"វាលរហោឋាន"
ស្ថានភាពរហោឋានកម្មឬការក្លាយដីទៅជាវាលខ្សាច់កំពុងមានការវិវត្តិយ៉ាងស្មុគស្មាញនៅតាមបណ្ដាស្រុកប្របមាត់សមុទ្រហើយក៏ជាតំបន់រីងស្ងួតដ៏ខ្លាំងនៃខេត្ត ប៊ិញធន់ ដូចជា៖ ជីកុង ប៊ិញថាញ់ ម្តុំ ឡេហុងផុង (ស្រុក បាក់ប៊ិញ)។
សំណង់ធារាសាស្ត្រ ឡេហុងផុង ផ្គត់ផ្គង់ទឹកអោយការផលិតកសិកម្ម ប្រជុំជីវភាពប្រចាំថ្ងៃ កែលម្អបរិស្ថានអេកូឡូស៊ីនិងកាត់បន្ថយរហោឋានកម្មនៅតាមឃុំ ហ្វាថាំង ហុងផុងនៃស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់)
|
គួរអោយព្រួយបារម្ភគឺល្បឿនឱនភាពដីបានកើតឡើងកាន់តែលឿនពីមួយថ្ងៃទៅមួយថ្ងៃ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រែចម្ការរាប់ពាន់ហិកតា ជាពិសេសការដាំដុះដំណាំឧស្សាហកម្មនិងដំណាំហូបផ្លែមានតម្លៃសេដ្ឋកិច្ចដូចជា៖ ផ្កាកប្បាស ទំពាំងបាយជូរ។ល។
សហគ្រាសជាច្រើនហ៊ានវិនិយោគលើបណ្ដាទម្រង់រូបភាពកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់លើតំបន់ដីវាលរហោឋានដ៏ហួតហែងពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់
|
លោក ម៉ាយកៀវ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ប៊ិញធន់ បានចែករំលែកឱ្យដឹងថា៖ តំបន់ដីម្តុំ ឡេ នៅស្រុក បាក់ប៊ិញ ពីមុនដីល្អណាស់ បន្លែបង្ការសម្បូរបែប សត្វនៅមានព្រៃជាទីជម្រក ប៉ុន្តែពេលអស់ព្រៃឈើ ប្រភពទឹកត្រូវហួតហែងអស់ រាល់ប្រភេទរុក្ខជាតិ សត្វមិនអាចរស់រានបាន។ក្រៅ ពីនេះទៀត ខ្យល់ខ្លាំងកើតមានជារឿយៗបង្កជាព្យុះខ្សាច់បោកបក់យ៉ាងសាហាវ លុបបង្កប់ភូមិឋាន វាលស្រែ លើវិសាលភាពរាប់ពាន់ហិកតា ។ល។ ផលប៉ះពាល់ខាងលើបានធ្វើឱ្យប្រជាជននៅទីនេះធ្លាក់ទៅក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកលំបិនដោយសារតែខ្វះទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលកសិកម្មនិងចិញ្ចឹមសត្វ។
ពូជឈើព្រៃដុះលូតលាស់ខៀវខ្ចីស្រស់ល្អនៅថ្នាលបណ្តុះពូជរបស់គណៈគ្រប់គ្រងព្រៃការពារ ឡេហុងផុង នៅឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ
|
លោក ង្វៀនង៉ុកហាយ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញធន់ បានអោយដឹងថា៖ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះ រាំងស្ងួតបណ្ដាលអោយមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះការផលិតរុក្ខកម្ម ធ្វើអោយខាតបង់ព្រៃឈើរាប់រយហិកតា។ រហោឋានកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រភពទឹក ធ្វើអោយបាត់បង់លក្ខណៈសម្បូរបែបរបស់ដីនិងប្រព័ន្ធអេកូឡូស៊ី។ គុណភាពនៃប្រភពទឹក ជាពិសេសគឺទឹកក្រោមដីមានការធ្លាក់ចុះយ៉ាងច្បាស់ក្រឡែតក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងទៅនេះ។ ផលវិបាកនៃឱនភាពដីធ្វើឱ្យដីព្រៃត្រូវរសាត់អណ្តែតជីជាតិ ពិបាកនឹងស្តារព្រៃឡើងវិញបាន មិនតែប៉ុណ្ណោះមានតំបន់ជាច្រើនមិនអាចនឹងស្តារឡើងវិញបានតែម្ដង។
ដើមសំរោងរាប់រយហិកតាផ្តល់ផលជ័រនៅតំបន់ដីរាំងស្ងួតហួតហែងនៃស្រុក ទុយផុង នាំមកនូវប្រាក់ចំណូលក្នុងមួយឆ្នាំពី ២០ ដល់ ៣០ លានដុងក្នុងមួយ ហិកតា ជួយក្រុមគ្រួសារបងប្អូនជនជាតិ ចាម ជាច្រើនគ្រួរួចផុតពីភាពក្រីក្រ |
ការខំប្រឹងប្រែងរស់រានឡើងវិញដ៏អស្ចារ្យ
ដើម្បីធ្វើអោយរស់រានឡើងវិញនូវតំបន់ដីរហោឋានកម្មទាំងនោះ ខេត្ត ប៊ិញធន់ កំពុងព្យាយាមអនុវត្តដំណោះស្រាយជាច្រើនសំដៅពង្រីកផ្ទៃដីបង្កបង្កើនផលជូនប្រជាជន។ ដោយបានយល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់របស់ទឹកក្នុងការប្រយុទ្ធប្រឆាំងនឹងរហោឋានកម្ម ខេត្ត ប៊ិញធន់ បានបណ្តាក់ទុនសាង សង់ធារាសាស្រ្តខ្នាតតូចនិងខ្នាតធំជាង ២៧០ សំណង់ ក្នុងនោះ មានបឹងស្តុកទឹកមួយចំនួនមានចំណុះជាង ៤០ លានម៉ែត្រគុបដូចជា៖ បឹង សុងក្វាវ បឹង កាយ៉ី បឹង ឡុងសុង ។ល។ ជាមួយនឹងផលិតភាពបម្រើការស្រោចស្រពអោយផ្ទៃដី ៧០.០០០ ហិកតា។ ប្រព័ន្ធធារាសាស្ត្រតំណភ្ជាប់ជាមួយតំបន់ផលិតកម្មផ្សេងៗ ជួយបង្កើនផ្ទៃដីដាំដុះបានស្រោចស្រពជាទ្វេដង ពី ៥៣.០០០ ហិកតា នៅឆ្នាំ ២០០៥ កើនឡើងដល់ ១១០.០០០ ហិកតានៅឆ្នាំ ២០១៧។
ការដាំដូងនៅតំបន់ដីខ្សាច់នៃឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ |
យោងតាមលោក ង្វៀនង៉ុកហាយ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ប៊ិញធន់ ជោគជ័យដែលបានមកពីការដាក់អោយប្រើប្រាស់នូវសំណង់ធារាសាស្រ្តទាំងនេះមិនត្រឹមតែជួយមូលដ្ឋានម្ចាស់ការប្រភពទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេនៅថែមទាំងជួយ ប្រជាជនរាប់ពាន់ក្រុមគ្រួសារម្ចាស់ការបង្វែររចនាសម័្ពន្ធរដូវកាលបង្កើនផ្ទៃដីវប្បកម្មកសិកម្ម បង្កើនប្រាក់ចំណូលនិងកែលម្អជីវភាពរស់នៅជាជំហានៗ។
ខេត្ត ប៊ិញធន់ បានឆ្លៀតប្រើប្រាស់យ៉ាងល្អនូវទីតាំងភូមិសាស្រ្តនិងទាញយកផលយ៉ាងពេញទំហឹងពីឧត្តមភាពនៃសណ្ឋានដី ទេសភាព ធនធានទេសចរណ៍ខ្សាច់ ខ្យល់អាកាស សមុទ្រ ... |
សំដៅលើកទឹកចិត្តដល់បណ្ដាសមាសភាពសេដ្ឋកិច្ច ជាពិសេសគឺបណ្ដាក្រុមគ្រួសារប្រជាជនដែលវិនិយោគផលិតកម្ម បង្វែររចនាសម្ព័ន្ធដំណាំដាំដុះតាមទិសដៅផលិតសម្រាប់លក់ ខេត្ត ប៊ិញធន់ នៅថែមទាំងបង្កើតយន្តការ គោលនយោបាយបើកទូលាយធូរស្រឡះជាច្រើនទៀតផង។ ឆ្លៀតប្រើប្រាស់ប្រភពទុនរបស់មជ្ឈិមនិងមូលដ្ឋានខេត្តបានដំណើរការកសាងដងព្រៃការពារប្របមាត់សមុទ្រលាតសន្ធឹងពីស្រុក ទុយផុង ដល់ស្រុក ហាមតឹន ជាមួយនឹងផ្ទៃដីជាង ៨.០០០ ហិកតា ភាគច្រើនគឺដើមស្ងាវ ស្តៅខ្មោចធន់នឹងភាពរាំងស្ងួត អាកាស្យា ។ល។ ដងព្រៃទាំងនេះជាដំបូងគឺមានប្រយោជន៍ក្នុងការការពារបាំង ខ្យល់ កែលម្អបរិស្ថានក្នុងតំបន់ លំនឹងរដូវកាល ធានាជីវភាពរស់នៅអោយប្រជាជនមាត់សមុទ្រ។
កម្មាភិបាលគណៈគ្រប់គ្រងព្រៃការពារ ឡេហុងផុង ពិនិត្យមើលអត្រារស់រាននៃឈើព្រៃគ្រប់ប្រភេទដែលត្រូវបានដាំនៅតំបន់ឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ |
ផ្សព្វផ្សាយ ចលនាប្រជាជននៅតាមបណ្ដាស្រុកប្របមាត់សមុទ្រនៃខេត្ត ប៊ិញធន់ រួបរួមគ្នាការពារព្រៃឈើ |
មានប្រធានបទសិក្សាស្រាវជ្រាវ ប្រយុទ្ធនឹងរហោឋានកម្មជាច្រើនដូចជា៖ ប្រមូលស្តុកទឹកភ្លៀងលើដី ខ្សាច់ ដាំព្រៃឈើទប់ទល់នឹងការហុយខ្សាច់ បង្កើនការងារអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្រ្ត។ល។ ត្រូវបាន សាកពិសោធន៍ដោយជោគជ័យក៏បង្កើត ជាឱកាសដើម្បីខេត្ត ប៊ិញធន់ ប្រែក្លាយរាប់ពាន់ហិកតា "វាលរហោឋាន" អោយទៅជាបណ្ដាដងព្រៃអេកូឡូស៊ីបម្រើការអោយផលិតកម្មនិងទេសចរណ៍។
កសិដ្ឋានដាំត្រសក់ផ្អែមនិងដើមស្រកានាគតាមទម្រង់រូបភាពកសិកម្មបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ ដុងអា នៅលើតំបន់ "វាលខ្សាច់តូច" នៃឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ
|
មកដល់ខេត្ត ប៊ិញធន់ សព្វថ្ងៃនេះ អាចនឹងងាយប្រទះឃើញពណ៌បៃតងស្រងាត់នៃដងព្រៃដែលបានដាំបន្លែបង្ការកំពុងជំនួសបណ្ដើរៗអោយពណ៌លឿងឆ្អិននៃកំពូកខ្សាច់ទាំងឡាយ។ បណ្ដាប្រភេទដំណាំដូច ជា៖ ដំឡូងមី អំពៅ ពោត ។ល។ ត្រូវបានប្រជាកសិករដាំឆ្លាស់ពេញមួយឆ្នាំនៅលើវាលចម្ការដ៏ធំទូលាយទាំងឡាយ។ មានប្រភពទឹកមាមីងបងប្អូនឆ្លៀតប្រើប្រាស់ស្រះ ត្រពាំងសម្រាប់ចិញ្ចឹមត្រី នាំមកនូវប្រភពជលផលទឹកសាបដ៏ធំអោយខេត្ត។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបាននិងកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕
ង្វៀនថាញ់ - អានហៀវ - ភុកថាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម