អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោក ង្វៀនវ៉ាន់ស៊ឺវ និងបណ្ដាប្រតិភូបានអញ្ជើញទស្សនាស្ដង់ដាក់តាំងផលិតផល របស់គណៈប្រតិភូ ហាណូយ នៅពិធីតាំងពិព័រណ៍អន្តរជាតិឃុំមួយផលិតផលមួយឆ្នាំ ២០១៩ |
ជាមួយនឹងរាប់រយភូមិរបរប្រពៃណីនិងមុខទំនិញកសិផលជាច្រើន ផលិតផលពិសេសប្រចាំតំបន់ថ្នាក់ជាតិ ថ្នាក់តំបន់... ប្រសិនបើ ហាណូយ ចេះរុករកធ្វើអាជីវកម្ម ពង្រីកបានល្អនឹងរួមចំណែកដ៏សំខាន់ក្នុងកិច្ចដំណើរការកម្មវិធី "ឃុំមួយផលិត ផលមួយ"។
ផលិតផលសូត្រនៅភូមិ វ៉ានភុក (ហាណូយ) ត្រូវបានដាក់តាំងនៅពិធីតាំងពិព័រណ៍អន្តរជាតិឃុំមួយផលិតផលមួយ ឆ្នាំ ២០១៩ |
មុខរបរត្បាញផ្តៅឫស្សីនៅភូមិ ភូវិញ នៃឃុំ ភូងៀ ស្រុក ជឿងមី ជាមុខរបរមួយក្នុងចំណោមមុខរបរសិប្បកម្មប្រពៃណីដ៏ល្បីល្បាញរបស់ ហាណូយ |
ដើម្បីអនុវត្តល្អកម្មវិធី "ឃុំមួយផលិតផលមួយ" ថ្មីៗនេះ ហាណូយ បានចង្អុលបង្ហាញនិងណែ នាំអោយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ ធ្វើជាអធិបតី សហការនឹងការិយាល័យសម្របសម្រួលកសាងជនបទថ្មីទីក្រុងកសាងគម្រោងនៃកម្មវិធី "ឃុំមួយផលិតផលមួយ" របស់ ហាណូយ។
មុខរបរប៉ាក់បានឈានដល់កម្រិតដ៏ប្រណីតហើយបច្ចេកទេសដ៏ចំណានគឺគ្មានកន្លែងណាអាចប្រៀបផ្ទឹមបាននឹងអ្នកភូមិ ក្វឹតដុង នៅឃុំ ក្វឹតដុង ស្រុក ធឿងទិន (ហាណូយ) បានឡើយ |
គោលដៅនៃកម្មវិធីនេះគឺធ្វើបមាណីកម្មតិចបំផុតក៏ ៥០% នៃផលិតផលភូមិរបរផ្នែកកសិកម្មដែលមានស្រាប់ ទន្ទឹមនឹងនោះពង្រឹងសុក្រឹតការចាត់តាំង ផលិតកម្មតាមទិសដៅតំណភ្ជាប់រវាងផលិតករជាមួយនឹងសហករណ៍និងអាជីវករ ដំណើរការអនុវត្តពី ១០ ដល់ ២០ ភូមិវប្បធម៌ ភូមិរបរ ទេសចរណ៍...៕
ហ្វាងក្វាង – ភុកថាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម