ទ្រឿងសា - អធិបតេយ្យភាពដ៏ពិសិដ្ឋនៅឯលម្ហសមុទ្រខៀវល្មឿង

កោះ សុងទឺតី សម្លឹងមើលពីចម្ងាយដូចជាទីក្រុងបង្រួមតូចមួយដ៏សុខសាន្តត្រាណដុះឡើងនៅកណ្តាលមហាសាគរដោយមានពណ៌ខៀវនៃតិណជាតិរុក្ខជាតិលាយជាមួយពណ៌ខៀវនៃសមុទ្រ
កោះ សុងទឺតី សម្លឹងមើលពីចម្ងាយដូចជាទីក្រុងបង្រួមតូចមួយដ៏សុខសាន្តត្រាណដុះឡើងនៅកណ្តាលមហាសាគរដោយមានពណ៌ខៀវនៃតិណជាតិរុក្ខជាតិលាយជាមួយពណ៌ខៀវនៃសមុទ្រ

ពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២៤ ខ្ញុំមានសំណាងនិងមានកិត្តិយសបានធ្វើដំណើរនាវាចរណ៍មកសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៅប្រជុំកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា)។ ឃើញច្បាស់ផ្ទាល់នឹងភ្នែកការផ្លាស់ប្តូរនៅបណ្តាកោះ ខ្ញុំចាប់អារម្មណ៍បានឆន្ទៈមោះមុតនិងភាពរឹងមាំ ការលះបង់នៃយុទ្ធជនកងទ័ពជើងទឹកហើយឃើញថាខ្លួនស្រឡាញ់ទឹកដី មនុស្សម្នានិងកោះសមុទ្រ ស្រុកកំណើតថែមទៀត។ល។

នាំយកភាពកក់ក្តៅមកពីដីគោក
នៅម៉ោង ៨ ព្រឹកគត់ នាវា KN390 ចាកចេញពីកំពង់ផែយោធា កាមរ៉ាញ់ (ខេត្ត ខាញ់ហ្វា) ជូនដំណើរក្រុមការងារលេខ ២៣ ដោយឧត្តមនាវីត្រី ង្វៀន ដាំងតៀន - អគ្គស្នងការនយោបាយតំបន់ ៣ កងទ័ពជើងទឹកធ្វើជាប្រធានក្រុម ធ្វើដំណើរមកកាន់ ទ្រឿងសា ក្នុងក្រុមការងារ សមាជិកម្នាក់ៗ មានចំណាប់អារម្មណ៍រៀងៗ ខ្លួន ចំបែងចិត្តពិបាកនឹងថ្លាថ្លែងដោយវាចា ក្នុងនោះមានសមាជិកមិនតិចឡើយជាលើកទី ២ ទី ៣ ហើយជួនកាលរហូតដល់លើកទី ៧ ហើយដែលបានចេញទៅកាន់ ទ្រឿងសារ។

IMG_2429.JPG
ទងផ្កាទាំងឡាយក្រងជារូបទង់ជាតិនាំយកទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅ គោរពដោយស្មោះ ផ្ញើជូនវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីបានលះបង់ជីវិតនៅប្រជុំកោះ ទ្រឿងសា

ក្រោយរយៈពេលជាង ៣០ ម៉ោងនាឡិកាជាមួយដំណើរនាវាចរណ៍ រលកខ្យល់សមុទ្រ នាវា KN390 ចូលចតកោះ សុងទឺតី។ សម្លឹងមើលពីចម្ងាយ កោះប្រៀបដូចជាទីក្រុងបង្រួមតូចមួយដ៏សុខសាន្តត្រាណដុះនៅកណ្តាលមហាសាគរដោយមានពណ៌បៃតងនៃតិណជាតិរុក្ខជាតិលាយជាមួយនឹងពណ៌ខៀវនៃសមុទ្រ។ ឡើងលើកោះ ប្រការដែលខ្ញុំចាប់អារម្មណ៍ដំបូងគឺរូបភាពយុទ្ធជននិងប្រជាជនដាំបន្លែបៃតង ចិញ្ចឹមសត្វចតុបាទ ទ្វេបាទ។ កោះនេះមានចំណុចគួរជាទីពេញចិត្តជាច្រើន។ នោះគឺផ្ទាំងសិលាអធិបតេយ្យភាព ប្រជុំកោះ ទ្រឿងសា បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តជាតិ។ ដើម Heliotropium foertherianum ព្រឹក្សដ៏ចំណាស់នៅលើកោះបានទទួលស្គាល់ជាដើមឈើបេតិកភណ្ឌ វៀតណាម។ រូបសំណាកអគ្គមេបញ្ជាការកងទ័ព ហ៊ឹងដាវ ព្រះអង្គម្ចាស់ ត្រឹន គ្វក់ទន់ ធ្វើដោយផែនថ្ម កម្ពស់ ១១ ម៉ែត្រ ធំខ្ពស់សម្បើមឆ្ពោះទៅសមុទ្រខាងកើត។ វត្ត សុងទឺតី មានទីតាំងស្អាតហើយក៏ជាវត្តធំបំផុតបើប្រៀបនឹងវត្តឯទៀតៗ នៅលើប្រជុំកោះ ទ្រឿងសា។

Hanh trinh Truong Sa 16A.JPG
កណ្តាលលម្ហសមុទ្រអនេកប្បមាណដោយមានអាកាសធាតុដ៏កាចសាហាវតែសួនបន្លែរបស់បណ្តាយុទ្ធជនកងទ័ពជើងទឹកនៅតែខៀវខ្ចីល្វក់ រួមចំណែកកែលម្អពេលបាយប្រចាំថ្ងៃជូនកម្មាភិបាល យុទ្ធជននៅលើផ្ទះរន្ទាលើផ្ទៃសមុទ្រ DK1/12 - ទឺជិញ

លាចាកពី ស៊ុងទឺតី យើងខ្ញុំទៅកាន់កោះ ស៊ិញតូនដុង កោះទាំងមូលស្ថិតនៅលើខឿនផ្កាថ្មកំទេចសិប្បីជាតិ ហេតុនេះការដាំបន្លែ រុក្ខជាតិបៃតងពិបាកណាស់។ ដីនៅលើកោះស្ទើរតែមិនអាចដាំឈើហូបផ្លែ បន្លែបៃតងបាននោះទេ សមស្របសម្រាប់តែប្រភេទរុក្ខជាតិទឹកភ្លាវដូចជាដើមអំពូ ដើម Heliotropium foertherianum ដើមស្ងាវ ត្រកួនកន្ទែក។ល។ ទោះបីខ្វះ ទឹកសាប ខ្វះដីប៉ុន្តែកម្មាភិបាលយុទ្ធជននៅលើកោះ នៅតែមានបន្លែបៃតង រួមជាមួយនឹងហ្វួងសត្វចតុបាទ ទ្វេបាទគ្រប់គ្រាន់។ យុទ្ធជន ចូវ យ៉ាគៀត ស្រុកកំណើតនៅស្រុក ធន់ណាម (ខេត្ត និញធន់) រៀបរាប់ថា៖ "មិនយូរប៉ុន្មានទៀតប្អូន ត្រូវលាចាកមិត្តរួមកងជួរដើម្បីត្រឡប់មកកាន់ដីគោកវិញហើយ។ ប្អូននឹងនឹកកោះ រលឹកសមុទ្រ នឹកសួនបន្លែនិងហ្វួងមាន់នៅទីនេះណាស់! ប្អូនដឹងគុណនិងគោរពស្រឡាញ់ថ្ងៃខែ ដែលបានចេញទៅកោះបំពេញភារកិច្ចយាមល្បាតកោះ សមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ"។

Hanh trinh Truong Sa 1.JPG
ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានកងទ័ពជើងទឹករៀបចំក្រុមការងារជាច្រើនទៅសួរសុខទុក្ខតាមចំណុចកោះចំណុះប្រជុំកោះ ទ្រឿងសា

អញ្ជើញមកកាន់ផ្ទះរន្ទាលើផ្ទៃសមុទ្រ DK1/12 - ទឺជិញ បណ្តាកោះ ឡែនដាវ ដាដុងអា ដាតីបេ ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះសម្រស់ដ៏សែនមនោរម្យនៃកោះទាំងនេះ។ អនុសេនីយ៍ទោ ដូ ទ្រុងងៀ ស្នងការនយោបាយកោះ ឡែនដាវ ឱ្យដឹងថា "ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ កោះ ឡែនដាវ តែងទទួលបានការយកចិត្តទុកដាក់ទាំងអំពីសម្ភារនិងស្មារតីរបស់បក្ស រដ្ឋ កងទ័ព អាជ្ញាធរមូលដ្ឋាននិងកម្មាភិបាល គណៈកម្មការ ផ្នែក។ កម្មាភិបាល យុទ្ធជននៅលើកោះរំភើបចិត្តនិងកក់ក្តៅយ៉ាងខ្លាំង។ នេះពិតជាប្រភពជម្រុញទឹកចិត្តដ៏មហិមាដើម្បីយើងខ្ញុំបញ្ចេញកម្លាំងហាត់ពត់ សិក្សារៀនសូត្រ ប្រលងប្រណាំង ពលកម្មហើយសម្រេចរួចរាល់ភារកិច្ចយ៉ាងឆ្នើមដែលបានប្រគល់ឲ្យ។

Truong Sa chu quyen thieng lieng cua To Quoc 11.jpg
បណ្តាយុទ្ធជន ទ្រឿងសា តែងហាត់ពត់យ៉ាងសកម្មកាន់ជាប់កាំភ្លើងយ៉ាងមុតមាំការពារអធិតេយ្យភាពកោះសមុទ្រនៃមាតុភូមិយ៉ាងរឹងមាំ

នាំយកទំនួលខុសត្រូវចំពោះកោះសមុទ្រ
តំណាងប្រតិភូ ង្វៀន ធីផឿងយ្វៀន គ្រូឧទ្ទេសសកលវិទ្យាល័យ ថាញ់ដុង លើកទី ៧ មកកាន់ ទ្រឿងសា រំភើបចិត្តចែករំលែកថា៖ "ពេលធ្វើដំណើរចេញទៅ ទ្រឿងសា ម្តងៗ គឺចំណាប់អារម្មណ៍ម្យ៉ាងខុសៗ ប្លែកពីគ្នា។ ជាពិសេសនៅកន្លែងកណ្តាលលម្ហសមុទ្ររលកខ្យល់ យុទ្ធជនកងទ័ពជើងទឹកនៅតែហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ។ ពួកគាត់ មិនក្រែងរអែងភ្លៀងក្តៅ ព្យុះសង្ឃរា មោះមុតប្រឈមមុខនឹងឧបសគ្គ លំបាកវេទនា ទុកដោយឡែកសុភមង្គលផ្ទាល់ខ្លួនជាស្រេចដើម្បីចេញទៅកោះ ផ្ទះរន្ទាលើផ្ទៃសមុទ្រ បំពញភារកិច្ច។ ព្រោះហេតុនេះ ខ្ញុំតែងតែកំណត់ថាខ្លួនឯងក៏ជាយុទ្ធជនម្នាក់ចេញទៅ ទ្រឿងសា"។

Truong Sa chu quyen thieng lieng cua To Quoc 3A.jpg
នៅស្រុកកោះ ទ្រឿងសា វត្តអារាមបានក្លាយជា "បង្គោលតម្រុយស្មារតី" តាំងពីយូរមកហើយ ទីកន្លែងដើម្បីបង្ហាញពីជំនឿសាសនា និមិត្តរូបឱ្យបណ្តាតម្លៃចេតភាពដែលជនជាតិ វៀតណាម តែងថែរក្សានៅកណ្តាលលម្ហសមុទ្រដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក

លើកដំបូងឈានជើងដល់ប្រជុំកោះ ទ្រឿងសា តំណាងប្រតិភូ ម៉ា ធីងៀប ជនជាតិ តៃ ក្រុមសិល្បៈជនជាតិខេត្ត ត្វៀនក្វាង ចែករំលែក៖ "ដំណើរលើកនេះ ប្អូនមានកិត្តិយសយ៉ាងខ្លាំងបានធ្វើតំណាងឱ្យក្មេងៗ ជំនាន់ក្រោយ។ ត្រឡប់ទៅកាន់ដីគោកវិញ ប្អូននឹងឃោសនាអំពីកោះសមុទ្រ អំពី ទ្រឿងសា ហ្វាងសា យ៉ាងសកម្ម។ ព្រមទាំង ប្អូនក៏សូមសន្យាថានឹងមានបណ្តាសកម្មភាពជាក់ស្តែង ទង្វើដ៏មានអត្ថន័យ រួមចំណែកប្រួតដៃគ្នាថែរក្សា ការពារ អធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ"។

Truong Sa chu quyen thieng lieng cua To Quoc 6A.jpg
ការងារយាមល្បាត ការពារតែងបានកងកម្លាំងកងទ័ពជើងទឹកអនុវត្តម៉ឺងម៉ាត់ គោលបំណងឃើញគោលដៅមានសញ្ញាបំពានតំបន់សមុទ្រ តំបន់អាកាសរបស់ វៀតណាម ទាន់ពេលវេលា

ឧត្តមនាវីត្រី ង្វៀន ដាំងតៀន - អគ្គស្នងការនយោបាយតំបន់ ៣ កងទ័ពជើងទឹក ប្រធានក្រុមការងារលេខ ២៣ ឱ្យដឹងថា៖ "សកម្មភាពបញ្ជូនប្រជាជនពីដីគោកនិងអាណិកជននៅបរទេសចេញទៅសួរសុខទុក្ខ លើកទឹកចិត្តកងទ័ពនិងប្រជាជននៅប្រជុំកោះ ទ្រឿងសា នឹងបានរក្សាជាប្រចាំទៀងទាត់។ បញ្ជូនដីគោកចេញទៅកាន់ជាយដែននៃមាតុភូមិ ជួយប្រតិភូទាំងឡាយបានឃើញដោយផ្ទាល់នឹងភ្នែក ទិដ្ឋភាពក្នុងការប្រជុំជីវភាព សិក្សារៀនសូត្រ ការងារនៃកងទ័ពនិងប្រជាជន នៅលើបណ្តាចំណុចកោះ បានឃើញភាពលំបាកលំបិន នឿយហត់ ភាពស្មោះស្ម័គ្រ សាមគ្គីភាពនៃបណ្តាកងកម្លាំងនៅលើកោះហើយបានឃើញឆន្ទៈដែកថែបរឹងមាំរបស់ប្រជាជន ក្នុងនោះកងកម្លាំងប្រដាប់អាវុធជាស្នូល។ ព្រមទាំង ដើម្បីប្រជាជន អាណិកជននៅបរទេសនិងប្រជាជនទូទាំងពិភពលោកបានដឹងបានឃើញអធិបតេយ្យភាពដ៏ពិសិដ្ឋមិនអាចរំលោភបំពានបានរបស់ វៀតណាម។

Truong Sa chu quyen thieng lieng cua To Quoc 10B.JPG
ប្រជុំកោះ ទ្រឿងសា ជាផ្ទះធំមិនត្រឹមតែចំពោះកម្មាភិបាល យុទ្ធជន ប្រជាជនរស់នៅទីនេះប៉ុណ្ណេះទេថែមទាំងជាទីពឹងដ៏រឹងមាំសម្រាប់ប្រជានេសាទលើសមុទ្រទៀតផង

ក្នុងដំណើរនាវាចរណ៍ទៅដល់ ទ្រឿងសា បានឃើញដោយផ្ទាល់នឹងភ្នែកនិងជញ្ជឹងគិតទើបឃើញមហាសាគរពិតជាធំទូលាយដ៏មហាសាលនិងស្និទ្ធស្នាល។ កោះសមុទ្រជាចំណែកសាច់ឈាមមួយដែលមិនអាចផ្តាច់ចេញពីគ្នាបាននៃមាតុភូមិ ជាចំណែកទឹកដីមួយដ៏ពិសិដ្ឋដែលមិនអាចកាត់ផ្តាច់។ ចាកចេញពី ទ្រឿងសា ខ្ញុំកាន់តែចាប់អារម្មណ៍ពាក្យផ្តែផ្តាំរបស់លោកប្រធាន ហូ ជីមិញ ទាំងស្រុង៖ "ថ្ងៃមុនយើងមានតែយប់និងព្រៃ/ថ្ងៃនេះយើងមានថ្ងៃ មានអាកាស មានសមុទ្រ/ឆ្នេរសមុទ្រយើងវែង ស្រស់ស្អាត យើងត្រូវចេះថែរក្សាវា អោយបាន"៕

អត្ថបទ៖ យាន់ស៊ន់ រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែមិថុនា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍