ពេលខួរក្បាលរងសម្ពាធឬតានតឹង វានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយ។ ដូច្នេះ ប្រសិន បើអ្នកព្យាយាមទទួលទានភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះ អ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
ភេសជ្ជៈមួយចំនួនអាចជំនួយការវងចាំរបស់អ្នក |
ទឹក
ទឹកអាចជួយបង្កើនថាមពលខួរក្បាល ជម្រុញការចងចាំនិងកម្ចាត់ជាតិពុលផ្សេងៗ ចេញពីរាងកាយ ដើម្បីជាការប្រសើរចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។
ទឹកការ៉ុតស្រស់
ការ៉ុតជាប្រភពដ៏ប្រសើរបំផុតមួយនៃសារធាតុ beta carotene ដែលល្អសម្រាប់រក្សាសុខភាពខួរក្បាលបង្កើនការចងចាំ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះក៏ប្រយុទ្ធប្រឆាំងការរលាកក្នុងខួរក្បាល។
ទឹកផ្លែបឺរក្រឡុក
ផ្លែបឺរមានផ្ទុកជាតិខ្លាញ់សុខភាព monosaturated fat ដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាល។
កាហ្វេ
ការទទួលទានកាហ្វេជាប្រចាំអាចជួយឲ្យចិត្តរបស់អ្នកកាន់តែច្បាស់និងបង្កើនមុខងារនៃខួរក្បាល។ នោះក៏ព្រោះកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុមួយចំនួនទៀតដូចជា កាហ្វេអ៊ីន ដែលល្អសម្រាប់ភាពសកម្មនៃខួរក្បាលនិងការផ្ដោតអារម្មណ៍។ ក៏ប៉ុន្តែ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវក្នុងមួយថ្ងៃឡើយ។
ទឹកប៉េងប៉ោះស្រស់
ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាពិសេស lycopene ដែលជួយការពារកោសិកាខួរក្បាល។
ទឹកផ្លែទទឹមស្រស់
ការទទួលទានទឹកផ្លែទទឹមស្រស់ជាប្រចាំជួយសម្រួលចរន្តឈាមទៅកាន់ខួរក្បាលបានយ៉ាងប្រសើរ។ កោសិកាខួរក្បាលនឹងទទួលបានសារធាតុចិញ្ចឹមព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរមុខងារ។
តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ l-theanine ដែលជួយកាត់បន្ថយស្ត្រេសនិងបញ្ហាគេងមិនលក់ដែលជាកត្តាចម្បងនៃបញ្ហាខួរក្បាលព្រមទាំងការចងចាំ។
ទឹកមើមឆៃថាវក្រហម
មើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមនិងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពខួរក្បាលបង្កើនការចងចាំ។ ការទទួលទានទឹកមើមឆៃថាវក្រហមជាប្រចាំក៏ជួយទប់ស្កាត់បញ្ហាលើសសម្ពាធឈាមផងដែរតាមរយៈសារធាតុ nitric oxide ដែលវាមានផ្ទុក៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី