រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​

អំប្រ៊ីយ៉ុងដាយណូស័រ Oviraptorosaurs ត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្ម ហេគូ នៅសួនឧស្សាហកម្មសាហឺក្នុងទីក្រុង កាងចូវ ខេត្ត ជាំងស៊ូ
អំប្រ៊ីយ៉ុងដាយណូស័រ Oviraptorosaurs ត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្ម ហេគូ នៅសួនឧស្សាហកម្មសាហឺក្នុងទីក្រុង កាងចូវ ខេត្ត ជាំងស៊ូ

អំប្រ៊ីយ៉ុងដាយណូស័រ ដែលរក្សាបានយ៉ាងល្អត្រូវបានរកឃើញនៅក្នុង ស៊ុតហ្វូស៊ីល នៅភាគខាងត្បូងប្រទេស ចិន មានអាយុកាលប្រមាណ ៦៦ ដល់ ៧២ លានឆ្នាំ។

អំប្រ៊ីយ៉ុង នេះត្រូវបានដាក់ឈ្មោះថា បេប៊ី យីងល័ង ហើយត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្ម ហេគូ នៅសួនឧស្សាហកម្ម សាហឺ ក្នុងទីក្រុង កាងចូវ ខេត្ត ជាំងស៊ូ។

រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​ ảnh 1

អំប្រ៊ីយ៉ុងដាយណូស័រ Oviraptorosaurs ត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្ម ហេគូ នៅសួនឧស្សាហកម្មសាហឺក្នុងទីក្រុង កាងចូវ ខេត្ត ជាំងស៊ូ

កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ ក្រុមអ្នកជំនាញខាងបុរាណវិទ្យាដែលដឹកនាំការស្រាវជ្រាវនេះ មកពីសាកលវិទ្យាល័យ បឺមីងហ៊ែម បានប្រាប់ថា បេប៊ីយីងល័ងគឺជាកម្មសិទ្ធិនៃប្រភេទសត្វដាយណូស័រគ្មានធ្មេញ ឬហៅថា Oviraptorosaurs។

រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​ ảnh 2រកឃើញ អំប្រ៊ីយ៉ុងដាយណូស័រ នៅក្នុងស៊ុតចំណាស់ ៧២ លានឆ្នាំនៅ ចិន

ពពួកដាយណូស័រ Oviraptor ដែលមានរោមត្រូវបានរកឃើញនៅក្នុងផ្ទាំងថ្មអាស៊ីនិង អាម៉េរិកខាងជើង ហើយមានចំពុះនិងទំហំរាងកាយខុសៗ គ្នាដែលអនុញ្ញាតឱ្យពួកវាទទួលយករបបអាហារបានយ៉ាងទូលំទូលាយ។

រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​ ảnh 3

រកឃើញ អំប្រ៊ីយ៉ុងដាយណូស័រ នៅក្នុងស៊ុតចំណាស់ ៧២ លានឆ្នាំនៅ ចិន

សំណាកអំប្រ៊ីយ៉ុង នេះគឺជា អំប្រ៊ីយ៉ុងដាយណូស័រ ពេញលេញបំផុតមួយដែលគេស្គាល់និងមានលក្ខណៈស្រដៀងទៅនឹង អំប្រ៊ីយ៉ុង បក្សីជាជាង អំប្រ៊ីយ៉ុងដាយណូស័រ។

រកឃើញ ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័រ ​នៅ​ក្នុងស៊ុត​ចំណាស់ ៧២ លាន​ឆ្នាំ​នៅ​ ចិន​ ảnh 4

រកឃើញ អំប្រ៊ីយ៉ុងដាយណូស័រ នៅក្នុងស៊ុតចំណាស់ ៧២ លានឆ្នាំនៅ ចិន

អ្វីដែលពិសេសគឺ បេប៊ីយីងល័ង ជិតញាស់ទៅហើយ ហើយមានក្បាលនៅខាងក្រោមដងខ្លួនរបស់វា ខ្នងរបស់វាចំកោងទល់នឹងក្បាលស៊ុត និងជើងរបស់វាចំកោងទល់នឹងចុងស៊ុត។ នៅក្នុងបក្សីសម័យទំនើប លក្ខណៈបែបនេះត្រូវបានសន្មតថាជិតញាស់ដោយជោគជ័យ។

ការរកឃើញអាកប្បកិរិយាបែបនេះនៅក្នុងស៊ុត បេប៊ីយីងល័ង សបញ្ជាក់ថា រូបរាងបែបនេះមិនមែនមានតែចំពោះសត្វស្លាបនោះទេ ប៉ុន្តែក៏ប្រហែលជាមានចំពោះសត្វដាយណូស័រមិនមែនបក្សីផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍