ក្រុមហ៊ុន Huawei មានការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មទំនិញប្រើប្រាស់ ហើយក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនលើឧបករណ៍ពាក់នឹងដៃក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ពួកយើងបានឃើញស្មាតហ្វូនធ្វើពីសេរ៉ាមិចសុទ្ធពីក្រុមហ៊ុន ហើយក៏កំពុងសាកល្បងនាឡិកាឆ្លាតវៃដែលមានកាសស្តាប់ត្រចៀកនៅខាងក្នុង នៅឯពិព័រណ៍ MWC នៅទីក្រុង បាសេឡូណា ពួកយើងនឹងពាក់នាឡិកាឆ្លាត GT Cyber ដែលមានសំបកអាចជំនួសបាន រួមមានទាំងតួ និង ខ្សែ ផងដែរ។
នាឡិកា Huawei Watch GT Cyber
នាឡិកា Watch GT Cyber មានអេក្រង់ AMOLED រាងជារង្វង់ទំហំ ១,៣២ អ៊ីញជាមួយនឹងកម្រិត Resolution ៤៦៦ x ៤៦៦ និងកម្រិត PPI ខ្ពស់រហូតដល់ ៣៥២។ ឧបករណ៍រាងជារង្វង់តូចនេះគឺដាក់ក្នុងសំបកមានគែមខ្មៅក្រាស់ ហើយពួកយើងភាគច្រើនមិនសូវចាប់អារម្មណ៍នឹងវាទេ។ ទោះយ៉ាងណា នៅពេលដែលយើងខ្ទាស់វាចូលទៅក្នុងសំបក នោះកញ្ចក់នាឡិកានឹងលាក់ខ្លួននៅពីក្រោយស្រោមយ៉ាងអច្ឆរិយៈ ដែលធ្វើឱ្យបទពិសោធន៍នៃការមើលឃើញរូបរាងវាទាំងមូលមានភាពល្អប្រសើរជាងឧបករណ៍ Huawei Watch មុនៗ ទៅទៀត។
សំបករបស់វាមានពីរប្រភេទ គឺ Urban in Golden Black និង Sport in Space Grey ដែលមើលទៅខ្ចីស្រទន់ក្រោមពន្លឺនៃស្តង់លក់របស់ Huawei នៅមណ្ឌលពិព័រណ៍ Fira de Barcelona។ សំបកទីមួយមានទម្ងន់ ៧៨ ក្រាម ខណៈសំបកទីពីរគឺ ៥៨ ក្រាម។ ត្បិតមានភាពខុសគ្នាខ្លាំងរវាងសំបកទាំងពីរក៏ដោយ ក៏ប៉ុន្តែពួកវាពាក់ទៅមានអារម្មណ៍ស្រួលនៅលើកដៃ។
សំបករបស់វាមានពីរប្រភេទ គឺ Urban in Golden Black និង Sport in Space Grey ដែលមើលទៅខ្ចីស្រទន់ក្រោមពន្លឺនៃស្តង់លក់របស់ Huawei នៅមណ្ឌលពិព័រណ៍ Fira de Barcelona
សំបក Urban មានភាពភ្លឺរលោងជាង ហើយយើងជឿថាវាត្រូវម៉ាច់ជាមួយនឹងឈុតអាវធំផ្លូវការ ដោយហេតុថាពណ៌មាសជាចំណង់ចំណូលចិត្តចំពោះឈុតបែបនេះ។ សំបក Sportsy មានអារម្មណ៍ស្រាលជាង ហើយវាពាក់សមក្នុងអំឡុងពេលហាត់ប្រាណដែលមានចលនាច្រើន។
នាឡិកា Huawei Watch GT Cyber លក់ក្នុងតម្លៃត្រឹម ២០០ ដុល្លារប៉ុណ្ណោះក្នុងប្រទេស ចិន ហើយទទួលបាននាឡិកាពីរខុសគ្នាយ៉ាងពិសេសបំផុត៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី