កាលពេលល្ងាចថ្ងៃទី ២៧ ខែ មីនា ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និង ព្រះចន្ទ បានរះទន្ទឹមគ្នាលើផ្ទៃមេឃអាចមើលឃើញដោយភ្នែកទទេបាន ដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ។
កាលពេលល្ងាចថ្ងៃទី ២៧ ខែមីនា ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និងព្រះចន្ទបានរះទន្ទឹមគ្នាលើផ្ទៃមេឃ
ព្រឹត្តិការណ៍នេះអាចមើលឃើញបន្ទាប់ពីថ្ងៃលិចភ្លាមៗ នៅភាគខាងលិច។ ជើងមេឃនិងផ្ទៃមេឃស្រឡះច្បាស់ល្អនឹងផ្តល់ ឱកាសខ្ពស់ ក្នុងការមើលឃើញការតម្រឹមគ្នារបស់ភព។
កាលពីរដូវក្តៅមុន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង ភពសៅរ៍ បានរះទន្ទឹមគ្នាយ៉ាងកម្ររួចហើយ។ ការរូបថតល្អបំផុតលើភពទាំង ៥ កាលពីថ្ងៃទី ២៧ គឺថតនៅឆ្ងាយពីទីក្រុងណាដែលមានពន្លឺច្បាស់ៗ កន្លែងណាដែលមានមេឃស្រឡះនិងគ្មានពន្លឺរំខាន។ អ្នកត្រូវសង្កេតមើលនៅក្បាលព្រលប់ ព្រោះភពពុធនិងភពព្រហស្បតិ៍នឹងបាត់ខ្លួនយ៉ាងលឿនពីជើងមេឃ៕
ដកស្រង់ពីប្រភពរស្មីកម្ពុជាដោយ៖ អៀងថាន់