លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង តែងតែសួរសុខទុក្ខស្ថានភាពផលិតកម្ម ជីវភាពរស់នៅយ៉ាងជិតដិតដល់បងប្អូនបណ្តាជនជាតិភាគតិច។
ស្របពេលនោះដែរ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង តែងតែផ្តែផ្តាំបងប្អូនជនជាតិរួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កែលម្អជីវភាពរស់នៅ ថែរក្សាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិ ផ្តោតលើការប្រលងប្រណាំងពលកម្មផលិតកម្ម មិនស្តាប់តាមជនអាក្រក់ញុះញង់ធ្វើអំពើអាក្រក់។
មនោសញ្ចេតនានិងការយកចិត្តទុកដាក់ពិសេសទាំងនោះរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ចំពោះបងប្អូនបណ្តាជនជាតិភាគតិចបានក្លាយទៅជាសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុកសាង អភិវឌ្ឍធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមរូបភាពដ៏រំភើបក្នុងចិត្តមួយចំនួនអំពីលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅទូទាំងប្រទេស៖
ធ្វើសំយោគដោយ៖ ហឿងហៀន - ហ្វាងតឹម
ប្រែសម្រួលដោយ៖ យ័ញលើយ