ក្នុងជំនួបសម្តែងការគួរសម ប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរនិងសម្តែងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល វៀតណាម សម្រេចបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ពាំនាំប្រទេសជាតិ វៀតណាម អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេច ហេងសំរិន ជឿទុកចិត្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភ្លឺស្វាងរបស់បក្សកុម្មុយនិស្ត វៀតណាម ប្រទេសជាតិ វៀតណាម នឹងទទួលបានសមិទ្ធផលជាច្រើនថែមទៀត។ ដោយឡែកអំពីការអភិវឌ្ឍរបស់ទីក្រុង ហូជីមិញ ឯកឧត្តម សម្តេច ហេងសំរិន ជឿទុកចិត្តថា ទីក្រុង ហូជីមិញ នឹងក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងក្បាលម៉ាស៊ីនឈានមុខគេនៅក្នុងតំបន់ អាស៊ាន នាពេលអនាគតជិតៗ នេះ។
គណៈប្រតិភូទីក្រុង ហូជីមិញ ធ្វើការជាមួយឯកឧត្តម ប៉ាសុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទីក្រុង ភ្នំពេញ។ រូបថត៖ អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅ កម្ពុជា
|
នាវេលាថ្ងៃត្រង់នៃថ្ងៃដដែល សមមិត្ត ង្វៀនធីឡេ ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាសុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទីក្រុង ភ្នំពេញ។
ឯកឧត្តម សម្តេច ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូទីក្រុង ហូជីមិញ ដឹកនាំដោយលោកស្រី ង្វៀនធីឡេ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជន។ រូបថត៖ អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅ កម្ពុជា |
មុននោះបន្តិច គណៈប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាម។ បញ្ចប់ដំណើរទស្សនកិច្ចនិងបំពេញការងារនៅ កម្ពុជា ក៏នៅថ្ងៃទី ២៩ ខែ កក្កដា នេះដែរ គណៈប្រតិភូជាន់ខ្ពស់ទីក្រុង ហូជីមិញ បានអញ្ជើញទស្សនកិច្ចនៅស្ថានទូត វៀតណាម ប្រចាំការនៅ កម្ពុជា៕
ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម