សិក្ខាសាលា​អន្តរជាតិ​ស្តី​ពី​សមុទ្រ​ខាងកើត​នៅ​សហព័ន្ធ​រុស្ស៊ី

លើកកម្ពស់​តួនាទីស្ថាបនា​នៃ​បណ្ដា​អង្គការ​សង្គម​ដើម្បី​សន្តិភាព​ ​សន្តិសុខ​និង​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ខាងកើត

លើកកម្ពស់​តួនាទីស្ថាបនា​នៃ​បណ្ដា​អង្គការ​សង្គម​ដើម្បី​សន្តិភាព​ ​សន្តិសុខ​និង​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ខាងកើត
អញ្ជើញ​ចូលរួម​និង​អាន​បទ​អន្តរាគមន៍​នៅក្នុង​អង្គ​សិក្ខាសាលា​មាន​បណ្ដា​អ្នក​សិក្សា​ស្រាវជ្រាវ​នយោបាយ​ ​មេធាវី​ ​អ្នកជំនាញ​ខាង​ច្បាប់​ ​អ្នកឯកទេស​អំពី​ច្បាប់​សមុទ្រ​អញ្ជើញ​មក​ពី​ប្រទេស​ រុស្ស៊ី​ ​សហរដ្ឋអាមេរិក​ ​ហ្វីលីពីន​ ​ជប៉ុន​ ​ប៉ាគីស្ថាន​ ​វៀតណាម​។​ ​តំណាង​ប្រទេស​ ​ចិន​ ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដែរ​ ​ប៉ុន្តែ​មិន​អាច​ចូលរួម​បាន​ ​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន​។​
ថ្នាក់ដឹកនាំមូលនិធិ "មាគ៌ាសន្តិភាព" និង IADL អញ្ជើញជាអធិបតីអង្គសិក្ខាសាលា
ថ្នាក់ដឹកនាំ​មូលនិធិ​ ​"​មាគ៌ា​សន្តិភាព​"​ ​និង​ ​IADL​ ​អញ្ជើញ​ជា​អធិបតី​អង្គ​សិក្ខាសាលា​


ក្នុង​សម័យប្រជុំ​ទាំងពីរ​ដែល​បាន​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃទី​ ​២៧​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​នេះ​ ​អង្គ​សិក្ខា​ ​សាលា​បាន​ស្តាប់​របាយការណ៍​វិទ្យាសាស្រ្ត​ចំនួន​ ​១១​ ​ស្តី​ពី​ប្រធាន​បទ​ផ្សេង​ៗ​ ​ដូចជា​៖​ ​ដំណើរការ​វិវត្ត​ថ្មី​បំផុត​ជុំវិញ​ ​ជម្លោះ​លើ​ការគ្រប់គ្រង​ដែនទឹក​ក្នុង​សមុទ្រ​ខាងកើត​ ​ប្រវត្តិ​នៃ​ដំណើរ​វិវត្តន៍​នៃជ​ម្លោះ​នៅ​សមុទ្រ​ខាងកើត​ - ​បញ្ហា​ប្រឈម​និង​ហានិភ័យ​ទាំងឡាយ​ ​គោលនយោបាយ​និង​តថភាព​នៃ​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ខាងកើត​ ​ច្រានចោល​ ​នូវ​អ្វី​ដែល​មិន​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​អោយ​បាន​នូវ​ដំណោះស្រាយ​ដោយមាន​ប្រសិទ្ធភាព​សម្រាប់​ជម្លោះ​នៅ​សមុទ្រ​ខាងកើត​ ​ទស្សនវិស័យ​របស់​ ​ជប៉ុន​ ​អំពី​ការធានា​សណ្តាប់​ធ្នាប់​ក្នុង​បទបញ្ញត្តិ​នៅ​តំបន់​សមុទ្រ​ខាងកើត​ ​សហការ​មុខរបរ​នេសាទ​ត្រី​នៅ​សមុទ្រ​ខាងកើត​។​ល​។​


របាយការណ៍​វិទ្យាសាស្ត្រ​ទាំងនោះ​ ​បាន​លើកឡើង​ដោយសង្ខេប​ពី​លក្ខណៈ​រួម​ ​ច្បាស់លាស់​នូវ​ទិដ្ឋភាព​ ​ទូទៅ​ពី​ប្រវត្តិ​សាស្រ្ត​និង​បច្ចុប្បន្នភាព​នៃជ​ម្លោះ​លើ​ការគ្រប់គ្រង​ដែនទឹក​នៅ​សមុទ្រ​ខាងកើត​ក៏ដូចជា​ ​ទស្សន​ ​វិស័យ​ ​ផ្ទាល់​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ ​ជាពិសេស​គឺ​សង្កត់ធ្ងន់​ទៅលើ​សំណើ​ទាំងឡាយ​សម្រាប់​ដំណោះស្រាយ​ដោយ​ ​សន្តិវិធី​ចំពោះ​ជម្លោះ​លើ​ការគ្រប់គ្រង​ដែនទឹក​ ​ដែល​មាន​សារៈសំខាន់​មិន​ត្រឹមតែ​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ប៉ុណ្ណោះទេ​ ​ថែមទាំង​នៅ​វិសាលភាព​ទ្វីប​និង​ទូទាំង​ពិភពលោក​ផង​ដែរ​។​ ​ឆ្លងតាម​រយៈ​នោះ​ ​អ្នករាយការណ៍​ទាំង​ ​អស់​ ​សុទ្ធតែ​ឯកភាព​ជា​ឯ​ក​ច្ឆ័​ន​ថា​ ​អំពើ​យោធូបនីយកម្ម​នៅ​សមុទ្រ​ខាងកើត​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សន្តិភាព​និង​សន្តិសុខ​របស់​តំបន់​តែប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ហោះហើរ​អន្តរជាតិ​ ​ក៏ដូចជា​បរិស្ថាន​អេកូឡូស៊ី​សមុទ្រ​ ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​មួយចំនួន​មិន​ត្រឹមតែ​មិន​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះទេ​ ​ថែមទាំង​អាច​នឹង​បង្កើន​ភាព​តានតឹង​ថែមទៀត​ ​ហើយ​អាច​នឹង​បណ្តាល​អោយ​ការស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី​នៅ​សមុទ្រ​ខាងកើត​កាន់តែ​លំបាក​ ​លំបិន​ ​ជាង​ទៀត​។​

នៅក្នុងផ្នែកពិភាក្សា មតិយោបល់ទាំងឡាយដែលថ្លែងក្នុងអង្គសិក្ខាសាលាបានចង្អុលបង្ហាញ ថា រហូត មកដល់ពេលនេះ មានដំណោះស្រាយជាច្រើនសម្រាប់ដោះស្រាយទំនាស់ដូចជាការចែករំលែកអធិបតេយ្យ ការ គ្រប់គ្រងរួមគ្នា ការកែប្រែកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ រាល់វិធានការពង្រឹងទំនុកចិត្ត ការលែងមានអំពើ យោធូបនីយកម្ម។ល។ ក៏ប៉ុន្តែ មិនទាន់មានវិធានការណ៍ណាមួយបញ្ចប់វិវាទបានឡើយ។ ហើយសំណើដំណោះ ស្រាយផ្សេងៗ ដែលបានស្នើឡើងរួមមានទាំងការកសាងក្បួននីតិវិធីគ្រប់គ្រងវិបត្តិនាវាចរណ៍មួយដោយមានប្រសិទ្ធ ភាពនៅសមុទ្រខាងកើត បញ្ឈប់ការធ្វើយោធូបនីយកម្មនូវវត្ថុភាវៈទាំងឡាយដែលបានវាទទីកាន់កាប់នៅ សមុទ្រខាងកើត បង្កើនកិច្ចសហប្រតិបត្តិការមុខរបរនេសាទត្រីនៅសមុទ្រខាងកើត តាមរយៈការបង្កើតអង្គការគ្រប់គ្រងរបរនេសាទត្រីដែលមានវិសាលភាពតំបន់មួយនៅសមុទ្រខាងកើត ពង្រីកលក្ខណៈតម្លាភាពរបស់រាល់ សកម្មភាពនៃកងជីវពលតាមសមុទ្រនៅសមុទ្រខាងកើត និងកៀរគរគ្រប់មធ្យោបាយដោះស្រាយដោយសន្តិវិធី យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងសាលក្រមតុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦។
ទិដ្ឋភាពរួមនៃសិក្ខាសាលា
ទិដ្ឋភាព​រួម​នៃ​សិក្ខាសាលា​
លោកស្រី Irina Umnova នាយិកាមូលនិធិ "មាគ៌ាសន្តិភាព" បានចែករំលែកថា៖ បើប្រៀប ធៀបទៅនឹង អង្គសិក្ខាសាលាលើកដំបូងកាលពីខែ កញ្ញា ឆ្នាំទៅមិញ អង្គសិក្ខាសាលាលើកនេះបើកទូលាយជាងមុន គឺថា វា មិនគ្រាន់តែក្នុងវេទិកាសម្រាប់មជ្ឈដ្ឋានអ្នកជំនាញការប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីអង្គការសង្គមទាំងឡាយដែលបានសហការជាមួយ អជ្ញាធរទៀតផង។ បច្ចុប្បន្ននេះ រាល់អង្គការសង្គម សហគមន៍អ្នកជំនាញការមាន តួនាទីមិនតូចទេក្នុងការកកើតឡើងជាឆន្ទៈរួមនៅលើមាគ៌ាឆ្ពោះទៅកាន់សណ្តាប់ធ្នាប់ពិភពលោកស្នេហាសន្តិភាព។ ចំណុចខុសគ្នាទីពីរគឺអ្នករៀបចំនិងអ្នកអញ្ជើញចូលរួមទាំងអស់សុទ្ធតែ សង្កត់ធ្ងន់ទៅលើតថភាព ទោះបីក្នុង រយៈពេលជាងពាក់កណ្តាលឆ្នាំកន្លងទៅនេះ ដំណើរវិវត្តនៅសមុទ្រខាងកើតមិនមានការកែលម្អ តែនៅថែមទាំង មានសភាពកាន់តែអាក្រក់ទៅដោយសារមូលហេតុបរិបទអន្តរជាតិលើទូទាំងសកលលោក ទំនាក់ទំនងតានតឹង រវាងអាមេរិក - ចិន បានប៉ះពាល់ដល់ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត។ ដោយផ្អែកលើមូលដ្ឋាននៃវិធីភ្ជាប់ខ្លួនខាងទស្សនៈតាមរយៈតថភាពនោះ ប្រតិភូទាំងឡាយដែលអញ្ជើញចូលរួមអង្គ សិក្ខាសាលាបានលើកឡើងនូវសំណើដ៏ជាក់ស្តែងទាំងឡាយសម្រាប់ការរក្សាសន្តិភាព បើកចេញនូវគន្លងផ្លូវ ដើម្បីដោះស្រាយនូវរាល់ភារកិច្ចដ៏ជ្រៅជ្រះនិងយូរអង្វែងក្នុងវិស័យអេកូឡូស៊ី អភិវឌ្ឍន៍ប្រកបដោយចីរភាព ការពារនិងធ្វើតុល្យភាពលើផលប្រយោជន៍នៃភាគីទាំងអស់។

បណ្ឌិត​ ​តូ​អាញ់​ទន់​ ​នាយករង​វិទ្យាស្ថាន​សមុទ្រ​ខាងកើត​ ​(​វិទ្យាស្ថាន​ការបរទេស​ ​វៀតណាម​)​ ​បាន​វាយ​ ​តម្លៃ​ជា​វិជ្ជមាន​អំពី​វេទិកា​អន្តរជាតិ​ថ្មី​មួយ​ស្តី​ពីជ​ម្លោះ​នៅ​តំបន់​សមុទ្រ​ខាងកើត​ ​ទីកន្លែង​ដែល​ ​វៀតណាម​ ​អាច​នឹង​ ​ផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​ ​និង​ ​ត្រឹមត្រូវ​បំផុត​ដល់​សហគមន៍​អន្តរជាតិ​អំពី​ស្ថានការណ៍​នៃ​សមុទ្រ​ខាងកើត​ក៏ដូចជា​ ​ទស្សនៈ​វិស័យ​របស់​ភាគី​ ​វៀតណាម​ ​អំពី​គន្លង​ផ្លូវ​ដោះស្រាយ​ជម្លោះ​។​ ​គន្លង​ផ្លូវ​នោះ​ត្រូវ​បាន​សង្ខេប​នៅ​ខ្លឹមសារ​ ​សំខាន់​ទាំង​ ​៤​ ​គឺ​៖​ ​មិន​ប្រើ​កម្លាំងយោធា​ ​ឬ​គំរាមកំហែង​ប្រើប្រាស់​កម្លាំងយោធា​ ​ជំរុញ​កិច្ច​សន្ទនា​ដោយ​ផ្ទាល់​និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​មូលដ្ឋាន​នៃ​ការគោរព​ឯករាជ្យ​ភាព​ ​អធិបតេយ្យ​ ​សិទ្ធិ​និង​ផលប្រយោជន៍​ជា​ធម្មានុរូប​របស់​ ​ប្រទេស​ទាំងឡាយ​ ​ផ្អែកលើ​បណ្ដា​យន្តការ​ពហុភាគី​ ​ជាពិសេស​ ​អាស៊ាន​ ​និង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​ ​អាស៊ាន​ ​ដូចជា​ ​ARF​ ​EAS​ ​ADMM​+​ ​ដើម្បី​គ្រប់គ្រង​អស្ថិរភាព​ ​កសាង​ទំនុក​ទុកចិត្ត​និង​បង្ការ​ទប់ស្កាត់​ជម្លោះ​។​

យោង​តាម​បណ្ឌិត​ ​តូ​អាញ់​ទន់​ ​សេចក្តី​ថ្លែងការណ៍​ក្រម​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ខាងកើត​ ​(​DOC​)​ ​នឹង​មិន​ជួយ​ដោះស្រាយ​ជម្លោះ​បានទេ​ ​ប៉ុន្តែ​ ​COC​ ​មួយ​ដ៏​ជាក់ប្រាកដ​ ​ចងភ្ជាប់​កាតព្វកិច្ច​ដោយមាន​ប្រសិទ្ធភាព​នឹងអាច​ជួយ​បន្ត​រក្សា​សន្តិភាព​ ​ស្ថិរភាព​ ​សន្តិសុខ​និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ហោះហើរ​នៅ​ ​លើស​មុទ្រ​ខាងកើត​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការគោរព​ច្បាប់អន្តរជាតិ​ ​ជាពិសេស​គឺ​អនុសញ្ញា​ច្បាប់​សមុទ្រ​ឆ្នាំ​ ​១៩៨២​ ​ក្នុង​ ​អំឡុង​កាល​ដោះស្រាយ​វិវាទ​។​

អញ្ជើញ​ថ្លែង​សុន្ទរកថា​បិទ​អង្គ​សិក្ខាសាលា​ ​លោកស្រី​ ​Jeanne​ ​Ellen​ ​Mirer​ ​ប្រធាន​ ​IADL​ ​បាន​អះអាង​ថា​ ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ​ ​សម្ព័ន្ធ​សមាគម​បាន​អំពាវនាវ​ឱ្យ​ដោះស្រាយ​ដោយសន្តិវិធី​នូវ​ ​រាល់​វិវាទ​នៅ​ ​សមុទ្រ​ខាងកើត​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់អន្តរជាតិ​ ​ហើយនឹង​បន្ត​ការ​តាមដាន​សភាពការណ៍​ដើម្បី​ធានា​ឱ្យ​មាន​លំនឹង​សន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​បន្តិច​ម្ដង​ៗ​។​ ​លោកស្រី​អំពាវនាវ​ដល់​អ្នកជំនាញ​ការ​ទាំងអស់​ដែល​មាន​វត្តមាន​អង្គ​សន្និសីទ​ថ្ងៃនេះ​រាយការណ៍​ពី​លទ្ធផល​នៃ​អង្គ​សន្និសីទ​ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ពិចារណា​ ​អនុវត្ត​សមស្រប​តាម​ស្ថានភាព​របស់​ប្រទេស​ខ្លួន​។​ ​IADL​ ​ក៏​នឹង​បង្ហោះ​ផ្សាយ​លទ្ធផល​ទាំងមូល​របស់​អង្គ​សន្និសីទ​នៅ​ ​លើ​ទំ​ព័រ​វេ​ប​សាយ​និង​ទស្សនាវដ្តី​របស់​សមាគម​ ​ដើម្បី​ផ្សាយ​ភាយ​យ៉ាង​ទូលំទូលាយ​ជាង​ទៀត​នូវ​ខ្លឹមសារ​ទាំង​ ​ឡាយ​និង​ការ​អំពាវនាវ​របស់​អង្គ​សន្និសីទ​។​
គណៈប្រតិភូ វៀតណាម អញ្ជើញចូលរួមអង្គសិក្ខាសាលា
គណៈប្រតិភូ​ ​វៀតណាម​ ​អញ្ជើញ​ចូលរួម​អង្គ​សិក្ខាសាលា​

លោកស្រី​ ​Jeanne​ ​Ellen​ ​Mirer​ ​ក៏​មាន​សេចក្ដី​អំពាវនាវ​ដ៏​ពិសេស​ថា​៖​ ​នៅពេល​ដែល​ក្រម​ប្រតិបត្តិ​របស់​ ​បណ្តា​ភាគី​នៅ​សមុទ្រ​ខាងកើត​ ​(​COC​)​ ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​កកើត​ឡើង​ ​ភាគី​ទាំងឡាយ​ចាំបាច់​ត្រូវ​ ​តែ​បញ្ឈប់​យ៉ាង​ឆាប់រហ័ស​ ​នូវ​រាល់​សកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​មិន​ស្របច្បាប់​និង​បង្អាក់​ការ​ដាក់​ពង្រាយ​រាល់​យុទ្ធោបករណ៍​និង​រាល់​មធ្យោបាយ​យោធា​និង​រាល់​សកម្មភាព​យោ​ធូប​នី​យក​ម្ម​ផ្សេង​ៗ​ ​ទៀត​ដែល​បណ្តាល​អោយ​ស្ថានភាព​តានតឹង​កាន់តែ​ឡើង​កម្តៅ​។​ ​

ប្រធាន​ ​IADL​ ​លោកស្រី​ ​Jeanne​ ​Ellen​ ​Mirer​ ​ចាត់ទុកថា​៖​ ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​គួរតែ​ចាប់ផ្តើម​តែម្ដង​ ​នូវ​ដំណើរការ​កសាង​ទំនុកចិត្ត​ ​រួមចំណែក​ក្នុង​ការ​ថែរក្សា​សន្តិសុខ​តំបន់​និង​លើ​លំហសមុទ្រ​ ​គោរព​និង​អនុវត្ត​នូវ​ ​សេចក្តី​ថ្លែងការណ៍​ក្រម​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ខាងកើត​ ​(​DOC​)​ ​ក្នុង​ពេល​ដំណាលគ្នា​នោះ​ ​គួរតែ​ ​បង្កើត​និង​អនុវត្តយ៉ាង​ឆាប់រហ័ស​តាម​ ​COC​ ​ដោយ​ចងភ្ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​និង​ផ្អែកលើ​ច្បាប់អន្តរជាតិ​ ​ក្នុង​នោះ​ ​រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីអំពី​ច្បាប់​សមុទ្រ​ ​(​UNCLOS​)​ ​ឆ្នាំ​ ​១៩៨២​។​ ​

ក្រម​ប្រតិបត្តិ​ចាំបាច់​រួមមាន​ទាំង​កាតព្វកិច្ច​ផ្លូវច្បាប់​នៃ​បណ្ដា​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការធានា​សិទ្ធិ​សេរីភាព​នាវា​ ​ចរណ៍​ ​និង​ហោះហើរ​លើស​មុទ្រ​ខាងកើត​ ​និង​កាតព្វកិច្ច​ដោះស្រាយ​វិវាទ​ដោយសន្តិវិធី​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ ​អន្តរជាតិ​ ​ហាម​ប្រើ​កម្លាំងយោធា​ ​ឬ​គំរាមកំហែង​ប្រើប្រាស់​កម្លាំងយោធា​។​ ​
 
សមាជិក​ ​IADL​ ​ទាំងអស់​ ​នឹង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​សភាពការណ៍​នៅ​សមុទ្រ​ខាងកើត​ដើម្បី​ ​ចាត់​វិធាន​ ​ការ​ទាន់ពេល​វេលា​ ​រួមចំណែក​ដល់​ការ​រក្សា​លំនឹង​សន្តិភាព​ ​សន្តិសុខ​ក្នុង​តំបន់​៕​
អត្ថបទ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ-សុមិត្ត-បឹងបួ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍