យុទ្ធជន ត្រឿងសា ទាំងនោះមានស្បែកឡើងខ្មៅរលោង ណែនហាប់ដោយភាពក្រោះគគ្រើមនឹងកម្ដៅថ្ងៃ ខ្យល់នៃលម្ហសមុទ្រ។ នៅក្នុងពួកគាត់លេចឡើងក្រសែភ្នែកដ៏ស្មោះស្ម័គ្រ ឆន្ទៈមោះមុត មានកិត្តិយស មោទនភាពពេលបានលះបង់ រួមកម្លាំងពលំខ្លួនថែរក្សាភាពសុខក្សេមក្សាន្តជូនកោះសមុទ្រមាតុភូមិ។
មានកិត្តិយស មោទនភាពនោះក្នុងខ្លួន យុទ្ធជនម្នាក់ៗ នៅឯ ត្រឿងសា តែងតែជឿទុកចិត្តយ៉ាងរឹងមាំពុះពារជម្នះម៉ឺនសែនការលំបាកវេទនា រក្សាជំហររឹងប៉ឹងនៅឯជួរមុខដែលជាទីតែងរងនូវកម្លាំងរលករណ្តំបោកឥតស្រាក សន្យាថាលះបង់អស់ពីចិត្តពីថ្លើម ហាត់ពត់លត់ដំយ៉ាងសកម្ម ជាមួយនឹងមិត្តរួមកងជួរការពារអធិបតេយ្យភាពកោះសមុទ្រ សក្តិសមនឹងប្រពៃណីរបស់បុព្វបុរស៕
អត្ថបទនិងរូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺនហេង