ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ

 កាលពីថ្ងៃទី ៣ ខែ មករា រថយន្ត Vision EQXX ត្រូវបានដាក់បង្ហាញតាមអនឡាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES)
កាលពីថ្ងៃទី ៣ ខែ មករា រថយន្ត Vision EQXX ត្រូវបានដាក់បង្ហាញតាមអនឡាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES)

កាលពីថ្ងៃទី ៣ ខែ មករា ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះ Vision EQXX ថារថយន្តនេះអាចបើកបរបានចម្ងាយ ៦៤៨ ម៉ាយ (១.០៤២ គីឡូម៉ែត្រ) ក្នុងពេលសាកភ្លើងគ្រប់គ្រាន់។

ទោះបីនៅជារថយន្តគំរូក៏ដោយ ក៏ប៉ុន្តែរថយន្តនេះឥឡូវទទួលបានកំណត់ត្រាសម្រាប់រថយន្ត EV ដែលមានរយៈចម្ងាយច្រើនជាងគេលើការសាកភ្លើងពេញ ដោយរថយន្ត Lucid ផ្តល់រយៈចម្ងាយ ៨៣៦ គីឡូម៉ែត្រ និង Tesla ផ្តល់រយៈចម្ងាយ ៦៧៥ គីឡូម៉ែត្រ។

ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ ảnh 1 កាលពីថ្ងៃទី ៣ ខែ មករា រថយន្ត Vision EQXX ត្រូវបានដាក់បង្ហាញតាមអនឡាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES)

រថយន្ត Vision EQXX ត្រូវបានដាក់បង្ហាញតាមអនឡាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) ខណៈ Mercedes គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលបានជ្រើសរើសមិនចូលរួមដោយផ្ទាល់ដោយសារព្រួយបារម្ភអំពីមេរោគកូរ៉ូណា។

ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ ảnh 2រថយន្តនេះអាចបើកបរបានចម្ងាយ ៦៤៨ ម៉ាយ (១.០៤២ គីឡូម៉ែត្រ) ក្នុងពេលសាកភ្លើងពេញ

រថយន្ត EQXX គឺប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈកែច្នៃឡើងវិញ និងមាននិរន្តរភាព រួមមានសរសៃផ្សិត ប្រទាលដំបងយក្ស និងសំរាមដូចជាសំណល់អាហារជាដើម។

ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ ảnh 3
ក្រុមហ៊ុន Mercedes-Benz បង្ហាញ​រថយន្ត​អគ្គិសនី​អាច​បើកបរ​ជាង​ ១០០០​ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ពេញ ảnh 4នៅខាងក្នុងមានអេក្រង់មានភាពច្បាស់ខ្ពស់លាតសន្ធឹងលើទទឹងលើកុងទ័រ សាកសមនឹងរថយន្តអគ្គិសនីទំនើប 

ទោះយ៉ាងណា រថយន្តនេះមិនទាន់បានបើកបរលើដងផ្លូវនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Mercedes ផ្អែករយៈចម្ងាយរបស់រថយន្តនេះលើការធ្វើតេស្តិ៍លើកុំព្យូទ័រ។ ក្រុមហ៊ុនគ្រោងនឹងបញ្ចេញរថយន្តនេះនៅលើផ្លូវពិតប្រាកដនារដូវផ្ការីកនេះ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍