ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ

ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ

ដោយមានដំណោះស្រាយជាច្រើនត្រូវបានអនុវត្តព្រមៗ គ្នាហើយសមស្របក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) បានជួយគ្រួសារបងប្អូនជនជាតិជាច្រើនអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រាក់ចំណូល ជីវភាពរស់នៅត្រូវបានកែលម្អច្បាស់ក្រឡែត។

ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ ảnh 1បងប្អូនជនជាតិនៅស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ត្រូវបានឧបត្ថម្ភឧបករណ៍កសិកម្មសម្រាប់ផលិតកម្មកសិកម្ម

យោងតាមលោក ឡវ៉ាន់ហឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ថានអ្វៀន ស្រុក ថានអ្វៀន បានកៀរគររាល់ប្រភពកម្លាំងដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធទម្រង់រូបភាពផលិតកម្មកសិកម្មផ្សេងៗ ព្រមទាំងជំរុញខ្លាំងក្លាការឃោសនាចលនាបងប្អូនជនជាតិឈានឡើងរួចផុតពីភាពក្រីក្រនិងបង្រៀនវិជ្ជាជីវៈជូនរាប់ពាន់លើកនាក់។

ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ ảnh 2ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) បានអនុវត្តល្អគោលនយោបាយរបស់រដ្ឋ ជួយឧបត្ថម្ភកូនពូជដើម្បីបងប្អូនជនជាតិមានប្រភពធនធានអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

ទន្ទឹមនឹងនោះ ផ្នែកសមត្ថកិច្ចទាំងឡាយនៅថែមទាំងឈរឈ្មោះ ធានានឹងធនាគារគោលនយោបាយសង្គមអោយគ្រួសារក្រីក្រចំនួន ៣.២៨៦ គ្រួខ្ចីទុនជាង ១៥០ ពាន់លានដុងដោយមិនបាច់មានទ្រព្យបញ្ចាំ ឧបត្ថម្ភលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រចំនួន ១.០៥៧...គ្រួ។

ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ ảnh 3ឆ្លៀតប្រើប្រាស់ផ្ទៃទឹកនៃអាងទំនប់វារីអគ្គិសនី មានក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ត្រូវបានខ្ចីប្រាក់កម្ចីអនុគ្រោះដើម្បី
អភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមត្រីក្នុងទ្រុង

អាស្រ័យហេតុដូច្នេះ មកដល់ដំណាច់ឆ្នាំ ២០១៩ ស្រុក ថានអ្វៀន មានក្រុមគ្រួសារក្រីក្រនៅត្រឹមតែ ១.៩៧៣ ប៉ុណ្ណោះ ថយចុះជាមធ្យម ៤,៣% ក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រនៅតាមឃុំលំបាកលំបិនខ្លាំងនិងតំបន់ភ្នំនៅត្រឹម ៣៥,៦៤% (ឆ្នាំ ២០១៦ គឺ ៥៥,៤២%) ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅតំបន់ជនបទសម្រេចបាន ៣៧,១១ លានដុងក្នុងមួយឆ្នាំ (កើនឡើង ២០,៣ លានដុងបើប្រៀបធៀបនឹងឆ្នាំ ២០១៥) ។ល។ ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ១១%៕

វៀតហ្វាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍