មេឃក្តៅសាហាវអូសបន្លាយមិនត្រឹមតែបង្កផលប៉ះពាល់ដល់ជីវភាពរស់ នៅ សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាហានិភ័យខ្ពស់បណ្ដាលអោយកើតមានឡើងការឆេះព្រៃនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេសទៀតផង។
ថ្មីៗ នេះ កាលពីព្រឹកថ្ងៃទី ៣ ខែ មិថុនា មេឃក្តៅសាហាវបណ្ដាលអោយភ្លើង ឆាបឆេះតំបន់ព្រៃស្មាច់និងស្មៅរឿយមួយកន្លែងលើភូមិសាស្រ្តឃុំ ងឺធុយបាក់ ស្រុក ឡេធុយ (ខេត្ត ក្វាងប៊ិញ)។
ដោយសារដើមឈើស្ងួត មានខ្យល់បក់ពីទិសនិរតីហើយស្រទាប់កាកសំណល់រុក្ខជាតិក្រាស់ទៀត បានជាអគ្គិភ័យបានរីករាលដាលយ៉ាងលឿន ការពន្លត់អគ្គិភ័យពិតជាពិបាកយ៉ាងខ្លាំងណាស់។
មានមនុស្សជិត ៥០០ នាក់ត្រូវបានកៀរគរចូលរួមពន្លត់អគ្គិភ័យ លុះដល់ពេលរសៀលថ្ងៃដដែលអគ្គិភ័យត្រូវពន្លត់បាន ៨០%។
ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការបង្ការទប់ស្កាត់ការឆេះព្រៃ មូលដ្ឋានទាំង ឡាយដែលមានព្រៃឈើ គប្បីតាមដានយ៉ាងម៉ឺងម៉ាត់លើការអនុវត្តវិធានការផ្សេងៗ សម្រាប់បង្ការ ពន្លត់ភ្លើងឆេះព្រៃ ត្រៀមធនធានមនុស្ស មធ្យោបាយ ឧបករណ៍ពន្លត់ភ្លើងឆេះព្រៃ បង្កើនការយាមល្បាត តាមដាន ត្រួតពិនិត្យលើការគោរពបទបញ្ញាត្តិចំពោះម្ចាស់ព្រៃទាំង ឡាយ...៕
អត្ថបទនិងរូបថត៖ ជីគឿង - ដូទ្រឿង - ក្វឹកយុង
បញ្ចូលអត្ថបទដោយ៖ យ័ញឡើយ