មុនពេលប្រើស្បែកត្រីត្រូវបានសម្អាតយ៉ាងយកចិត្ដទុកដាក់និងសម្លាប់មេរោគតាមរយៈកាំរស្មីដើម្បីកម្ចាត់មេរោគនានា។ នីតិវិធីនេះបានយកស្រកានិងក្លិនឆ្អាបពីត្រីដោយបន្សល់ទុកនូវស្បែកសម្បុរស្លេកនិងអាចរក្សាទុកក្នុងទូទឹកកកបាន ២ ឆ្នាំ។
ស្បែកត្រីទីឡាព្យាសម្បូរតាមដងទន្លេហើយវាផ្ទុកសំណើមច្រើន |
ហេតុអ្វីវិធីសាស្ដ្រស្បែកត្រីត្រូវបានយកមកប្រើ?
វិធីសាស្ដ្រស្បែកត្រីត្រូវបានចាត់ទុកជាវិធីប៉ះពាល់តិចតួចជាងមធ្យោបាយបុរាណដែលបង្កើតរន្ធទ្វារមាសដោយការប្រើស្បែកចៀរចេញពីក្រលៀនរបស់អ្នកជំងឺផ្ទាល់។
ការវះកាត់ប្រើស្បែកត្រីឆាប់ជាដោយអត់មានស្លាកស្នាមឬហានិភ័យមិនសះស្បើយឬឆ្លងមេរោគអ្វីឡើយ។
អ្នកជំងឺអាចដើរបានរយៈពេល ១២ ថ្ងៃ ខណៈការវះកាត់បែបបុរាណដែលយកស្បែកក្រលៀនឬលឹង្គពន្លាត់ចូលក្នុងធ្វើជារន្ធយោនីតម្រូវឲ្យអ្នកជំងឺចំណាយពេលរាប់សប្ដាហ៍លើគ្រែពេទ្យនិងត្រូវការពេលរៀនដើរជាថ្មីផងដែរ។
តើការប្រើប្រាស់ស្បែកត្រីច្នៃធ្វើជាទ្វារមាសសិប្បនិម្មិតវាពាក់ព័ន្ធនឹងនីតិវិធីអ្វីខ្លះ?
ដើម្បីបង្កើត "ទ្វារមាសថ្មី" វេជ្ជបណ្ឌិតដាក់បញ្ចូលពុម្ពទម្រង់ជាប្រដាប់ភេទអមដោយស្បែកត្រីទីឡាព្យានៅចន្លោះប្លោកនោមនិងចុងពោះវៀនធំ។ វត្ថុជំនួយទាំងនោះត្រូវបានរក្សាទុកក្នុងរន្ធរយៈពេល ១០ ថ្ងៃដើម្បីទប់ជញ្ជាំងទ្វារមាសរួមខ្ជិប។
អំឡុងពេលមានរដូវ ស្បែកត្រីទីឡាព្យាត្រូវបានស្រូបចូលហើយកោសិកានិងសាច់ដុះលូតលាស់ភ្ជាប់នឹងសាច់ធម្មជាតិដើម្បីប្រែក្លាយជាល្បាយតែមួយ។ ស្បែកត្រីជួយបណ្ដុះកោសិកាស្បែកមនុស្សនិងទម្រង់សរសៃឈាមព្រមទាំងបង្កើតជាប្រឡាយទ្វារមាសថ្មីដែលមានសណ្ឋានដូចនឹងប្រដាប់ភេទនារីពិតៗ។
ស្បែកត្រីទីឡាព្យាសម្បូរតាមដងទន្លេហើយវាផ្ទុកសំណើមច្រើន |
តើហេតុអ្វីត្រូវប្រើស្បែកត្រីទីឡាព្យា?
ត្រីទីឡាព្យាសម្បូរនៅតាមដងទន្លេនិងកសិដ្ឋានទូទាំងប្រទេសប្រេស៊ីល។
វាផ្ទុកជាតិសំណើមច្រើននិងសម្បូរខូឡាជេនដែលជួយឲ្យឆាប់ជាសះស្បើយ។
ស្បែកត្រីនេះក៏មានសារធាតុប្រឆាំងជំងឺនិងស្វិតមិនចាញ់ស្បែកមនុស្សនោះទេ។
ស្បែកត្រីទីឡាព្យាធ្លាប់ត្រូវបានប្រើដើម្បីព្យាបាលជនរងគ្រោះដោយការរលាកជាង ២០០ នាក់ដោយអត់ប្រើស្បៃដែលត្រូវតែផ្លាស់ប្ដូរជាប្រចាំនោះឡើយ៕
ប្រភពព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍