លោកអ៊ំ ហូ ជាបិតាជាទីគោរពស្រឡាញ់របស់ប្រជាជាតិ វៀតណាម។ អស់មួយជីវិតលោកអ៊ំបានទុកជូននូវក្តីស្រឡាញ់រាប់អានឥតគណនាអោយប្រជាជាតិ វៀតណាម ក្នុងនោះ មានទាំងបងប្អូនបណ្ដាជនជាតិភាគតិច។
ក្នុងលិខិតផ្ញើមកមហាសន្និបាត បណ្តាជនជាតិភាគតិចនៅភាគខាងត្បូងដែលប្រព្រឹត្តឡើងនៅ ព្លៃគូ (ខេត្ត យ៉ាឡាយ) នាថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ១៩៤៦ លោកអ៊ំបានសរសេរថា៖ "បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនជាប់សាច់ឈាមបង្កើត។ យើងទាំងអស់គ្នាស្លាប់រស់ជាមួយគ្នា សុខទុក្ខជាមួយគ្នា ស្រណុកវេទនាជាមួយគ្នាជួយទំនុកបម្រុងគ្នា ... ។ ស្ទឹងទន្លេអាចនឹងរីង ភ្នំអាចនឹងរេចរឹល ប៉ុន្តែសាមគ្គីភាពរបស់យើងទាំងអស់គ្នាមិនងាយបន្ធូរបន្ថយឡើយ"។
សព្វថ្ងៃនេះ ពាក្យទូន្មានរបស់លោកអ៊ំនៅតែរក្សាបាននូវតម្លៃដដែល។ មេ រៀនពីសាមគ្គីភាពរបស់ប្រជាជាតិ ដើម្បីឆ្ពោះទៅរកជ័យជម្នះនៅតែជាត្រីវិស័យតម្រង់ទិសសម្រាប់បង្កើតបានជាសមទ្ធិផលសំខាន់ៗ នៃប្រទេសជាតិ...។
ចំពេលរំលឹកខួប ១២៣ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធាន ហូជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២) កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមបង្ហាញនូវរូបភាពមួយចំនួនស្ដីពីលោកអ៊ំ ហូ ជាមួយនឹងបងប្អូនបណ្តាជនជាតិភាគតិច វៀតណាម៕
ផលិតដោយ៖ ធូហាយ