Motorola បង្ហាញ​គំរូ​ទូរស័ព្ទ​អាច​ពាក់បាននៅកដៃ និង​ប្តូរ​ពណ៌​តាម​ឈុត​សម្លៀក​បំពាក់​

ស្មាតហ្វូនគំរូ Adaptive Display Concept អាចបត់បែនបាន និងប្តូរពណ៌តាមសម្លៀកបំពាក់
ស្មាតហ្វូនគំរូ Adaptive Display Concept អាចបត់បែនបាន និងប្តូរពណ៌តាមសម្លៀកបំពាក់

ថ្មីៗ នេះ ក្រុមហ៊ុន Motorola និងក្រុមហ៊ុនមេ Lenovo បានបង្ហាញទូរស័ព្ទអាចប្តូរពណ៌ដូចសម្លៀកបំពាក់អាចពាក់នៅកដៃដូចជានាឡិកាឆ្លាតវៃដែលអាចបត់បែនបាន។

នោះគឺស្មាតហ្វូនគំរូ Adaptive Display Concept ថ្មីរបស់ក្រុមហ៊ុន។ ត្រូវបានចាត់ទុកជាស្មាតហ្វូនអាចពាក់បានដំបូងគេរបស់ពិភពលោក។ ឧបករណ៍នេះមានមានអេក្រុង Full HD + ទំហំ ៦,៩ អ៊ីញ ដូចស្មាតហ្វូនធម្មតាដែរ ជាមួយនឹងអេក្រង់អាចរុំជុំវិញកដៃ។

Motorola បង្ហាញ​គំរូ​ទូរស័ព្ទ​អាច​ពាក់បាននៅកដៃ និង​ប្តូរ​ពណ៌​តាម​ឈុត​សម្លៀក​បំពាក់​ ảnh 1ស្មាតហ្វូនគំរូ Adaptive Display Concept ត្រូវបានបង្ហាញនៅពិព័រណ៍ Lenovo Tech World ឆ្នាំ ២០២៣ 

ប៉ុន្តែទូរស័ព្ទបត់ដែលនឹងចេញឆាប់ៗ ដែលមានខ្នងក្រណាត់ពណ៌ទឹកក្រូចភ្ជាប់ទៅនឹងខ្សែដៃមេដែក គឺមានភាពបត់បែនហួសពីនាឡិកាឆ្លាតវៃនិងស្មាតហ្វូនទៅទៀត។ ឧបករណ៍នេះកែសម្រួលខ្លួនវាទៅជាអេក្រង់ទំហំ ៤,៦ អ៊ីញ នៅពេលដែលអ្នកប្រើប្រាស់ពត់ផ្នែកនៃឧបករណ៍នេះទៅកម្រិតប្រវែងសមរម្យមួយ ដោយបង្វែរទូរស័ព្ទទៅជាអេក្រង់ឈរ។

Motorola បង្ហាញ​គំរូ​ទូរស័ព្ទ​អាច​ពាក់បាននៅកដៃ និង​ប្តូរ​ពណ៌​តាម​ឈុត​សម្លៀក​បំពាក់​ ảnh 2
Motorola បង្ហាញ​គំរូ​ទូរស័ព្ទ​អាច​ពាក់បាននៅកដៃ និង​ប្តូរ​ពណ៌​តាម​ឈុត​សម្លៀក​បំពាក់​ ảnh 3

ស្មាតហ្វូនគំរូ Adaptive Display Concept អាចបត់បែនបាន និងប្តូរពណ៌តាមសម្លៀកបំពាក់   

លើសពីនេះ ឧបករណ៍ដែលអាចពាក់បាននេះមាន AI បំពាក់មកជាមួយ អាចសិក្សាសម្លៀកបំពាក់បច្ចុប្បន្នរបស់អ្នកនិងបង្កើតលំនាំផ្ទាំងរូបភាពថ្មី ដែលនឹងជួយឱ្យ "នាឡិកាឆ្លាតវៃ" ថ្មីរបស់អ្នកមានពណ៌ដូចឈុតសម្លៀកបំពាក់បច្ចុប្បន្នរបស់អ្នក៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

ព័ត៌មានក្រៅប្រទេស

អ្នកប្រហែលជាចាប់អារម្មណ៍