ទីក្រុង ហូជីមិញ បច្ចុប្បន្នគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេនៃទូទាំងប្រទេសក្នុងការងារដំណើរការផ្សព្វផ្សាយអនុវត្ត ពង្រីកទូលំទូលាយនិងផ្ទេរបណ្ដាទម្រង់រូបភាពកសិកម្មវៃឆ្លាត អនុវត្តបច្ចេកវិទ្យាខ្ពស់ជូនប្រជាកសិករ សហគ្រាស។
ក្នុងដំណាក់កាលឆ្នាំ ២០១០ - ២០២០ អាស្រ័យដោយដំណើរការនូវដំណោះស្រាយកសិកម្មវៃឆ្លាតជាច្រើនទៅក្នុងផលិតកម្មម៉្លោះហើយទោះបីជាសមាមាត្រផ្ទៃដីកសិកម្មទាប (ជាង ៣៤%) ក៏ដោយប៉ុន្តែតម្លៃផលិតកម្មកសិកម្មរបស់ទីក្រុង ហូជីមិញ នៅតែកើនឡើងជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ កើនពី ១៥៨,៥ លានដុងឡើងដល់ជាង៥០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ ផ្នែកកសិកម្មរបស់ទីក្រុងសម្រេចបានល្បឿនកំណើនជិតទ្វេដងបើប្រៀបធៀបនឹងកំណើនមធ្យម ភាគនៃទូទាំងប្រទេស។
ដើម្បីអោយកសិកម្មបន្តអភិវឌ្ឍតាមទិសដៅផលិតកម្មលក្ខណៈពាណិជ្ជកម្ម នាពេលខាងមុខនេះ ទីក្រុង ហូជីមិញ នឹងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍកសិកម្មអេកូឡូស៊ី ស្និទ្ធស្នាលនឹងបរិស្ថាន ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម អនុវត្តរាល់គោលនយោបាយអនុគ្រោះដើម្បីទាក់ទាញប្រភពកម្លាំង បង្កើតជាកងកម្លាំងសហគ្រាសបច្ចេកវិទ្យាបម្រើវិស័យកសិកម្មវៃឆ្លាត៕
អត្ថបទនិងរូបថត៖ អាញ់យុង