ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលស្រុក បាក់ហា ប្រហែល ៨ គីឡូម៉ែត្រ ឃុំ ហ្វាងធូផូ មានអ្នកស្រុកមូលដ្ឋាន ១០០% ជាបងប្អូនជនជាតិ ម៉ុង។ ស្ថិតនៅកម្ពស់ជាង ១.៨០០ ម៉ែត្របើប្រៀបនឹងនីវ៉ូទឹកសមុទ្រឃុំ ហ្វាងធូផូ ល្ហើយត្រជាក់ពេញមួយឆ្នាំ ល្បីឈ្មោះដោយមានតែឆ្ងាញ់មួយប្រភេទ លើភ្នំ - តែ សានត្វៀត។
ដោយមានតែ សានត្វៀត កល្បព្រឹក្សជិត ២.៤០០ គល់រាប់រយឆ្នាំ បានដាំប្រមូលផ្តុំនៅតាមភូមិ ហ្វាសែវចាយ បានប៉ី ១ ហ្វាងហា ១ ហ្វាងហា ២ ។ល។ ហ្វាងធូផូ ជាឃុំមួយក្នុងចំណោមឃុំដែលមានដើមតែ សានត្វៀត កល្បព្រឹក្សយ៉ាងច្រើននៃស្រុក បាក់ហា។ ឆ្លងកាត់ជាច្រើនជំនាន់ ដើមតែដ៏ចំណាស់ទាំងឡាយនៅទីនេះនៅតែបានបងប្អូនជនជាតិ ម៉ុង ការពារ ថែរក្សាដូចជា "រតនវត្ថុ"។
ដោយមានគុណភាពលេចធ្លោជាងគេ កម្រិតស្អាតកម្រមាន ការអភិវឌ្ឍ ដើមតែ សានត្វៀត បានជួយបងប្អូនជនជាតិ ម៉ុង នៅឃុំ ហ្វាងធូផូ រួចផុតភាពក្រីក្រប្រកបដោយចីរភាព ឈោងឈានឡើងធ្វើមានជាធម្មានុរូបនៅលើដែនដីស្រុកកំណើត។ គ្រួសារបង ហាង សែវកួ នៅភូមិ ស៊ីនចូ សព្វថ្ងៃមានដើមតែ សានត្វៀត កល្បព្រឹក្សជាង ៤០០ ដើម។ អាស្រ័យដោយផ្តោតលើការថែទាំ ប្រមូលផលដូច្នេះពេលចូលដល់រដូវប្រមូលផល ឈ្មួញតែងទៅដល់ទីកន្លែងប្រមូលទិញជារឿយៗ ដោយតម្លៃចំនួន ៤៥.០០០ ដល់ ៦០.០០០ ដុងក្នុងមួយគីឡូក្រាមតែម្តង ខ្ពស់ជាង ៦ ទៅ ៧ ដងបើប្រៀបនឹងតម្លៃតែត្រួយស្រស់ធម្មតា។ ផ្តើមពីការលក់ត្រួយតែស្រស់ គ្រួសារបង ហាង សែវកួ រកបានប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំ។
កំណត់យកតែ សានត្វៀត កល្បព្រឹក្សជា "មាសបៃតង" នៃឃុំ ហ្វាធូផូ អាជ្ញាធរមូលដ្ឋានបានរៀបចំផែនការតំបន់តែ សានត្វៀត កល្បព្រឹក្សហើយវិនិយោគឱ្យដើមឈើ "មុខព្រួញ" នេះ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ឃុំកែប្រែដើមតែទាំងឡាយមានអាយុកាលពី ៥០ ដល់ ៦០ ឆ្នាំដាំថ្មីនិងអភិវឌ្ឍកូនភ្នំតែទាំងឡាយ ដែលមានស្រាប់។ អាជ្ញាធរមូលដ្ឋានថែមទាំងលើកទឹកចិត្ត ចលនាបងប្អូនជនជាតិក្នុងឃុំថែទាំដើមតែចំណាស់ ទាក់ទាញសហគ្រាសវិនិយោគ កសាងកម្មន្តសាល ប្រមូលទិញនិងម៉ៅផលិតផល។ល។ ទៀតផង។
ខែ កញ្ញា ឆ្នាំ ២០២៣ ដើមតែ សានត្វៀត កល្បព្រឹក្សចំនួន ១០៥ ដើម នៅភូមិ ចូចាយ ឃុំ ហ្វាងធូផូ បានទទួលស្គាល់ជាដើម បេតិកភណ្ឌ វៀតណាម។ នេះជាឱកាសដើម្បីបងប្អូនជនជាតិ ម៉ុង នៅលើភូមិសាស្រ្ត បង្កើនប្រាក់ចំណូលបន្ថែមពីដើមតែ សានត្វៀត កល្បព្រឹក្ស ព្រមទាំងបង្កើតចំណុចទេសចរណ៍លេចធ្លោ ទាក់ទាញភ្ញៀវទេសចរមកទស្សនា គយគន់ទេសភាពព្រៃភ្នំដ៏មហាសាល ស្រស់បំព្រងនៅឃុំ ហ្វាងធូផូ៕
អត្ថបទនិងរូបថត៖ អាន ថាញ់ដាត
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែ មិថុនា៖ យ័ញលើយ