៤០ ឆ្នាំក្រោយការរំដោះប្រទេស កម្ពុជា ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ២

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ២

អត្ថបទទី ២៖ ពីសមរភូមិ សាម៉ាត ក្លាយទៅជាតំបន់មិត្តភាព

ពីសមរភូមិដ៏សាហាវ...

ក៏ដូចជានៅតំបន់ជាច្រើនទៀតតាមខ្សែបន្ទាត់ព្រំដែនភាគនិរតីនាពេលនោះ នារាត្រីថ្ងៃទី ២៤ ទៀបភ្លឺនៃថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៩៧៧ កងទ័ពខ្មែរក្រហម ចាប់ផ្ដើមវាយសម្រុកប៉ុស្ដិ៍ សាម៉ាត ជាមួយកងកម្លាំងដ៏ខ្លាំងក្លា។ គោល​ដៅរបស់ពួកវាគឺវាយចូលតាមច្រើនទិស ក្នុងឧបាយកលសម្លាប់រង្គាលប្រជាជនយើងផង ព្រមទាំង​រារាំងការ​ផ្ដល់​ជំនួយនិងហ៊ុមព័ទ្ធ ដើម្បីវាយដណ្ដើមយកប៉ុស្ដិ៍និងខ្សែផ្លូវលេខ ២២ ធ្វើជាឈ្នាន់វាយលុក​បំពានចូល​ជ្រៅក្នុងទឹក​ដីរបស់​យើង ។

កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ កម្ពុជា និងកងទ័ពស្ម័គ្រចិត្ត វៀតណាម សហការគ្នាហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសប្រយុទ្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ កម្ពុជា និងកងទ័ពស្ម័គ្រចិត្ត វៀតណាម សហការគ្នាហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសប្រយុទ្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នាពេលនោះ គណៈបញ្ជាការប៉ុស្ដិ៍នគរបាលប្រជាជនប្រដាប់អាវុធ សាម៉ាត (បច្ចុប្បន្នជាប៉ុស្ដិ៍ការពារព្រំដែន ច្រកទ្វារអន្តជាតិ សាម៉ាត) បានជំរុញទឹកចិត្តស្មារតីប្រយុទ្ធរបស់កម្មាភិបាល យុទ្ធជនដោយទាន់ពេលវេលា (ពេលនោះ នៅទីនេះមានចំនួនកម្មាភិបាល យុទ្ធជន សរុបទាំងអស់ ៣៩ នាក់) ព្រមទាំងរាយការណ៍ជូន គណៈបញ្ជាការ នគរបាលប្រជាជនប្រដាប់អាវុធ តីនិញ (បច្ចុប្បន្នជាបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត តីនិញ) សុំជំនួយទ័ព។

ក្រោយរយៈពេល ១០ ថ្ងៃ ការពារទប់ទល់​ វាយតបយ៉ាងស្វិតស្វាញមាំទាំ ដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៧៧ ប៉ុស្ដិ៍ សាម៉ាត រួមជាមួយកម្លាំងជំនួយរួមគ្នាប្រយុទ្ធរបស់យោធភូមិភាគទី ៧ បានរុញច្រានទ័ពខ្មាំងចេញផុតពីតំបន់ សាម៉ាត ភូមិ បាយបៅ និងតំបន់ ដឹបដា។ ក្នុងការប្រយុទ្ធពេញអំឡុងកាលនេះ យើងកម្ទេចខ្មាំងបានចំនួន ១១៤ នាក់ ប្រមូលយកបានអាវុធជាច្រើន។

តាមឧត្តមសេនីយ៍ត្រី ទ្រឿងវ៉ាន់ថាញ់ អតីតមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ថ្វីត្បិតតែត្រូវ​ខ្មាំងហ៊ុមព័ទ្ធគ្រប់ទិស លេណដ្ឋានត្រូវទឹកលិច គ្រាប់រំសេវ ស្បៀងអាហារជិតដាច់ក៏ដោយ។ល។ ប៉ុន្តែកម្មាភិបាល យុទ្ធជនចំនួន ៣៩ នាក់របស់ប៉ុស្តិ៍ការពារព្រំដែន សាម៉ាត នៅតែអង់អាចប្រយុទ្ធ ធ្វើឲ្យទ័ពខ្មាំងដែលវាយប្រហារត្រូវ​ដកថយចំនួន ២២ លើក ទប់ស្កាត់ទ័ពពួកវាមិនវាយសម្រុកចូលតាមខ្សែផ្លូវលេខ ២២។ ក្នុងការប្រយុទ្ធដ៏​សាហាវ​នេះ មានកម្មាភិបាល យុទ្ធជនចំនួន ១៣ នាក់ បានក្លាហានពលីជីវិត។ អង្គភាពក៏បានកម្ទេចខ្មាំងចំនួន ១១៤ នាក់​ប្រមូល​កាំភ្លើងគ្រប់ប្រភេទបានចំនួន ​២២ ដើម។

លោកសាស្រ្តាចារ្យ ​បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្ដប្រវត្តិ​សាស្រ្តទីក្រុង ហូជីមីញ បានឲ្យដឹងថា ជាមួយនឹងការប្រមូលកៀរគរវាយប្រហារព្រំដែន វៀតណាម ដោយប្រើកង​ពលធំសំខាន់ៗ ចំនូន ១៩ ក្នុងចំណោមទាំងអស់ ២៣ ក្រុមប្រតិកិរិយាខ្មែរក្រហម បានបង្ហាញអោយឃើញ ថា នេះ​មិនត្រឹមតែជាការបង្ករឿងប៉ុណ្ណោះទេ ពួកវាមានបំណងវាយលុកឈ្លានពាននិងសម្លាប់រង្គាលប្រជាជនយើង។ តំបន់ សាម៉ាត គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងទទួលរងការវាយប្រហារ បំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតរបស់ពួកវា។

រំលឹកឡើងវិញអំពីសម័យកាលដ៏សាហាវនោះ លោកវរសេនីយ៍ទោ វ៉វ៉ាន់ម៉ាវ អតីតប្រធាននៃប៉ុស្ដិ៍ការពារ ព្រំដែន ច្រកទ្វារអន្តរជាតិ សាម៉ាត មានប្រសាសន៍ឲ្យដឹងថា៖ ពេលនោះលោកកំពុងបំពេញការងារនៅប៉ុស្ដិ៍ការពារ ព្រំដែន ចាងរៀក កៀកក្បែរនឹង សាម៉ាត ម៉្លោះហើយបានយល់យ៉ាងច្បាស់អំពីសភាពការណ៍ដ៏សាហាវពេលនោះ។ ទ័ព ខ្មែរក្រហម វាយលុកយ៉ាងឆ្កួតលលាដើម្បីបង្កការខាតបង់ធ្ងន់ធ្ងរអោយកងទ័ពនឹងប្រជាជនយើង។​ រួមជាមួយ ការបាញ់សម្លាប់យ៉ាងសាហាវឃោឃៅឆ្កួតលលានោះ កងទ័ពខ្មែរក្រហម បានសម្លាប់រង្គាលប្រជាជនយើងនៅតំបន់ សាម៉ាតចំនួន ៤៦០ នាក់ ក្នុងនោះ ​មានប្រជាជន​ ១៣ ក្រុមគ្រួសារត្រូវសម្លាប់ចោលទាំងអស់។

នៅតាមខ្សែការពារ ឡហ្ក - សាម៉ាតនេះដែរ កងពលធំថ្មីមួយត្រូវបានបង្កើតឡើងបានចេញដំណើរពីខេត្ត ប៊ិញ​ភឿក ជាជំនួយទ័ពមកដល់ខេត្ត តីនិញ ហើយប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ។ ផ្ដើម​ចេញ​ពី​តម្រូវការ កាតព្វកិច្ចប្រយុទ្ធការពារព្រំដែនភាគនិរតី នាថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧៧ តាមសារាចររបស់ក្រសួង​ការពារជាតិ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានសម្រេចបង្កើតកងពលធំ លេខ ២ បច្ចុប្បន្នជាកងពលធំថ្មើរជើង ៣០២។ គ្រាន់តែ ៣ ថ្ងៃបន្ទាប់ពីបានបង្កើតកងពលធំបានទទួលភារកិច្ចឈានចូលការប្រយុទ្ធដើម្បីការពារមាតុ​ប្រទេស​លើខ្សែបន្ទាត់ព្រំដែនភាគនិរតី។ ឆ្នាំ ១៩៧៨ កងពលធំទទួលបានបទបញ្ជា បើកប្រតិបត្តិការ​ឆ្ពោះទៅកាន់​ភូមិសាស្រ្ដតំបន់ព្រំដែនខេត្ត តីនិញ ទទួលភារកិច្ចការពារខ្សែបន្ទាត់ការពារ សាម៉ាត - ឡហ្ក ជំនួសអង្គភាពទ័ពទី ៣។

នៅសមរភូមិថ្មី អស់រយៈកាល ១៥០ ថ្ងៃនិងយប់តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញមាំទាំ - ចាប់ពីដើមខែ សីហា ដល់ពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ១៩៧៨ កម្មាភិបាល យុទ្ធជនកងពលធំលេខ ៣០២ រងទុក្ខលំបាក លះបង់ជីវិត បំបែកបំបាក់រាល់ការវាយលុកបំពានរបស់ទ័ពខ្មែរក្រហម ការពារដែនដីដ៏ពិសិដ្ឋរបស់មាតុភូមិតាំងពីមួយតឹកៗ។ ក្រោយពេលរក្សាខ្សែការពារបានរឹងមាំ កងពលធំលេខ ៣០២ បានអនុវត្តន៍ភារកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តមលើទឹកដី កម្ពុជាជាមិត្ត។ ពេញមួយទសវត្សរ៍ (១៩៧៩ - ១៩៨៩) ធ្វើជាយុទ្ធជនស្ម័គ្រចិត្ត ប្រយុទ្ធបណ្ដើរ ជួយមិត្តបណ្ដើរ ដូចជា​ចូលរួមការ​ជួយសង្គ្រោះប្រជាជនកើតទុរ្ភិក្ស ស្ដារផលិតកម្មឡើងវិញ... កម្មាភិបាល យុទ្ធជនកងពលធំលេខ ៣០២ បានមក​ជួយ​មិត្ត កម្ពុជា ដោយមនោសញ្ចេតនាអន្តជាតិដ៏ស្អាតស្អំបរិសុទ្ធ ដែកថែប ស្មោះស័្មគ្រឥតងាករេ។

...ដល់ដែនដីមិត្តភាព
បច្ចុប្បន្ននេះ អញ្ជើញមកកាន់តំបន់ច្រកទ្វារអន្តរជាតិ សាម៉ាត នឹងឃើញមណ្ឌលរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ពលីជីវិតទាំងឡាយក្នុងការប្រយុទ្ធដ៏សាហាវក្នុងអតីតកាល។ ស្តូបរំលឹកវិញ្ញាណក្ខន្ធឋិតនៅចំកណ្ដាលប៉ុស្ដិ៍ការពារ ព្រំដែន ច្រកទ្វារអន្តជាតិ សាម៉ាត ចាស់និងថ្មី។ នេះជា "ស្លាកស្នាមបញ្ជាក់" ដល់ការពលីជីវិតដ៏អង់អាចក្លាហាន របស់កម្មាភិបាល យុទ្ធជន ប៉ុស្ដិ៍ការពារព្រំដែន សាម៉ាត។
ជាសមរភូមិដ៏សាហាវក្នុងអតីតកាល មកទល់បច្ចុប្បន្ននេះ សាម៉ាត បាន ក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិដ៏រស់រវើកអំពីពាណិជ្ជកម្មនិងជាកន្លែងផ្តោះប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ជាសមរភូមិដ៏សាហាវក្នុងអតីតកាល មកទល់បច្ចុប្បន្ននេះ សាម៉ាត បាន ក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិដ៏រស់រវើកអំពីពាណិជ្ជកម្មនិងជាកន្លែងផ្តោះប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

សង្រ្គាមបានកន្លងផុតឆ្ងាយទៅហើយ សាម៉ាត បច្ចុប្បន្ននេះជាដែនដីដ៏ក្សេមក្សាន្ត។ ផ្ដើមពីសមរភូមិមួយដ៏សាហាវក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី សព្វថ្ងៃ សាម៉ាត បានក្លាយទៅជាច្រកទ្វារអន្តរជាតិជំនាញខាងការផ្តោះប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងកិច្ចការថែរក្សាព្រំដែន រឹតចំណង សាមគ្គីភាពរវាងប្រជាជនរស់នៅសងខាងព្រំដែន បង្កលក្ខណៈងាយស្រួលអោយប្រជាជន សហគ្រាសក្នុងផ្តោះប្តូរលក់ដូរទំនិញ។
 

តាមអនុសេនីយ៍ឯក ផានឌិញតូ អនុប្រធានស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ សាម៉ាត បច្ចុប្បន្ននេះ សកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មក៏ដូចជាការផ្តោះប្តូររបស់ប្រជាជននៅតំបន់នេះមានលក្ខណៈមមាញឹក​ជា បង្គួរ។ ទំនិញពី កម្ពុជា មក វៀតណាម ភាគច្រើនគឺផលិតផលធ្វើអំពីឈើ ខណៈពេលនោះ ខាងយើងនាំចេញទៅ កម្ពុជា ផលិតផលជាមុខទំនិញដ៏ចាំបាច់ផ្សេងៗ ដែលជាមុខទំនិញចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៃប្រជាជន កម្ពុជា។ អាស្រ័យដោយ​ការ​ផ្តោះ​ប្ដូរលក់ដូរជាប្រចាំបានរឹតចំណងសាមគ្គីភាព​រវាងប្រជាជនទាំងសងខាងតែម្ដង។ អង្គភាពកំពុងរក្សាល្អសន្តិ​សុខសណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារព្រំដែនសហការស្អិតល្មួតជាមួយបណ្ដាកង​កម្លាំងមាន សមត្ថកិច្ចចាត់​តាំង​ការ​ត្រួត​ពិនិត្យគ្រប់គ្រង ចុះបញ្ជីមនុស្សនិងមធ្យោបាយធ្វើដំណើរ ទំនិញឆ្លងកាត់ព្រំដែនទៅមក ធានាសុវត្ថិភាព ឆាប់​រហ័ស ត្រឹមត្រូវតាមបែបបទ បទបញ្ញត្តិ។

អនុសេនីយ៍ឯក ផានឌិញតូ បានឲ្យដឹងថា៖ ប៉ុស្ដិ៍ឧស្សាហ៍រក្សាយ៉ាងខ្ជាប់ខ្ជួននូវការផ្តោះប្ដូរព័ត៌មាន ប្រជុំ​ការ​ងារតាមកាលកំណត់ជាមួយកងកម្លាំងប្រដាប់អាវុធនិងរដ្ឋអំណាចឃុំជាប់គ្នាខាង កម្ពុជា ​(ប៉ុស្ដិ៍នគរបាលការពារ​ព្រំដែន ត្រពាំងផ្លុង ឃុំ ត្រព្រាំងផ្លុង ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ)។ តាមរយៈនោះ ភាគីទាំងពីរឧស្សាហ៍ជូនដំណឹង អោយ​គ្នាទៅវិញទៅមកអំពីស្ថានការណ៍ទាក់ទងដល់សន្តិសុខនយោបាយ​ សណ្ដាប់ធ្នាប់សង្គមនិងសហការប្រយុទ្ធ ប្រឆាំងការរត់ពន្ធទំនិញ ក្លែងបន្លំក្នុងវិស័យពាណិជ្ជកម្ម ឆ្លងដែនខុសច្បាប់។ ភាគីទាំងពីរក៏ឧស្សាហ៍រៀបចំ​កម្មវិធី​ផ្តោះប្ដូរវប្បធម៌ សិល្បៈ កីឡា ជួយឧបត្ថម្ភ គាំទ្រ សួរសុខទុក្ខគ្នាទៅវិញទៅមក ឆ្លងតាមរយៈនោះ រឹត​ចំណង​សាមគ្គី​ភាពរវាងរដ្ឋអំណាចនិងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។

លោក វរសេនីយ៍ទោ វ៉វ៉ាន់ម៉ាវ អតីតមេប៉ុស្ដិ៍នៃប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ សាម៉ាត ចែករំលែក ថា៖ ក្រោយពេលកម្ពុជា បានរំដោះ កងទ័ពស្ម័គ្រចិត្តនិងជំនាញការ វៀតណាម មានសកម្មភាពជាច្រើនក្នុងការជួយ​ឧបត្ថម្ភដើម្បីឲ្យមិត្តស្ដារនិងស្ថាបនាប្រទេសជាតិឡើងវិញ។ កម្មាភិបាល យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន សាម៉ាត ក៏​ឧស្សាហ៍ឆ្លងដែនច្រើនដងច្រើនសាដើម្បីផ្តោះប្ដូរយោបល់ ចែក​រំលែកបទពិសោធន៍និង​ជួយមូលដ្ឋាន​ជាប់​ព្រំប្រទល់​ក្នុងកិច្ចការកសាងរដ្ឋអំណាច កសាងកងកម្លាំងក៏ដូចជាជួយប្រជាជននៅមូលដ្ឋាននោះ។ អាស្រ័យ​ដោយទាំងប៉ុន្មាន​កិច្ចការដែលមានអត្ថន័យទាំងនេះបានធ្វើឲ្យប្រជាជន កម្ពុជា រំភើបចិត្តនិងជឿទុកចិត្ត វៀតណាម ជា​ពិសេសគឺ កងកម្លាំងកងទ័ពការពារព្រំដែន វៀតណាម។ ឆ្លងតាមរយៈនោះ រួមចំណែក​ពង្រឹងនិងពង្រីក​ស្មារតី​សាមគ្គី មិត្តភាព ផ្សារភ្ជាប់ស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា៕

ឌឹកហ្វាញ់ - ទៀនលឹក - ស៊ន់ឃូ
អត្ថបទទី ៣៖  រឿងរ៉ាវអំពីយុទ្ធជនស្ម័គ្រចិត្តទាំងឡាយបំពេញភារកិច្ចនៅប្រទេសជាមិត្ត
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង-សឺនហេង-យ៉ាញ់លើយ-ថេជុង-សេហា-ធីតា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍

ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

តម្លៃប្រពៃណីពីផ្តើមពីវត្តអារាមខ្មែរនៅខេត្ត សុកត្រាំង

ខេត្ត សុកត្រាំង គឺជាតំបន់ដែនដីមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានវត្តអារាមខ្មែរ ដ៏មហាសាល ផ្ចិតផ្ចង់ ព្រមទាំងសំណង់ព្រះពុទ្ធសាសនាពាំនាំមកនូវស្លាក់ស្នាមរាប់ សតវត្សរ៍។ សម្រាប់បងប្អូនជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងផ្ទុកនូវតម្លៃខាងប្រលឹងវិញ្ញាណ ជំនឿដ៏ពិសិដ្ឋ យ៉ាងជ្រាលជ្រៅ កន្លែងគោរពបូជាសាសនា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍លំនៅឋាន នៅក្នុងភូមិ និគម។

ការចិញ្ចឹម​គោយក​ទឹកដោះ​គឺជា​ដំណោះស្រាយ​កាត់បន្ថយ​ភាពក្រីក្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​តំបន់​ជនជាតិ​ខ្មែរ​នៅ​ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ប្រមូលផ្តុំប្រភពកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត សុកត្រាំង ជាមូលដ្ឋានមានជនជាតិភាគតិកុះករ អត្រាស្មើនឹងជាង ៣៥% នៃចំនួនប្រជាជនខេត្ត។ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធីគោលដៅជាតិ ១៧១៩) គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត សុកត្រាំង បានជំរុញយ៉ាងខ្លាំងក្លាការឧបត្ថម្ភលំនៅឋាន ទឹកប្រើប្រាស់ ផ្លាស់ប្តូរការងារជូនបងប្អូនជនជាតិ... ឆ្លងតាមរយៈនោះលើកកម្ពស់គុណភាពជីវភាពរស់នៅបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។

សិល្បករសិល្បការិនី សិប្បករសិប្បការិនីខ្មែររាប់រយនាក់សម្របខ្លួនក្នុងលំហវប្បធម៌ប្រពៃណី ដោយមានវង់ភ្លេងពិណពាទ្យក្នុងកម្មវិធីសិល្បៈសម្តែងភ្លេងពិណពាទ្យដ៏ធំបំផុតនៅប្រទេសវៀតណាមក្នុងខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីគោលដៅជាតិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) បានជួយឧបត្ថម្ភប្រភពកម្លាំង និងបន្តបន្ថែមកម្លាំងសម្រាប់ការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍។

ដោយមានឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ជាមួយនឹងដៃទន្លេសំខាន់ៗទៅកាន់សមុទ្រខាងកើត រួមមាន ឌិញអាន ត្រឹនដេ និង មីថាញ់ បច្ចុប្បន្ន សុកត្រាំង គឺជាចំណុចរួមនៃកត្តាអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង - សក្តានុពលសេដ្ឋកិច្ចសមុទ្រ

ស្ថិតនៅចុងតំបន់ដីសណ្តទន្លេ ហូវ ខេត្ត សុកត្រាំង ជាមូលដ្ឋានមានតំបន់សមុទ្រធំទូលាយប្រហែល ៣០.០០០ គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ដោយមានដៃទន្លេសំខាន់ៗចំនួន ៣ ឆ្ពោះទៅជាប់សមុទ្រខាងកើតគឺ ឌិញអាន ត្រឹនដេ និង មីថាញ់។ នេះគឺជាឧត្តមភាពមិនត្រឹមតែនៅទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិ-សន្តិសុខប៉ុណ្ណោះទេថែមទាំងនៅជាសក្តានុពលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផងដែរ។

នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ រៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី ៤ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បណ្តាជនជាតិខេត្ត យ៉ាឡាយ សាមគ្គីធ្វើនវានុវត្តន៍ច្នៃប្រឌិត ពង្រីកឧត្តមភាព សក្តានុពល សមាហរណកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរូបថត៖ សមមិត្ត ដូ វ៉ាន់ជៀនសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសអញ្ជើញជាអធិបតីសម័យប្រជុំលើកទីមួយនៃគណៈកម្មាធិការដឹកនាំ

បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង កាន់សាសនា ឥស្លាម បច្ចុប្បន្នមានជាង ១១.០០០ នាក់ ស្មើនឹងប្រហែល ០,៦% នៃចំនួនប្រជាជនសរុបលើភូមិសាស្ត្រខេត្ត។ មិនត្រឹមតែអនុវត្តល្អទ្រឹស្តីសាសនាប៉ុណ្ណោះទេ បងប្អូនជនជាតិ ចាម នៅទីនេះថែមទាំងជ្រោងខ្ពស់ស្មារតីទំនួលខុសត្រូវ ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាវប្បធម៌ប្រពៃណីឆ្ពោះទៅរកជីវភាពមួយដ៏ស៊ីវីល័យ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។ល។

ទំនប់កំពង់ផែ កូន ក គឺជាកន្លែងសំចតបោះយុថ្កា ជ្រកចៀសព្យុះសម្រាប់ទូកកប៉ាល់នេសាទត្រីផង ក៏ជាកំពង់សំចតកប៉ាល់ដឹកជញ្ជូនទេសចរទៅមករវាងកោះនិងដីគោកទៀតផង

"គ្រាប់គុជបៃតង" នៅដែនដីភ្នក់ភ្លើងសង្គ្រាម ក្វាងទ្រី

កោះ កូន ក (ឬហៅថា ហនកូ កនហូ ឬក៏ ថាវភូ ហនមែ) គឺជាកោះស្ថិតនៅដែនសមុទ្រខេត្ត ក្វាងទ្រី ចម្ងាយពីដីគោកប្រហែល ១៥ ម៉ៃល៍ឆ្ពោះទៅប៉ែកខាងកើត។ កោះ កូន ក មានផ្ទៃក្រឡាចំនួន ២,៣ គីឡូម៉ែត្រការ៉េដោយមានប្រជាជនចំនួន ២៤ ក្រុមគ្រួសារ។

ខ្សែផ្លូវផ្កានិងប្រព័ន្ធអំពូលភ្លើងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដោយព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ ចលនាថវិកា

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការកសាងជនបទថ្មី

បច្ចុប្បន្ន ខេត្ត ត្រាវិញ មានអ្នកមានប្រជាប្រិយភាពជិត ៤០០ នាក់ ត្រូវបានប្រជាជនផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសតាំង ជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនជនជាតិភាគតិច។ ជាពិសេស អ្នកមានប្រជាប្រិយភាពនៅតំបន់បងប្អូនជនជាតិភាគតិច ខេត្ត ត្រាវិញ មានការរួមវិភាគទានយ៉ាងធំធេងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

ភ្ញៀវទស្សនាស្តង់ទំនិញនៅផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

បើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន

នាយប់នៃថ្ងៃទី ១៣ ខែ វិច្ឆិកា នៅទីលាន វ៉ ង្វៀនយ៉ាប (សង្កាត់ អានថាញ់ ទីក្រុង ហុងងឺ) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ ដុងថាប សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ហុងងឺ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរការបរទេសនិងអង្គភាពពាក់ព័ន្ធការរៀបចំពិធីបើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបំផុសការឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម

វៀតណាម ប្ដេជ្ញាចិត្តសម្រេចរួចរាល់គោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងឆ្នាំ ២០២៥

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយតំណាងបណ្តាអង្គការ អាជីវកម្មឧបត្ថម្ភថវិកាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម

ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកមានប្រជាប្រិយភាព​​ជាទីពឹងផ្អែក​ក្នុង​សហគមន៍​ជនជាតិ​ភាគតិចខេត្ត ដុងណាយ

នាថ្ងៃទី ១០ ខែ កក្កដា គណៈកម្មការជនជាតិខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តដើម្បីស្តាប់មតិយោបល់ចិត្តគំនិតបំណងប្រាថ្នា ចែករំលែកបទពិសោធន៍របស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។

ក្រុមគ្រួសាររបស់លោក ត្រឹន ថាញ់ប៊ិញ បានទទួលប្រាក់កម្ចីដើម្បីកែលម្អផ្ទៃដីដាំដុះស្រូវចំនួន ១២ ហិចតា ងាកមកដាំដើមទឹកដោះ ហ្វាងគីម និងទុរេន។ រូបថត៖ ទន់ភី-ទីភ្នាក់ងារពត៌មានវៀតណាម

ង៉ាណាំ (ខេត្ត សុកត្រាំង) លើកកម្ពស់គុណភាពប្រភពទុនឥណទានគោលនយោបាយ

នៅ សុកត្រាំង ខេត្តមានបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៣៥% ក្នុងនោះ ៣០% ជាបងប្អូនជនជាតិ ខ្មែរ ចំនួនច្រើនជាងគេបង្អស់នៅតំបន់ដីទំនាបទន្លេ គឺវឡុង ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ក្រុមគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនទទួលបានប្រភពទុនឥណទានគោលនយោបាយដើម្បីកសាងគំរូសេដ្ឋកិច្ចមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។

ប្រគល់ផ្ទះគំរូរបស់ក្រសួងនគរបាលដល់គ្រួសារក្រីក្រក្នុងខេត្តសុកត្រាំង។ រូបថត៖ ទ្រុងហៀវ-ទីភ្នាក់ងារពត៌មានវៀតណាម

ការប្រើប្រាស់ទុនអនុគ្រោះប្រកបដោយប្រសិទ្ធភាពដើម្បីឧបត្ថម្ភបងប្អូនជនជាតិខេត្ត សុកត្រាំង តាំងលំនៅឋាន ប្រកបរបរទទួលទានមានជីវភាពធូរធារ

នៅខេត្ត សុកត្រាំង មានក្រុមគ្រួសារបងប្អូនជនជាតិភាគតិចជាង ១.៥០០ គ្រួសារត្រូវបានសាងសង់ផ្ទះថ្មី ផ្លាស់ប្តូរមុខរបរអភិវឌ្ឍផលិតកម្ម រួចផុតពីភាពក្រីក្រឈោងឈានឡើងពីមួយជំហានទៅមួយជំហានដោយសារប្រភពទុនឥណទានអនុគ្រោះយោងតាមអនុក្រឹត្យលេខ 28/2022/ ND-CP របស់រដ្ឋាភិបាលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១-២០២៥។

លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណម អញ្ជើញថ្លែងសុន្ទរកឋាក្នុងពិធីសម្ពោធនិងប្រគល់លំនៅឋាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លំនៅឋានថ្មីចំនួន ១.៣០០ ខ្នងត្រូវបានប្រគល់អោយក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនៅខេត្ត ត្រាវិញ

កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ ក្រសួងនគរបាលបានរៀបចំពិធីសម្ពោធនិងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន

ខេត្ត តីនិញ កសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

ខេត្ត តីនិញ មានទីតាំងយុទ្ធសាស្រ្តនៅក្នុងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៃភូមិភាគខាងត្បូងតំណភា្ជប់ជាមួយនឹងទីផ្សារ កម្ពុជា។

បំណងប្រាថ្នាអតីតកាលដាស់បំណងប្រាថ្នាបច្ចុប្បន្ន!

បំណងប្រាថ្នាអតីតកាលដាស់បំណងប្រាថ្នាបច្ចុប្បន្ន!

លោកប្រធាន ហូ ជីមិញ ធ្វើការនៅផ្ទះលេខ ៥៤ ក្នុងបរិវេណវិមានប្រធានរដ្ឋ (ហាណូយ) ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៥៤ ដល់ខែ ឧសភា ឆ្នាំ ១៩៥៨

កងកម្លាំងយោធានគរបាលដំណើរការស្វែងរកជនរងគ្រោះទាំងឡាយបាត់ខ្លួនដោយសារការបំណាក់ដីនៅភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ)

ដ៏កក់ក្តៅទឹកចិត្តមនុស្សនៅកន្លែងខ្យល់ព្យុះទឹកជំនន់

ព្យុះយ៉ាហ៊្គី (ព្យុះលេខ ៣) និងបាតុភូតភ្លៀងព្យុះមួយមេៗ ធំបន្ទាប់ពីព្យុះប៉ុន្មានថ្ងៃដើមខែ កញ្ញា កន្លងទៅថ្មីៗ នេះ បានបង្កអន្តរាយយ៉ាងធ្ងន់ធ្ងរនៅតាមខេត្ត ទីក្រុងជាច្រើននៃភូមិភាគខាងជើង។ ប្រឈមមុខនឹងកម្លាំងបំផ្លិចបំផ្លាញនៃធម្មជាតិ ស្មារតី "ស្រលាញ់គ្នាក្នុងគ្រាក្រ" របស់ជនជាតិ វៀតណាម ហាក់ដូចជាត្រូវបានគុណឡើងទ្វេដង សាយភាយកន្លែងខ្យល់ព្យុះទឹកជំនន់ ។ល។

យុទ្ធជនកងវរសេនាធំ ៩៨ ប្រហែល ៣០០ នាក់ កងពលធំ ៣១៦ យោធភូមិភាគ ២ ប៉ូលីសចល័តចំនួន ៨០ នៃបញ្ជាការដ្ឋនប៉ូលីសចល័តរួមជាមួយនឹងមនុស្សរាប់រយនាក់បំបែកគ្នាស្វែងរកជនរងគ្រោះបាត់ខ្លួនចំនួន ៦៥ នាក់បន្ទាប់ពីទឹកជំនន់ឡើងរហ័សរាលដាលមួយផ្នែកជំនួយការបញ្ចុះសពអ្នកស្លាប់ដោយឧបទ្ទវហេតុ

ភូមិ ឡាងនូ លិចលង់បែកបាក់ខ្ទេចខ្ទីបន្ទាប់ពីទឹកជំនន់ដ៏កំណាច

ទឹកជំនន់ហូរចាក់ខ្មួលខ្មាញ់ ទឹកជំនន់ហូរចាក់គំហុកគួរឱ្យរន្ធត់ នាព្រឹកវាសនាកំណត់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ បានកួចភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ) ទាំងមូលទៅបាត់។

ប៉ះកង់រទេះដោយឥតគិតថ្លៃជូនអ្នកពិការភាព

ទីក្រុងនៃបណ្តាគំរូ 0 ដុង

ពង្រីកប្រពៃណីភក្តីភាព ប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជន ទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូ ០ ដុងក្នុងគោលបំណងចែករំលែក ឧបត្ថម្ភអ្នកមានស្ថានភាពលំបាកលំបិន។

ស្ពានកំពង់ផែរឹងមាំទទួលនាវាទាំងឡាយពី "ដែនដីមាតុភូមិ" មកកាន់កោះសមុទ្រជាទីស្រឡាញ់នៅទីរួមស្រុក ទ្រឿងសា ស្រុកកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា)

មុខមាត់ថ្មីនៅស្រុកកោះ ទ្រឿងសា

ស្រុកកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) មានអង្គភាពរដ្ឋបាលចំនួន ៣ រួមមានទីរួមស្រុក ទ្រឿងសា ឃុំ សុងទឺតី និង ស៊ិញតូន។ ក្រោយរំដោះរយៈពេលជិត ៥០ ឆ្នាំ ដោយមានឆន្ទៈ ថាមវន្ត កម្លាំងច្នៃប្រតិដ្ឋរួមជាមួយនឹងស្មារតីពលកម្មដ៏ជក់ចិត្ត កងទ័ពនិងប្រជាជននៅទីនេះបានបង្កើតជាមុខមាត់ថ្មីមួយអោយស្រុកកោះ ទ្រឿងសា។

ក្រុមគ្រួសារជនជាតិ ប៉ាកូ ជាច្រើន នៅឃុំ ហុងធឿង ស្រុក អាលឿយ បានកម្ចីទុនអនុគ្រោះអភិវឌ្ឍមុខរបរតម្បាញសំពត់សង្កិម ចូលរួមចំណែកថែរក្សារបរប្រពៃណី

គោលនយោបាយអនុគ្រោះសម្រាប់បងប្អូនជនជាតិតំបន់ភ្នំស្រុក អាលឿយ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បណ្តាកម្មវិធីឥណទានគោលនយោបាយនិយាយរួម អនុក្រឹត្តលេខ 28/2022/NĐ–CP នៃរដ្ឋាភិបាលស្តីអំពីគោល នយោបាយឥណទានអនុគ្រោះអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនិយាយដោយឡែកនៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) បានឆ្លើយតបតម្រូងការទុនកម្ចីសម្រាប់ក្រុមគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗ ទៀតនៅលើភូមិសាស្រ្តដោយទាន់ពេលវេលា។

ការពិនិត្យមើលផលិតផលសៀងកិន ថាញ់ហូ មុនពេលវេចខ្ចប់ដាក់ធុងចែកចាយទៅទីផ្សារ

សៀងកិន ថាញ់ហូ - ភាពល្អឥតខ្ចោះរសជាតិវៀតណាម

សៀងកិន ថាញ់ហូ ជាផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម ពាណិជ្ជកម្ម ថាញ់ហូ នៅសង្កាត់ ឡុងថាញ់ ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)។

ឆ្មប លី ធីទិន ងូតទឹកឱ្យទារកនៅភូមិ កុកពាង ឃុំ ង៉ាមឡា ស្រុក អៀនមិញ

ឆ្មបភូមិនិគមលើខ្ពង់រាបថ្ម

មិនថាថ្ងៃឬយប់ ពេលស្ត្រីត្រៀមសម្រាលកូនត្រូវការ ឆ្មបភូមិនិគម វឺ ធីមី នៅភូមិ កាំងតាំង ឃុំ លុងគូ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) តែងមានវត្តមាន។ ឆ្លងកាត់ជាង ១៣ ឆ្នាំមិនមានប្រាក់ខែ មិនមានប្រាក់ឧបត្ថម្ភប៉ុន្តែឆ្មប មី នៅតែឃ្មាតខ្មីបរិច្ចាគកម្លាំងវ័យក្មេងអោយការងារឆ្មប ឧបត្ថម្ភការថែទាំទារកក្នុងផ្ទៃ ចលនាម្តាយមានផ្ទៃពោះនិងកំពុងចញ្ចឹមកូនតូចទៅចាក់វ៉ាក់សាំង។ល។

ផ្សារគោ ម៉ែវវ៉ាក គ្មានទិដ្ឋភាពអូសទាញបង្ខំទិញហើយលក់ បងប្អូនដឹកគោចេញទៅផ្សារប្រសិនបើត្រូវតម្លៃគឺលក់ មិនត្រូវតម្លៃក៏រីករាយដឹកគោត្រឡប់ទៅវិញទុកប្រជុំផ្សារលើកក្រោយ

ផ្សារគោកណ្តាលឰដ៏អាកាស

ផ្សារគោស្ថិតនៅកណ្តាលទីរួមស្រុក ម៉ែវវ៉ាក ស្រុកតំបន់ភ្នំ ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) កន្លែងមានសម្រស់រក្សាបានភាពដើមដ៏ស្រស់ស្អាត ដ៏អស្ចារ្យដោយមានជួរភ្នំថ្មត្រចៀកឆ្មារកេតរកូតកំណាត់ខ្សែផ្លូវច្រកភ្នំបត់បែនដូចអន្ទង់អាំងកណ្តាលឰដ៏អាកាស។

ប្រជាជនជូនដំណើរលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង

ប្រជាជនជូនដំណើរលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង

នារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខន្ធរួច ក្បួនរថយន្តពិធីបុណ្យដង្ហែមឈូសលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ពីឈាបនដ្ឋានជាតិលេខ ៥ ត្រឹន ថាញ់តុង មកកាន់បូជនីយដ្ឋាន ម៉ាយយិច ទីក្រុង ហាណូយ។

ព្រឹទ្ធាចារ្យភូមិ អ៊ី ឌ្ហុនហ្មក់

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ក្នុងបេះដូងបងប្អូនបណ្តាជនជាតិភាគតិច

ឮដំណឹងលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ទទួលមរណភាព កម្មាភិបាល បក្ខជននិងបងប្អូនបណ្តាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេសសុទ្ធតែសម្តែងទឹកចិត្តសោកស្ដាយដ៏ក្រៃលែង។ បងប្អូនជនជាតិនឹងចងចាំជានិច្ចដល់រូបភាពកម្មាភិបាលដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋដ៏សាមញ្ញ ជិតស្និទ្ធមួយរូបដោយក្តីគោរពនិងកោតសរសើរយ៉ាងជ្រាលជ្រៅ។ល។

មេបញ្ជាការផ្ទះរន្ទាលើផ្ទៃសមុទ្រ - ទឺជិញ វូ ថាញ់ហាយ រាយការណ៍ការងារចំពោះគណៈប្រតិភូមកទស្សនកិច្ចនិងធ្វើការ

ផ្ទះរន្ទាលើផ្ទៃសមុទ្រ DK1 - បង្គោលតម្រុយអធិបតេយ្យភាពដ៏ពិសិដ្ឋនៅកណ្តាលលម្ហសមុទ្រ

ផ្ទះរន្ទាលើផ្ទៃសមុទ្រ DK1 គឺជាបណ្តុំសេវាកម្មសេដ្ឋកិច្ច - វិទ្យាសាស្ត្របច្ចេកទេស ត្រូវបានសាងសង់ឡើងក្នុងទម្រង់ផ្ទះរន្ទាលើផ្ទៃសមុទ្រនៅលើតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃប្រទេសជាតិ ចម្ងាយពីដីគោកប្រហែល ២៥០ ដល់ ៣៥០ ម៉ៃល៍។