ឆ្នាំ ២០១៩ កន្លងទៅ ស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង ហូជី មិញ សម្រេចបានលទ្ធផលគួរអោយលើកសរសើរ៖ ផលិតផលសរុបនៅ លើភូមិសាស្រ្ត (GRDP) តាមការប៉ាន់ប្រមាណសម្រេចបាន ១.៣៤៧.៣៦៩ ពាន់លានដុង កើនឡើង ៨,៣% ធៀបនឹងឆ្នាំ ២០១៨ សមាមាត្រនៃទំហំសេដ្ឋកិច្ច ធៀបនឹងទំហំសេដ្ឋកិច្ចនៃទូទាំងប្រទេស សម្រេចបានជិត ២៤% ខ្ពស់បំផុតតាំងពីមុនរហូតមកទល់ពេលនេះ ...។
ទីក្រុង ហូជីមិញ ចែងចាំងពន្លឺព្រាកៗ នាពេលរាត្រី។ រូបថត៖ ភុកថាញ់ |
យោងតាមលោក ង្វៀនធៀនញ៉ឹន លេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ ទាំងនេះគឺជាតួលេខគួរអោយគោរពជាបុព្វបទដ៏សំខាន់ដើម្បីទីក្រុងសម្រេចជាស្ថាពរនូវភារកិច្ចនៃអាណត្តិ ២០១៥ - ២០២០។
ជ្រុងមួយនៃប្រៃសណីយ៍ទីក្រុង ហូជីមិញ ទាក់ទាញភ្ញៀវដើរលេងកម្សាន្តនានិទាឃរដូវ
យ៉ាងច្រើនកុះករ។ រូបថត៖ ថាញ់វូ
|
ខ្សែសង្វាក់ផលិតកម្មនៅរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុន Kềm Nghĩa - ជាសហគ្រាសគំរូមួយក្នុងចំណោមសហគ្រាសគំរូៗ របស់ទីក្រុង ហូជីមិញ។ រូបថត៖ ថាញ់វូ
|
ពង្រីកសមិទ្ធផលទាំងនោះ បក្ខភាគអាជ្ញាធរនិងប្រជាជនទីក្រុង ហូជីមិញ ឆ្នាំ ២០២០ បន្តរក្សារឹងមាំនិងពង្រីកតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់តំបន់និងទូទាំងប្រទេស សាងចេញជារូបរាងច្បាស់លាស់ទីក្រុងឆ្លាតវៃជាជំហានៗ កសាងទីក្រុងមួយប្រកបដោយភាពស៊ីវិល័យ - ទំនើប - ភក្តីភាព៕
អាញ់យុង