ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបគម្រប់លើកទី ៩០ នៃថ្ងៃបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១) មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានបំផុសចលនាខែសម្រាប់យុវជនឆ្នាំ ២០២១។
ជាមួយនឹងស្មារតីឈានមុខ ទទួលខុសត្រូវរបស់យុវវ័យ វៀតណាម សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ និងយុវជនយុវនារីក្នុងទូទាំងប្រទេសបានដំណើរការសកម្មភាពជាក់ស្តែងជាច្រើនឆ្ពោះទៅរកមូលដ្ឋានចូលរួមកម្លាំងនៃយុវវ័យក្នុងការកសាងស្រុកកំណើតអោយកាន់តែមានអរិយធម៌សម្បូរបែបនិងមានភាពស្អាតស្អំពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងសកម្មភាពសំខាន់ៗ ដូចជាការឃោសនា ការអប់រំប្រពៃណីសីលធម៌ របៀបរបបនៃការរស់នៅសម្រាប់យុវជន សកម្មក្នុងការបង្កើតធុរកិច្ចថ្មីប្រកបការងាររកស៊ីចិញ្ចឹមជីវិត អនុវត្តការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព....។
សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីនៅមូលដ្ឋានជាច្រើនថែមទាំងបានចូលរួមក្នុងការដាំកូនឈើ ប្រមូលសំរាមកាកសំណល់... ឆ្លងតាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងនៃសហគមន៍ក្នុងការការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលធាតុអាកាស៕
អត្ថបទ៖ ជីគឿង រូបថត៖ ចិន្តា - ង្វៀនថាញ់ - ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិនា ឆ្នាំ ២០២១ ដោយ៖ អៀនថាញ់