មហាសេដ្ឋីបច្ចេកវិជ្ជាម្នាក់បានពណ៌នាការប្រណាំងប្រជែងឆ្ពោះទៅរកបញ្ញាសិប្បនិម្មិតដ៏ល្អឥតខ្ចោះ (AI) គឺប្រៀបបីដូចជាការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងសតវត្សរ៍ទី ២១។
លោក ខេវិន បារ៉ាហ្គោណា (Kevin Baragona) គឺជាអ្នកជំនាញឈានមុខគេម្នាក់ក្នុងចំណោមអ្នកជំនាញឈានមុខគេជាង ១.០០០ នាក់ ដែលបានចុះហត្ថលេខាលើលិខិតចំហនៅវិទ្យាស្ថាន អនាគតនៃជីវិត ដោយអំពាវនាវឱ្យមានការផ្អាកលើ “ការប្រណាំងប្រជែងដ៏គ្រោះថ្នាក់” ដើម្បីអភិវឌ្ឍ AI ដូច ChatGPT។
ដូចការផលិតគ្រាប់បែក បរមាណូ ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ដែរ លោក បារ៉ាហ្គោណា បានប្រាប់ DailyMail.com ថា “បញ្ញា AI គឺដូចជាអាវុធ នុយក្លេអ៊ែរ នៃ សូហ្វវែ ដូច្នេះដែរ”។ លោកបានបន្តថា “មនុស្សជាច្រើនបានពិភាក្សាគ្នាថាតើយើងគួរឬមិនគួរបន្តអភិវឌ្ឍពួកវា”។
លោក បារ៉ាហ្គោណា បានប្រាប់ DailyMail.com ថា “វាស្ទើរតែស្រដៀងទៅនឹងសង្គ្រាមរវាងស្វានិងមនុស្ស។ មនុស្សច្បាស់ជាឈ្នះដោយសារយើងឆ្លាតជាង ហើយអាចប្រើបច្ចេកវិជ្ជាទំនើបជាងដើម្បីកម្ចាត់ពួកវា”។ “ប្រសិនបើយើងដូចជាសត្វស្វាវិញនោះ AI នឹងបំផ្លាញយើងឬយើងនឹងក្លាយជាទាសកររបស់វាជាមិនខាន”។
ការភ័យខ្លាចនេះបានកើតឡើងជាមួយនឹងការងើបឡើងមិនធម្មតានៃ ChatGPT ដែលធ្វើព្យុះភ្លៀងពេញពិភពលោកក្នុងប៉ុន្មានខែថ្មីៗ នេះ ដោយអាចប្រឡងជាប់ផ្នែកវេជ្ជសាស្ត្រនិងច្បាប់យ៉ាងងាយ ខណៈដែលមនុស្សត្រូវការចំណាយពេលជិតបីខែដើម្បីត្រៀមខ្លួនប្រឡង។
អំណាចនៃ AI ដូច ChatGPT បានបង្កឱ្យមានសង្គ្រាមស៊ីវិលនៅ Silicon Valley។ លោក អេឡុន ម៉ាស និងសហស្ថាបនិក Apple លោក ស្ទីវ វ៉ូស្នីអាក់ (Steve Wozniak) បានចុះហត្ថលេខាលើលិខិតនេះសម្រាប់ការផ្អាក AI ខណៈលោក ប៊ីល ហ្គេត និងនាយកប្រតិបត្តិ Google លោក ស៊ូដា ពីឆៃ (Sundar Pichai) មិនបានធ្វើនោះទេ។
លោក បារ៉ាហ្គោណា បាននិយាយថា “ខណៈខ្ញុំគ្រាន់តែអាចប៉ាន់ស្មានមូលហេតុដែល ហ្គេតនិង ស៊ូដា មិនព្រមចុះហត្ថលេខាលើលិខិតដើម្បីផ្អាកការស្រាវជ្រាវ AI កម្រិតខ្ពស់ ខ្ញុំគិតថាពួកគេមិនបានធ្វើដូច្នេះ ព្រោះតែពួកគេបានចុះហត្ថលេខាលើការត្រួតពិនិត្យដើម្បីពន្លឿនដំណើរការ AI”។
ក្រុមហ៊ុន Microsoft ដែលបង្កើតឡើងដោយលោក ហ្គេត បានវិនិយោគយ៉ាងច្រើនទៅក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។
ក្នុងខែ មករា គេប៉ាន់ស្មានថាក្រុមហ៊ុនរបស់លោក ហ្គេត បានវិនិយោគបន្ថែម ១០ ពាន់លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្មដើម្បីប្រកួតប្រជែងជាមួយ Google ក្នុងការធ្វើពាណិជ្ជកម្ម AI ថ្មី៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា