ក្នុងឆ្នាំ ២០២១ អង្គការអវកាសអាម៉េរិក (ណាសា) បានចែករំលែករូបថតនៃការពិសោធវិទ្យាសាស្ត្រដ៏ល្អបំផុតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
នៅក្នុងវិចិត្រសាលអនឡាញ ទីភ្នាក់ងារអវកាស អាម៉េរិក នេះបានរួមបញ្ចូលរូបភាពពី “ការស៊ើបអង្កេតថ្មីៗ” ដែលសមាជិកអវកាសយានិកនៅលើ ISS បានធ្វើឡើងក្នុងឆ្នាំ ២០២១។
ពិសោធន៍ទាំងនេះរួមមានការដាំបន្លែក្នុងលំហ ការធ្វើវិស្វកម្មកោសិកាសម្រាប់ការស្រាវជ្រាវលើការលូតលាស់សាច់ដុំ និងការប្រើប្រាស់ VR ដើម្បីស្វែងយល់ពីរបៀបដែលមនុស្សយល់ដឹងអំពីពេលវេលាក្នុងទំនាញផែនដីទាប។
ពិសោធន៍ទាំងនេះរួមមានការដាំបន្លែក្នុងលំហ ការធ្វើវិស្វកម្មកោសិកាសម្រាប់ការស្រាវជ្រាវលើការលូតលាស់សាច់ដុំ និងការប្រើប្រាស់ VR ដើម្បីស្វែងយល់ពីរបៀបដែលមនុស្សយល់ដឹងអំពីពេលវេលាក្នុងទំនាញផែនដីទាប។
ម្ទេស សាឡាត់ និងសូម្បីស្ពៃប្លក់ចយ របស់ ចិន ត្រូវបានប្រមូលផលនៅលើ ISS ជាផ្នែកនៃការស្រាវជ្រាវរុក្ខជាតិដើម្បីឱ្យអវកាសយានិកអាចត្រៀមខ្លួនសម្រាប់បេសកកម្មអវកាសជ្រៅៗ។
ពិសោធន៍នៃការដាំបន្លែនៅលើស្ថានីយអវកាសអន្តរជាតិ
បើយោងតាមអង្គការ ណាសា បច្ចេកវិជ្ជានានាក៏ត្រូវបានសាកល្បងផងដែរសម្រាប់បេសកកម្មយាន Artemis នាពេលខាងមុខទៅកាន់ឋានព្រះចន្ទ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៥ នេះ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា