ឆ្លងតាមរយៈការកសាងតំបន់ផលិតស្រូវគុណភាពខ្ពស់បន្លែសុវតិ្ថភាពដំណាំឈើហូបផ្លែពិសេសប្រចាំតំបន់ដើមតែសុវត្ថិភាពបណ្តាតំបន់ចិញ្ចឹមសត្វប្រមូលផ្តុំនៅក្រៅទីប្រជុំជនបណ្ដាកសិដ្ឋានចិញ្ចឹមសត្វធំៗជាដើមទីក្រុងកំពុងតែជាជំហាន ៗ បង្កើតនូវកសិផលទាំងឡាយដែលមានគុណភាពធានាអនាម័យសុវត្ថិភាពម្ហូបអាហារ។
កសិដ្ឋានគោរឺតទឹកដោះនិងវាលស្មៅបច្ចេកវិទ្យាខ្ពស់បាវី នៅឃុំ វឹនហ្វា ស្រុក បាវី ជារៀងរាល់ខែផ្គត់ផ្គង់រាប់សិបតោនទឹកដោះគោឆៅ ធានាសុវត្ថិភាពគុណភាពដល់ទីផ្សារហាណូយ
|
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ទាន់ស៊ន់ ឃុំ អៀនលឿង ស្រុក អ៊ីអៀនខេត្ត ណាមឌិញ ប្រមូលផលស្រូវបាក់ធើម ផ្គត់ផ្គង់ដល់ទីផ្សារ ហាណូយ
|
ពិនិត្យគុណភាពសាច់មាន់នៅក្រុមហ៊ុនរួមភាគហ៊ុនពាណិជ្ជកម្ម ឡានវិញ ឃុំអៀនធឿង ស្រុក យ៉ាឡឹម ដែលជាអង្គភាពបានចូលរួមក្នុង “ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ - កសិរុក្ខជលផលសុវត្ថិភាព” តាំងពីឆ្នាំ ២០១៥
|
កសិដ្ឋានចិញ្ចឹមជ្រូកតាម “ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ - កសិរុក្ខជលផលសុវត្ថិភាព” នៅឃុំ បាត្រាយ ស្រុកបាវី ជារៀងរាល់ឆ្នាំផ្គត់ផ្គង់សាច់ធានាគុណភាពរាប់រយតោនតាមស្តង់ដារ
VietGAP
|
ទីក្រុងក៏បានកសាងបាន ១១ខ្សែសង្វាក់សហការផលិតផលបនែ្លសុវតិ្ថភាពនិង ២១ ខ្សែសង្វាក ់សហការលក់ផលិតផលចិញ្ចឹមសត្វផងដែរ។ បណ្ដាខ្សែសង្វាក់ទាំងនេះបានផលិតនិងលក់សាច់ជ្រូក បក្សីស្រុក ទឹកដោះគោឆៅជាដើមរាបម៉ឺនតោន៕