ជា​លើកដំបូង ​រុក្ខជាតិ​អាចដាំ​ដុះបាន​លើ​​ឋានព្រះ​ចន្ទ​

រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទបាន
រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទបាន

ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ក្នុងការរុករកលើព្រះចន្ទនិងទីអវកាសគឺជាជំហានដំបូងឆ្ពោះទៅរកការដាំរុក្ខជាតិនៅថ្ងៃណាមួយសម្រាប់អាហារនិងអុកស៊ីសែននៅលើឋានព្រះចន្ទ ឬអំឡុងពេលបេសកកម្មក្នុងលំហ។

នៅក្នុងការសិក្សាថ្មី អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ ផ្លរីដា បានបង្ហាញថា រុក្ខជាតិ Arabidopsis (ពូជរបស់ស្ពៃខ្មៅ) អាចដុះពន្លកនិងលូតលាស់ដោយជោគជ័យនៅក្នុងដីដែលប្រមូលបានពីបេសកកម្មយាន Apollo 11, 12 និង 17។

ជា​លើកដំបូង ​រុក្ខជាតិ​អាចដាំ​ដុះបាន​លើ​​ឋានព្រះ​ចន្ទ​ ảnh 1រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទបាន

ការសិក្សារបស់ពួកគេក៏បានស៊ើបអង្កេតពីរបៀបដែលរុក្ខជាតិឆ្លើយ តបបែបជីវសាស្ត្រទៅនឹងដីរបស់ព្រះចន្ទផងដែរ ដែលគេស្គាល់ថា រជ្ជៈសីលាខុសពីដីនៅលើផែនដី។ ការស្រាវជ្រាវនេះកើតឡើងនៅពេលដែលកម្មវិធីយាន Artemis គ្រោងនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទ។

ជា​លើកដំបូង ​រុក្ខជាតិ​អាចដាំ​ដុះបាន​លើ​​ឋានព្រះ​ចន្ទ​ ảnh 2រុក្ខជាតិ Arabidopsis អាចដាំដុះលើដីព្រះចន្ទបាន

លោក រ៉ប់ ហ្វើល (Rob Ferl) ជាអ្នកនិពន្ធការសិក្សានិងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសាកវប្បកម្មនៅវិទ្យាស្ថានអាហារនិងវិទ្យាសាស្ត្រកសិកម្ម UF (UF/IFAS) បានមានប្រសាសន៍ថា "ការបង្ហាញថារុក្ខជាតិនឹងដុះនៅដីព្រះចន្ទពិតជាជំហានដ៏ធំមួយ ក្នុងទិសដៅដើម្បីពួកយើងអាចធ្វើអាណានិគមលើព្រះចន្ទ"។

ដីព្រះចន្ទមិនមានគ្រោះថ្នាក់ដល់ជីវិតលើផែនដីទេ ហើយក៏បង្ហាញដែរថា ជីវិតនៅលើផែនដីអាចបង្កើតខ្លួនឯងនៅលើព្រះចន្ទបាន៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍