រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​

រថយន្ត Range Rover Sport ជំនាន់ទីបីអាចបើកកាត់លំហូរទឹកដ៏ខ្លាំងក្លាដោយគ្មានបញ្ហាអ្វីសោះឡើយ
រថយន្ត Range Rover Sport ជំនាន់ទីបីអាចបើកកាត់លំហូរទឹកដ៏ខ្លាំងក្លាដោយគ្មានបញ្ហាអ្វីសោះឡើយ

កាលពីខែ ឧសភា ក្រុមហ៊ុន Land Rover បានបង្ហាញពីចំណុចខ្លាំងដ៏អស្ចារ្យរបស់រថយន្ត Range Rover Sport យ៉ាងមានទំនុកចិត្តបំផុតនូវសមត្ថភាព Off-road ជំនាន់ទីបីថ្មីរបស់ខ្លួន ដែលអាចបើកបរយ៉ាងរលូនអាចឆ្លងកាត់ទឹកហូរដ៏ខ្លាំងក្លាធ្លាក់ចុះពីទំនប់ទឹកធំមួយនៅ អ៊ីស្លង់។

ការបង្ហាញដើម្បីសម្គាល់ការដាក់លក់ជាសកលនៃរថយន្តប្រណីត 4X4 ថ្មីដែលផលិតដោយចក្រភព អង់គ្លេស បានធ្វើឡើងនៅទំនប់ ការ៉ាញ់ជូកា (Karahnjukar) កន្លែងដែលលំហូរទឹកធ្លាក់ចុះក្រោមបញ្ចេញកម្លាំងក្នុងកម្រិត ៧៥០ តោនក្នុងមួយនាទីចុះដល់ផ្លូវចុងក្រោយប្រវែង ២៩៤ ម៉ែត្រ។

រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​ ảnh 1ក្រុមហ៊ុន Land Rover បានបង្ហាញពីចំណុចខ្លាំងរបស់រថយន្ត Range Rover Sport ដែលអាចបើកបរយ៉ាងងាយស្រួលខណៈពេលឆ្លងកាត់ទំនប់ ការ៉ាញ់ជូកា

ការបើកបរនេះត្រូវបានអនុវត្តដោយអ្នកបើកជំនួសតួ ០០៧ គឺលោក ជេសស៊ីកា ហក់ឃីន (Jessica Hawkins) ដែលការបើកបរដ៏សាហាវរបស់គាត់ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លានិងសមត្ថភាព Off-road ដ៏គួរឱ្យចាប់អារម្មណ៍នៃរថយន្ត SUV ដែលកំពុងពេញនិយមនេះ។

វាជាចំណុចកំពូលនៃដំណើរផ្សងព្រេងឆ្លងកាត់ទេសភាពភ្នំភ្លើងនៅលើប្រទេសកោះនេះដោយឆ្លងកាត់ថ្មភ្នំរដិបរដុបនិងផ្លូវរូងក្រោមដីលិចទឹកជាច្រើន។

រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​ ảnh 2រថយន្ត Range Rover Sport ជំនាន់ទីបីអាចបើកកាត់លំហូរទឹកដ៏ខ្លាំងក្លាដោយគ្មានបញ្ហាអ្វីសោះឡើយ

រថយន្ត Range Rover Sport ថ្មីខ្លាំងជាងត្រកូល Range Rover ស៊េរីថ្មីអាចនៅក្រោមទឹកជម្រៅ ៩០០ មីល្លីម៉ែត្រ ដូច្នេះវាមិនលិចក្រោមទឹកទាំងស្រុងនោះទេ។

រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​ ảnh 3ដោយមានតម្លៃចាប់ពី ៩៧.៦០០ ដុល្លារ រថយន្ត Range Rover Sport ចាប់ផ្តើមចេញលក់ឥឡូវនេះហើយ

ដោយមានតម្លៃចាប់ពី ៩៧.៦០០ ដុល្លារ រថយន្ត Range Rover Sport ចាប់ផ្តើមចេញលក់ឥឡូវនេះជាមួយនឹងប្រភេទហាយប្រ៊ីដម៉ាស៊ីនសាំង - អគ្គិសនី (PHEV) ប្រភេទម៉ាស៊ីនសាំងនិងប្រភេទម៉ាស៊ីនម៉ាស៊ូត ដោយការចែកចាយលើកដំបូងនឹងចាប់ផ្តើមពីខែ កញ្ញា។

រថយន្ត Range Rover Sport ស៊េរី​ថ្មី​បង្ហាញ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​នៅ​ទំនប់​ទឹក​ធំ​មួយ​នៅ​ អ៊ី​ស្លង់​ ảnh 4រថយន្ត Range Rover Sport ចាប់ផ្តើមចេញលក់ជាមួយនឹងប្រភេទហាយប្រ៊ីដម៉ាស៊ីនសាំង - អគ្គិសនី (PHEV) ប្រភេទម៉ាស៊ីនសាំងនិងប្រភេទម៉ាស៊ីនម៉ាស៊ូតនឹងចាប់ផ្តើមពីខែ កញ្ញា

រថយន្ត Range Rover ដែលប្រើអគ្គីសនីសុទ្ធនឹងត្រូវដាក់ឱ្យដំណើរការក្នុងរយៈពេលពីរឆ្នាំទៀតក្នុងឆ្នាំ ២០២៤៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍