អ្នកចូលរួមក្នុងពិព័រណ៍ផលិតកម្មមនុស្សយន្តឆ្នាំ ២០១៩ នៅទីក្រុង បាងកក ប្រទេស ថៃ កាលពីថ្ងៃពុធ ថ្ងៃទី ១៩ មិថុនា កន្លងទៅ មានការភ្ញាក់ផ្អើលខ្លាំងជាមួយមនុស្សយន្តដៃពីរជាច្រើនគ្រឿង។
មនុស្សយន្តរបស់ក្រុមហ៊ុន ស្វីស ABB អាចកាន់កែវដៃម្ខាងនៅមុំ ៩០ ដឺក្រេសម្រាប់ការចាក់ស្រាបៀរដ៏ល្អឥតខ្ចោះ ខណៈដៃម្ខាងទៀតចាក់ស្រាបៀរ។
បន្ទាប់ពីចាក់ស្រាបៀរដោយជោគជ័យ ម៉ាស៊ីននេះថែមទាំងអង្រួនដបដើម្បីប្រាកដថាចាក់ស្រាបៀរអស់រលីងពីដបទៀតផង។
មនុស្សយន្តទំនើបផ្សេងទៀត រួមទាំងមនុស្សយន្ត SCARA របស់ក្រុមហ៊ុន ជប៉ុន Kawasaki អាចរៀបចំម្ហូបស៊ូស៊ីប្រពៃណីរបស់ប្រទេស ជប៉ុន។
មនុស្សយន្តនេះប្រើដៃពីររបស់វាដើម្បីវិចបាយជាមួយត្រី មុននឹងលើកវាដាក់លើចាន។ បន្ទាប់មក មនុស្សយន្តនេះបានចុចកណ្តឹងដើម្បីឱ្យអតិថិជនដឹងថា ម្ហូបអាហាររបស់ពួកគេបានត្រៀមរួចហើយ។
មនុស្សយន្តមួយផ្សេងទៀតនៅក្នុងការតាំងបង្ហាញផលិតកម្មមនុស្សយន្តដែលនឹងដំណើរការរហូតដល់ថ្ងៃសៅរ៍គឺអាចលេងអុកទល់នឹងខ្លួនវាបាន។
ក្រុមអ្នករៀបចំនិយាយថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាព្រឹត្តិការណ៍គ្រប់ជ្រុងជ្រោយបំផុតអំពីមនុស្សយន្តផលិតកម្ម សូហ្វវែ ដំណោះស្រាយនិងឧស្សាហកម្មទ្រទ្រង់នៅ អាស៊ាន”៕
មនុស្សយន្តរបស់ក្រុមហ៊ុន ស្វីស ABB អាចកាន់កែវដៃម្ខាងនិងចាក់ស្រាបៀរបានដ៏ល្អឥតខ្ចោះ |
មនុស្សយន្តរបស់ក្រុមហ៊ុន ស្វីស ABB អាចកាន់កែវដៃម្ខាងនៅមុំ ៩០ ដឺក្រេសម្រាប់ការចាក់ស្រាបៀរដ៏ល្អឥតខ្ចោះ ខណៈដៃម្ខាងទៀតចាក់ស្រាបៀរ។
បន្ទាប់ពីចាក់ស្រាបៀរដោយជោគជ័យ ម៉ាស៊ីននេះថែមទាំងអង្រួនដបដើម្បីប្រាកដថាចាក់ស្រាបៀរអស់រលីងពីដបទៀតផង។
មនុស្សយន្តទំនើបផ្សេងទៀត រួមទាំងមនុស្សយន្ត SCARA របស់ក្រុមហ៊ុន ជប៉ុន Kawasaki អាចរៀបចំម្ហូបស៊ូស៊ីប្រពៃណីរបស់ប្រទេស ជប៉ុន។
មនុស្សយន្ត SCARA របស់ក្រុមហ៊ុន ជប៉ុន Kawasaki អាចរៀបចំម្ហូបស៊ូស៊ីរបស់ ជប៉ុន |
មនុស្សយន្តនេះប្រើដៃពីររបស់វាដើម្បីវិចបាយជាមួយត្រី មុននឹងលើកវាដាក់លើចាន។ បន្ទាប់មក មនុស្សយន្តនេះបានចុចកណ្តឹងដើម្បីឱ្យអតិថិជនដឹងថា ម្ហូបអាហាររបស់ពួកគេបានត្រៀមរួចហើយ។
មនុស្សយន្តមួយផ្សេងទៀតនៅក្នុងការតាំងបង្ហាញផលិតកម្មមនុស្សយន្តដែលនឹងដំណើរការរហូតដល់ថ្ងៃសៅរ៍គឺអាចលេងអុកទល់នឹងខ្លួនវាបាន។
ផលិតកម្មមនុស្សយន្តដែលនឹងដំណើរការរហូតដល់ថ្ងៃសៅរ៍គឺអាចលេងអុកទល់នឹងខ្លួនវាបាន |
ក្រុមអ្នករៀបចំនិយាយថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាព្រឹត្តិការណ៍គ្រប់ជ្រុងជ្រោយបំផុតអំពីមនុស្សយន្តផលិតកម្ម សូហ្វវែ ដំណោះស្រាយនិងឧស្សាហកម្មទ្រទ្រង់នៅ អាស៊ាន”៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា