ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាច្រើនបានព្យាយាមបង្កើតឧបករណ៍អាចបត់បានឱ្យជោគជ័យ ប៉ុន្តែហាក់ដូចជាមានតែក្រុមហ៊ុន Samsung មួយទេ ដែលអាចសម្រេចបានការបង្កើតថ្មីមួយនេះបាន។
ក្រុមហ៊ុន កូរ៉េខាងត្បូង នេះបានបង្ហាញឧបករណ៍ថ្មីអាចបត់បានជាច្រើនស៊េរីនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអេឡិចត្រូនិកឆ្នាំ ២០២២ (CES 2022) រួមទាំងស្មាតហ្វូននិងកុំព្យូទ័រយួរដៃដែលមានទាំងរូបរាងជាអក្សរ S ឬ G។
ម៉ូដអក្សរ “S” គឺមានអេក្រង់ចំនួនបីអាចពន្លាតចេញពីគ្នាដើម្បីបង្កើតជាឧបករណ៍ដូចថេប្លេត ខណៈម៉ូដរាងអក្សរ “G” គឺអាចអូសអេក្រង់ទៅគែមម្ខាងទៀតបាន ដោយអនុញ្ញាតឱ្យអ្នកពន្លាតអេក្រង់ចេញក្រៅដោយមិនបង្កស្នាមឆ្កូតនោះទេ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញនៅពិព័រណ៍ CES ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូន Flex Note ដែលប្តូរពីថេប្លេតទំហំ ១៣ អ៊ីញ ដល់ ១៧ អ៊ីញ នៅពេលពន្លាតពេញលេញ និងស្មាតហ្វូន Flex Slidable ជាមួយនឹងអេក្រង់មួយទៀតលយចេញទៅចំហៀង។
Samsung មានស្មាតហ្វូនបត់បានរួចទៅហើយ គឺ Galaxy Z ដែលមានតម្លៃចាប់ពី ១.៧៩៩ ដុល្លារ។ ក្រុមហ៊ុនបានបង្អួតជំនាញផលិតអេក្រង់បត់បាននៅអំឡុងពិព័រណ៍ CES ឆ្នាំនេះរួមជាមួយនឹងឧបករណ៍គំរូជាច្រើនផ្សេងទៀតផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី