឹត្តិការណ៍នេះមានការប្រមូលផ្ដុំនូវកម្មវិធី និមិត្តរូប ក៏ដូចជាវត្ថុយក្ស (ចាប៉ីដងវែងយក្ស អង្រុតយក្ស មួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស នំអន្សមយក្សជាដើម) ត្រូវបានមូលមីរនៅខេត្ត សៀមរាប។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានធ្វើឡើងដើម្បីលើកតម្កើងសិល្បៈ អរិយធម៌ វប្បធម៌ដ៏ល្អផូរផង់របស់ កម្ពុជា។
បេះដូងក្រដាសដែលបត់ដោយដៃដោយប្រជាជន ខ្មែរ គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ មិនសម្រាប់តែបំបែកឯតទគ្គកម្មទេ តែក៏ជាអំណោយជូនអត្តពលិកដែលចូលរួមប្រកួត ស៊ីហ្គេម
យុទ្ធនាការ Beyond the Games បំបែកកំណត់ត្រាឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក" ដោយស្ថាប័ន Guinness World Record ដែល កម្ពុជា បានបំបែក ចំនួន ៣,៩១៧,៨០៥ បេះដូង
ក្រោមប្រធានបទ "ក្ដីស្រមៃនិងក្ដីសង្ឃឹម" ពិសេសជាងគេក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺ៖ ទី ១ ការបត់ក្រដាសបេះដូងដែលត្រូវបានធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្តនិងទី ២ គឹចង្វាក់ Madizon។
ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បងប្អូនមាមីងក៏អាចចូលរួមកម្សាន្តសប្បាយតាមរមណីយដ្ឋាននានា ក្រៅពីតំបន់រមណីយដ្ឋានអង្គរ ក៏មានរមណីយដ្ឋានកែឆ្នៃជាច្រេីន ដែលបានត្រៀមរួចរាល់សម្រាប់ទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ
រាប់លានបេះដូងបង្ហាញក្ដីស្រលាញ់ ខ្មែរ ស្រលាញ់ ខ្មែរ និងក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញផែនដី នៅលើកទឹកដីអង្គរក្នុងព្រឹត្តិការណ៍នេះមានការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរស ខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើននៅខេត្ត សៀមរាប ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា នៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទម្រង់ត្រូវបានបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តនិងឈ្វេងយល់។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏បានចូលរួមបំផុសគំនិត ស្មារតីកុលបុត្រកុលធីតា ខ្មែរ ឱ្យរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ មានមោទកភាព ស្រឡាញ់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស៕
សម្រួលនិងនិពន្ធដោយ៖ សិរីសួស្តី
រូបថត៖ អៀងថាន់