ម៉ូតូក្រោមទឹកឈ្មោះ SubSea Scooter ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី និងអនុញ្ញាតឱ្យម្ចាស់ជិះនៅក្រោមទឹករហូតដល់ ២ ម៉ោងកន្លះក្នុងមួយជើង។
ម៉ូតូក្រោមទឹក SubSea Scooterលក់ក្នុងតម្លៃ ២២.០០០ ដុល្លារ |
ដោយប្រើប្រាស់ការបញ្ជាដូចម៉ូតូធម្មតាដែរ អ្នកជិះម៉ូតអាចអង្គុយទម្រង់បញ្ឈរជាមួយក្បាលរបស់ពួកគេដាក់នៅក្នុងមួកសុវត្ថិភាពដែលផ្ទុកអុកស៊ីសែន ដូច្នេះពួកគេអាចដកដង្ហើមបាន។ ម៉ូតូក្រោមទឹកនេះអាចរកទិញបានទាំងសម្រាប់កៅអីមួយនិងកៅអីពីរ ហើយអ្នកលក់អះអាងថា ម៉ូតូនេះស័ក្តិសមបំផុតសម្រាប់ជិះមើលផ្កាថ្ម។ ដោយមានទម្ងន់ ១៥០ គីឡូក្រាម ម៉ូតូនេះមានល្បឿនអតិបរមា ៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចជិះនៅជម្រៅអតិបរិមា ១២ ម៉ែត្រ៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា