ជប៉ុន បង្ហាញ “ឡានហោះ” ធ្វើតេស្តសំកាំងលើមេឃបាន ១ នាទី

ជប៉ុន បង្ហាញ “ឡានហោះ” ធ្វើតេស្តសំកាំងលើមេឃបាន ១ នាទី
​ការហោះហើរ​សាកល្បង​បាន​កម្ពស់ ៣ ម៉ែត្រ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទ្រុង​យក្ស​មួយ ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​សុវត្ថិភាព​នៅឯ​មជ្ឈមណ្ឌល​របស់​ក្រុមហ៊ុន NEC នៅ​ជាយក្រុង ​តូ​ក្យូ​។
“ឡានហោះ” របស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ជប៉ុន NEC Corp
 “​ឡាន​ហោះ​” របស់ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ​ជប៉ុន NEC Corp ​
ការត្រៀមលក្ខណៈដូចជាការត្រួតពិនិត្យម្តងហើយម្តងទៀតលើម៉ាស៊ីននិងការព្រមានដល់អ្នកយកព័ត៌មានឱ្យពាក់មួកសុវត្ថិភាព គឺចំណាយពេលច្រើនជាងការបង្ហាញការហោះសាកល្បងរយៈពេលខ្លីចំនួនពីរលើក។

​ក្នុងចំណោម​កិច្ចប្រឹងប្រែង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​គឺ​វគ្គ​ធ្វើតេស្ត​សាកល្បង​ដ៏​ធំ​មួយ​សម្រាប់​ឡាន​ហោះ ដែល​ផលិត​នៅក្នុង​តំបន់​រង​ការបំផ្លិចបំផ្លាញ​ដោយ​រលក​យក្ស​ស៊ូ​ណា​មី រញ្ជួយ​ដីនិង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឆ្នាំ ២០១១ នៅ ​ហ្វូ​គូ​ស៊ី​ម៉ា ភាគ​ឦសាន ​ប្រទេស​ ជប៉ុន​។

អាណាខេត្ត​មី (Mie) នៅ​ភាគ​កណ្តាល​ប្រទេស ​ជប៉ុន ដែល​ប្រើ​ជា​ញឹកញាប់​ជា​តំបន់​រមណីយដ្ឋាន​រប​ស់​ពួក​តារា​ល្បី​ហូលីវូដក៏​សង្ឃឹមថា នឹង​ប្រើ​ឡាន​ហោះ​ដើម្បី​ភ្ជាប់​កោះ​ផ្សេងៗ ​របស់ខ្លួន​ផងដែរ​។​
ឡានហោះរបស់ក្រុមហ៊ុន NEC ហោះសាកល្បងនៅទីក្រុង តូក្យូ
ឡានហោះរបស់ក្រុមហ៊ុន NEC ហោះសាកល្បងនៅទីក្រុង តូក្យូ
ឡាន​ហោះ​របស់​ក្រុមហ៊ុន NEC ហោះ​សាកល្បង​នៅ​ទីក្រុង ​តូ​ក្យូ

រដ្ឋាភិបាល ជប៉ុន គឺគាំទ្រពីក្រោយឡានហោះនេះ ជាមួយគោលដៅឱ្យមនុស្សជិះវានៅត្រឹមទសវត្សរ៍ ២០៣០។
​គម្រោង​ស្រដៀង​គ្នា​នេះ​ក៏​កំពុងតែ​លេចចេញ​ជា​រូបរាង​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ដូចជាឡាន​ហោះ Uber Air របស់​ សហរដ្ឋ​អាម៉េរិក​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគន្ធនីថា

អ្នកប្រហែលជាចាប់អារម្មណ៍