ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២០ ស្ថានភាពគ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃបានកើតឡើង លើវិសាលភាពធំទូលាយនៅស្ទើរតែគ្រប់ខេត្តក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ការប្រជុំជីវភាពនិងការផលិតរបស់ប្រជាជនជាង ២០ លាននាក់…។
![ស្រុក ហ្កកុង (ខេត្ត ទៀនយ៉ាង) បានដាក់ពង្រាយម៉ាស៊ីនបូម ទឹករាប់រយកន្លែងដើម្បីបូមផ្ទេរទឹក ស្តុកទឹកសម្រាប់ផលិតកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_7.jpg)
ស្រុក ហ្កកុង (ខេត្ត ទៀនយ៉ាង) បានដាក់ពង្រាយម៉ាស៊ីនបូម
ទឹករាប់រយកន្លែងដើម្បីបូមផ្ទេរទឹក ស្តុកទឹកសម្រាប់ផលិតកម្ម
និងជីវភាពរស់នៅប្រចាំថ្ងៃ
គិតត្រឹមពាក់កណ្តាលខែ មិនា ឆ្នាំ ២០២០ ទូទាំងតំបន់មានផ្ទៃដីដាំស្រូវរដូវវស្សាឆ្នាំ ២០១៩ និងស្រូវរដូវសម្រកឆ្នាំ ២០១៩ - ២០២០ ទំហំជិត ២៩.៧០០ ហិកតា ត្រូវ ខូចខាត ហើយស្រូវរដូវសម្រកប្រមាណ ៣៣២.០០០ ហិកតា ដំណាំហូបផ្លែចំនួន ១៣៦.០០០ ហិកតាកំពុងតែប្រឈមនឹងហានិភ័យរងការខាតបង់ទាំងស្រុង។ ទន្ទឹមនឹងការខាតបង់ក្នុងផលិតកម្ម គ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃក៏បណ្តាលឱ្យប្រជាជនចំនួន ៨២.០០០ ក្រុមគ្រួសារត្រូវខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ផ្លូវគមនាគមន៍រាប់សិបគីឡូម៉ែត្រត្រូវស្រុត បាក់ដីយ៉ាងធ្ងន់ធ្ងរ សហគ្រាសជាច្រើនដែលមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ទឹកត្រូវដំណើរការទាំងយឺតយ៉ៅមួយៗ ...។
![សមាគមកាកបាទក្រហម វៀតណាម បានបំផុសចលនាជួយ ប្រជាជនដែលត្រូវរងឥទ្ធិពលដោយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ និងគាំទ្រសេចក្ដីអំពាវនាវបង្ការប្រយុទ្ធប្រឆាំងនឹងការ ឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_8.jpg)
ប្រជាជនដែលត្រូវរងឥទ្ធិពលដោយគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ
និងគាំទ្រសេចក្ដីអំពាវនាវបង្ការប្រយុទ្ធប្រឆាំងនឹងការ
ឆ្លងរាលដាលនៃជំងឺកូវីដ - ១៩
![ក្រុមហ៊ុនភាគហ៊ុនមេកានិកអគ្គិសនី ដាយវៀត រៀបចំ ប្រគល់ជូនម៉ាស៊ីនច្រោះទឹកមានសមត្ថភាពផលិត ១៥ - ២៤ ម៉ែត្រគុបក្នុងមួយថ្ងៃមួយយប់ ជួយប្រជាជននៅតំបន់រាំងស្ងួត ជ្រាបជាតិប្រៃនៃខេត្ត បេនត្រែ មានទឹកប្រើប្រាស់ដោយឥតគិតថ្លៃ វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_6_1.jpg)
ប្រគល់ជូនម៉ាស៊ីនច្រោះទឹកមានសមត្ថភាពផលិត ១៥ - ២៤
ម៉ែត្រគុបក្នុងមួយថ្ងៃមួយយប់ ជួយប្រជាជននៅតំបន់រាំងស្ងួត
ជ្រាបជាតិប្រៃនៃខេត្ត បេនត្រែ មានទឹកប្រើប្រាស់ដោយឥតគិតថ្លៃ
ដើម្បីកំហិតនូវការខាតបង់ដែលបង្កឡើងដោយគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ កាត់បន្ថយនូវក្ដីលំបាកលំបិនអោយប្រជាជន ខេត្ត បេនត្រែ បានផ្គុំដំឡើងប្រព័ន្ធច្រោះទឹកប្រៃ ទឹកភ្លាវ (ឧបករណ៍ RO) នៅបណ្តាសំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រមូលផ្តុំក្នុងតំបន់ជនបទដែលតែងតែត្រូវរងផលប៉ះពាល់។
ខេត្ត បាកលៀវ និងខេត្ត ត្រាវិញ បានដំណើរការសង់អាងស្តុកទឹកសាប ទំនប់បណ្តោះអាសន្នដើម្បីរាំងខ្ទប់ទឹកប្រៃ រក្សាទឹកសាប។ ខេត្ត សុកត្រាំង ឡុងអាន កាម៉ៅ គៀនយ៉ាង ដំណើរការតម្លើងកម្រិត អូសបណ្ដាញបំពង់ទុយោពីបណ្ដា រោងចក្រផលិតទឹកប្រមូលផ្តុំក្នុងតំបន់ទឹក សាបផ្គត់ផ្គង់អោយតំបន់ប្រជុំជនទាំងឡាយដែលត្រូវរងឥទ្ធិពល...។
គាំទ្រសេចក្ដីអំពាវនាវរបស់សមាគមកាកបាទក្រហម វៀតណាម មានអង្គការ សហគ្រាសជាច្រើនបានចូលរួមជួយឧបត្ថម្ភដល់ប្រជាជន ជាពិសេសគឺបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់រងគ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃដោយផ្ដល់អាងជ័រស្តុកទឹក ឧបករណ៍ធ្វើប្រព្រឹត្តកម្មទឹក...។
![បណ្តាមូលដ្ឋានជំរុញខ្លាំងល្បឿននៃការសាងសង់សំណង់ ធារាសាស្ត្រ ចូលរួមគ្រប់គ្រងភាពរីងស្ងួត ជ្រាបជាតិប្រៃក្នុង តំបន់វាលទំនាបទន្លេ គឺវឡុង នៅរដូវប្រាំងឆ្នាំ ២០២០ វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 4](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_3.jpg)
បណ្តាមូលដ្ឋានជំរុញខ្លាំងល្បឿននៃការសាងសង់សំណង់
ធារាសាស្ត្រ ចូលរួមគ្រប់គ្រងភាពរីងស្ងួត ជ្រាបជាតិប្រៃក្នុង
តំបន់វាលទំនាបទន្លេ គឺវឡុង នៅរដូវប្រាំងឆ្នាំ ២០២០
![ផ្ទៃដីដាំស្រូវជាង ៥.០០០ ហិកតានៅខេត្ត បេនត្រែ ត្រូវរងការខូចខាតដោយសារគ្រោះរាំងស្ងួត ការជ្រាបជាតិប្រៃ វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 5](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/1_cuu_long_khat_nuoc_tran_thi_thu_hien_1.jpg)
ចែករំលែកក្តីលំបាកជាមួយនឹងប្រជាជន ខេត្តមួយចំនួនដូចជា៖ គៀនយ៉ាង បេនត្រែ ឡុងអាន កាម៉ៅ ត្រាវិញ... បានកៀរគរឡានមកដឹកទឹកសាបផ្គត់ផ្គង់អោយប្រជាជនប្រមាណ ៤០.០០០ ក្រុមគ្រួសារនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល តំបន់ប្របសមុទ្រនិងកោះ... ព្រមទាំងចាត់ចែងដាក់អាងស្តុកទឹកជ័រនៅទីកន្លែងប្រមូលផ្តុំផ្សេងៗ ដូចជា៖ គណៈកម្មាធិការប្រជាជនឃុំអគារវប្បធម៌...។ ការងារឃោសនា ចលនាប្រជាជនម្ចាស់ការស្តុកទឹកទុកប្រើប្រាស់ដោយសំចៃដោយប្រសិទ្ធភាពនូវប្រភពទឹកប្រើប្រាស់ក៏ត្រូវបានបង្កើន។
![កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត សុកត្រាំង ដឹកជញ្ជូនទឹកស្អាតដល់ផ្ទះអ្នកចាស់ជរាគ្មានទីពឹង វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 6](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_5.jpg)
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត សុកត្រាំង ដឹកជញ្ជូនទឹកស្អាតដល់ផ្ទះអ្នកចាស់ជរាគ្មានទីពឹង
![ប្រជាជននៅលើភូមិសាស្រ្តឃុំ ថាញ់ហ្វា ទីរួមខេត្ត កាយឡី (ខេត្ត ទៀនយ៉ាង) ត្រងទឹកស្អាតដោយឥតគិតថ្លៃនៅត្រង់ចំណុច ផ្គត់ផ្គង់ទឹកស្អាតនៅឯស្ពាន អុងធៀម វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ảnh 7](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/han_han_va_xam_nhap_man_tai_dbscl_2.jpg)
ប្រជាជននៅលើភូមិសាស្រ្តឃុំ ថាញ់ហ្វា ទីរួមខេត្ត កាយឡី (ខេត្ត
ទៀនយ៉ាង) ត្រងទឹកស្អាតដោយឥតគិតថ្លៃនៅត្រង់ចំណុច
ផ្គត់ផ្គង់ទឹកស្អាតនៅឯស្ពាន អុងធៀម
យោងតាមអនុសាស្រ្តាចារ្យ បណ្ឌិត ត្រឹនបាហ្វាំង នាយកវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្ត្រភាគខាងត្បូង ការជ្រាបជាតិប្រៃនៅតាមបណ្តាពាមទន្លេ គឺវឡុង អាចនឹងសម្រេចដល់កម្រិតកំពូលក្នុងខែ មេសា ហើយនឹងអូសបន្លាយដល់ខែ ឧសភា ប្រសិនបើគ្មានភ្លៀងធ្លាក់។
ដើម្បីបង្កើនការងារបង្ការប្រឆាំងនឹងគ្រោះរាំងស្ងួត កង្វះទឹក ការជ្រាបជាតិប្រៃ បណ្តាមូលដ្ឋានត្រូវចាំបាច់បន្តការអនុវត្តដំណោះស្រាយផ្សេងៗ ដោយព្រមៗ គ្នា ធានាកាត់បន្ថយការខាតបង់ដល់កម្រិតទាបបំផុតក្នុងផលិតកម្មកសិកម្មនិងជីវភាពរស់នៅរបស់ប្រជាជន៕