ក្នុងតួនាទីជាប្រធាន អាស៊ាន ២០២០ វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ច ប្រជុំពាក់ព័ន្ធនានាចាប់ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ នេះគឺជា ពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួមនៃឆ្នាំប្រធាន អាស៊ាន ២០២០។
ទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ - ១៩ មានការប្រែប្រួលដ៏ស្មុគស្មាញ បង្កការលំបាកលំបិននិងបញ្ហាប្រឈមជាច្រើនដល់ការអនុវត្តតួនាទីជាប្រធាន អាស៊ាន ២០២០ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ វៀតណាម រួមជាមួយនឹងការបន្តរក្សាកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍នោះ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពង្រីងស្មារតី "សាមគ្គីនិងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី" បុរេសកម្មក្នុងការលើកជាសំណើ ដំណើរការផ្សាព្វ ផ្សាយអនុវត្តវិធានការណ៍ផ្សេងៗ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ ស្វាហាប់ក្នុងការផ្លាស់ប្តូរបែបផែននៃការរៀបចំរាល់សកម្មភាពទាំងឡាយ។ ព្រមទាំង វៀតណាម ក៏សកម្មក្នុងការបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ជំរុញរាល់ គំនិតផ្តួចផ្តើមចំពោះកិច្ចសហប្រតិបត្តិការក្នុង អាស៊ាន ក៏ដូចជាដៃគូទាំងឡាយ បំពេញតួនាទីសម្របសម្រួល ដឹកនាំយ៉ាងល្អប្រសើរ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រទេសទាំងឡាយ។
រហូតមកទល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ធំនេះត្រូវបានបញ្ចប់ជាស្ថាពរ ហើយ វៀតណាម បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានាយ៉ាងហ្មត់ចត់ជាទីបំផុត ធានាសន្តិសុខ សុវត្ថិភាព ខិតខំប្រឹងប្រែងបញ្ចប់ជាស្ថាពររាល់គោលដៅ របៀបវារៈ ដែលបានលើកឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩ កំពុងប្រែប្រួលដ៏ស្មុគស្មាញទូទាំងសកលលោក។ ការរៀបចំកិច្ច ប្រជុំបានល្អនឹងបង្ហាញពីតួនាទីប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់វៀតណាម ដែលជាសមាជិកមួយដ៏សកម្ម បុរេសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងសហគមន៍អាស៊ាន ក៏ដូចជាអន្តរជាតិ។
មុននោះ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) ដែល ប្រព្រឹត្តឡើងតាមទម្រង់សន្និសីទវីដេអូ ប្រទេសទាំងឡាយបានសម្តែងការពេញចិត្តចំពោះលទ្ធផលផ្សេងៗ ដែល សម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន តាំងពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ននេះ។ ក្រោមការដឹក នាំរបស់ ប្រធាន វៀតណាម ដំណើរការនៃការកសាងសហគមន៍ អាស៊ាន ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ក្នុង ចំណោមនោះ គំនិតផ្តួចផ្តើមជាអាទិភាពទាំងអស់របស់ អាស៊ាន ក្នុងឆ្នាំ ២០២០ ត្រូវបានអនុវត្តត្រឹមត្រូវតាម ដំណើរការ ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្ដីអំពីការអនុវត្តរាល់ផែនការមេចក្ខុវិស័យ សហគមន៍ អាស៊ាន ២០២៥ នៃសសរស្តម្ភ ទាំង ៣ កំពុងឈានដល់ការបញ្ចប់ជាស្ថាពរហើយ។
អាស៊ាន ក៏បានឯកភាពគ្នាទៅលើកសាងសេចក្តីប្រកាសក្រុង ហាណូយ អំពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ របាយការណ៍អំពីការត្រួតពិនិត្យលើការងារផ្សព្វផ្សាយអនុវត្តធម្មនុញ្ញ អាស៊ាន ក្នុង ឱកាសកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ កិច្ចប្រជុំក៏បានអះអាងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់អាស៊ានអំពី បញ្ហាសមុទ្រខាងកើត សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តថែរក្សានិងជំរុញសន្តិភាព សន្តិសុខ និង សេរីភាព នៃការធ្វើនាវាចរណ៍លើលំហរមសមុទ្រនិងលើលំហរអាកាសនៅសមុទ្រខាងកើត សហការជាមួយប្រទេស ចិន ដើម្បីបញ្ចប់អោយបានឆាប់នូវការរចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្ រចិនខាងត្បូង ឬហៅថា សមុទ្រខាងកើត (COC) ដោយមានប្រសិទ្ធិភាពនិងជាក់ស្ដែងពិតប្រាកដ សមស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។
នៅឯក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន - អង្គការសហប្រជាជាតិ (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ទី ៧៥ (Volkan Bozkir) និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (António Guterres) បានសង្កត់ធ្ងន់ថា៖ អាស៊ាន ជាដៃគូមិនអាចខ្វះបាន ហើយគាំទ្រ តួនាទីស្នូលរបស់ អាស៊ាន និងលើកស្ទួយសមត្ថភាពដឹកនាំ សម្របសម្រួលប្រកប ដោយប្រសិទ្ធភាព របស់ ប្រទេស វៀតណាម ដែលជាប្រធាន អាស៊ាន ២០២០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺផង ទាំងការងារជំរុញយ៉ាងខ្លាំងក្លាលើការកសាងសហគមន៍ទៀតផង។
កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រារព្ធឡើងនាពេលខាងមុខនឹងរួមមានកិច្ចប្រជុំ កំពូល អាស៊ាន លើកទី ៣៧ បណ្តាកិច្ចប្រជុំកំពូល អាស៊ាន + ១ ជាមួយនឹងប្រទេចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និង អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំអាស៊ាន - នូវែលសេឡង់ រំលឹកអនុស្សាវរីយ៍ខួបលើក ៧៥ ឆ្នាំនៃទំនាក់ទំនងដៃគូ កិច្ចប្រជុំកំពូល អាស៊ាន + ៣ លើកទី ២៣ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ាលើកទី ១៥ កិច្ចប្រជុំកំពូលបណ្តាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP) កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុន មេគង្គ - កូរ៉េខាងត្បូង កិច្ចប្រជុំកំពូល នៃ កិច្ចសហប្រតិបត្តិការ ឡាវ - កម្ពុជា - មីយ៉ាន់ម៉ា - វៀតណាម លើក ទី ១០ និងកិច្ចប្រជុំកំពូលតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម។ រីឯសកម្មភាពក្រៅសាលប្រជុំកំពូល អាស៊ាន រួមមានកិច្ចប្រជុំកំពូលលើក ដំបូងបង្អស់របស់ថ្នាក់ដឹកនាំស្ត្រី អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាន និងកិច្ចប្រជុំធុរកិច្ច អាស៊ី បូព៌ា។
ក្នុងកិច្ចប្រជុំលើកនេះ ក្រុមមេដឹកនាំអាស៊ាននិងដៃគូទាំងឡាយនឹងពិភាក្សាអំពីដំណើរការនៃការកសាង សហគមន៍ អាស៊ាន បញ្ចប់ជាស្ថាពរនូវគំនិតផ្តួចផ្តើមជាអាទិភាព អាស៊ាន ២០២០ ជំរុញទំនាក់ទំនងដៃគូ អាស៊ាន។ ក្រៅពីននោះ តាមទម្លាប់ជាធម្មតា ក្រុមមេដឹកនាំនឹងផ្លាស់ប្តូរយោប់លើបញ្ហាផ្សេងៗ ក្នុងតំបន់និង ពិភពលោកដែលមានផលប្រយោជន៍រួម កំណត់ជំហរជាក់លាក់និងពង្រីកតួនាទីស្នូលរបស់ អាស៊ាន ជាពិសេស ក្នុងពិភពលោកក្រោយជំងឺរាតត្បាតសកលកូវីដ - ១៩។
ដូច្នេះហើយ ក្រោមប្រធានបទ "អាស៊ាន តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” ដែលត្រូវបាន មេដឹកនាំបណ្តាប្រទេសជាសមាជិកកំណត់សម្រាប់ឆ្នាំ ២០២០ វៀតណាម បាននិងកំពុងពង្រីកតួនាទី ប្រធាន របស់ខ្លួន ជំរុញយ៉ាងខ្លាំងក្លាការកសាងសហគមន៍ បញ្ជាក់តួនាទីស្នូលរបស់ អាស៊ាន ក្នុងនិម្មាបនកម្មតំបន់និង ពង្រីកទំនាក់ទំនងជាមួយដៃគូក្រៅតំបន់អាស៊ាន។
ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ - ១៩ ប៉ះពាល់ដោយផ្ទាល់ យូរអង្វេងនិងជ្រាលជ្រៅដល់ សកម្មភាព សេដ្ឋកិច្ច - សង្គមទូទាំងសកលលោកនិងតំបន់ វៀត ណាម មានបំណងនិងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរួមជាមួយអាស៊ាន ក៏ដូចជាប្រទេសដៃគូផ្សេងៗដែលជាដៃគូរបស់អាស៊ានផងដែរ រួមដៃគ្នាស្តារសេដ្ឋកិច្ច ឡើងវិញ លំនឹងជីវភាពរស់នៅនៃប្រជាជន ដើម្បីទ្វីបអាស៊ី - ប៉ាស៊ីហ្វិកមួយប្រកប ដោយសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍនិងវិបុលសុខ៕
បឹងបួ-យ៉ាញ់លើយ