ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង

ដំណើរការសាងសង់ដំឡើងបង្គោលតួប៊ីនខ្យល់លើតំបន់ផ្ទៃសមុទ្រនៅឃុំ ឡុងដៀនដុង ស្រុក ដុងហាយ ខេត្ត បាកលៀវ
ដំណើរការសាងសង់ដំឡើងបង្គោលតួប៊ីនខ្យល់លើតំបន់ផ្ទៃសមុទ្រនៅឃុំ ឡុងដៀនដុង ស្រុក ដុងហាយ ខេត្ត បាកលៀវ

តំបន់វាលទំនាបទន្លេ គឺវឡុង ជាដែនដីដែលមានសក្តានុពលខ្លាំងអំពីវិស័យថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់។ ពង្រីកឧត្តមភាពនេះ ខេត្ត ក្រុងជាច្រើនក្នុងតំបន់បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការទាក់ទាញការវិនិយោគ អភិវឌ្ឍន៍គម្រោងថាមពលកកើតឡើងវិញផ្សេងៗ ផ្តល់កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅមូលដ្ឋាន...។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 1ដំណើរការសាងសង់ដំឡើងបង្គោលតួប៊ីនខ្យល់លើតំបន់ផ្ទៃសមុទ្រនៅឃុំ ឡុងដៀនដុង ស្រុក ដុងហាយ ខេត្ត បាកលៀវ

ភាពទាក់ទាញផ្តើមពីឧត្តមភាពផ្សេងៗ

ក្នុងចំណោមខេត្ត ក្រុងទាំង ១៣ ដែលស្ថិតលើភូមិសាស្ត្រនៃតំបន់វាលទំនាបទន្លេ គឺវ ឡុង មានខេត្តចំនួន ១១ មានសក្តានុពលខ្លាំងពីថាមពលពន្លឺព្រះអាទិត្យដោយមានកាំរស្មីពន្លឺព្រះអាទិត្យកម្រិតមធ្យមចាប់ពី ១.៣៨៧ ដល់ ១.៥៣៤ គីឡូវ៉ាត់ម៉ោងកម្រិតខ្ពស់បំផុតក្នុងមួយឆ្នាំ។ ក្រៅពីនេះ ខេត្តជាប់មាត់សមុទ្រផ្សេងៗ ក្នុងតំបន់ក៏មានសក្តានុពលអំពីថាមពលខ្យល់ដែលមានល្បឿនខ្យល់តាមឆ្នេរសមុទ្រពី ៦,៥ ដល់ ៧ ម៉ែត្រក្នុងមួយវិនាទី។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 2"ប្រសិនបើមានយន្តការ គោលនយោបាយសមស្រប វិនិយោគទាញយកផលពីប្រភពថាមពលកកើតឡើងវិញយ៉ាងសមស្របនោះ តំបន់វាលទំនាបទន្លេ គឺវឡុង មិនត្រឹមតែធានាបានតម្រូវការថាមពលអគ្គិសនីនៅផ្ទាល់កន្លែងប៉ុណ្ណោះទេ ថែមទាំងអាចចែកចាយ ផ្គត់ផ្គង់អោយតំបន់ដទៃផ្សេងៗ សូម្បីសម្រាប់នាំចេញក៏អាចធ្វើទៅបានដែរ ព្រមទាំងរួមចំណែកក្នុងការប្រែក្លាយ ហានិភ័យនិងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុអោយក្លាយទៅជាឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព" - សាស្រ្តាចារ្យរងបណ្ឌិត លេ អាញ់ទន់ ទីប្រឹក្សាវិទ្យាសាស្រ្តនៃវិទ្យាស្ថានស្រាវជ្រាវបម្រែបម្រួលអាកាសធាតុ សាស្រ្តាចារ្យជាន់ខ្ពស់នៃដេប៉ាតឺម៉ង់បរិស្ថាននិងធនធានធម្មជាតិ សកលវិទ្យាល័យ កឹនធើ។

ដោយមានទីតាំងភូមិសាស្ត្រអំណោយផល ឆ្នេរសមុទ្រមានប្រវែងជាង ២៥៤ គីឡូម៉ែត្រនិងសក្តានុពលខ្លាំងអំពីថាមពលកាំរស្មីពន្លឺព្រះអាទិត្យនិងព្រៃឈើផលិតកម្ម ខេត្ត កាម៉ៅ បានទាក់ទាញវិនិយោគិនជាង ៤០ មកស្វែងរកឱកាសអភិវឌ្ឍថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យនិងថាមពលជីវម៉ាស។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 3ការដំឡើងបន្ទះសូឡាទាញយកប្រភពថាមពលពីពន្លឺព្រះអាទិត្យនៅលើកោះ ហនជូយ ទីរួមស្រុក សុងដុក ស្រុក ត្រឹន វ៉ាន់ធើយ (ខេត្ត កាម៉ៅ)

គិតដល់ខែ មិថុនា ឆ្នាំ ២០២១ ខេត្តមានគម្រោងប្រើប្រាស់ថាមពលខ្យល់ចំនួន ១១ ដោយមានសមត្ថភាពផលិតសរុប ៦៧៥ មេហ្កាវ៉ាត់ គម្រោងថាមពលជីវម៉ាសចំនួន ១ ដោយមានសមត្ថភាពផលិត ២៤ មេហ្កាវ៉ាត់កំពុងត្រូវបានដំណើរការ គម្រោងថាមពលខ្យល់កំពុងត្រូវបានពិនិត្យមើលសម្រាប់ផ្ដល់គោលការណ៍វិនិយោគដោយមានសមត្ថភាពផលិតសរុប ២០០ មេហ្កាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការសម្រាប់អាជីវកម្មក្នុងដំណាក់កាលពីឆ្នាំ ២០២១ ដល់ ២០២៣។

មានទីតាំងស្ថិតនៅតំបន់វាលទំនាបអាងទនេ្ល គឺវឡុង ក្រោមដែលមានឆ្នេរសមុទ្រប្រវែង ៧២ គីឡូម៉ែត្រ ចំនួនម៉ោងមានពន្លឺព្រះអាទិត្យក្នុងមួយឆ្នាំខ្ពស់ជាបង្គួរ (ពី ២.៣០០ ទៅ ២.៤៨០ ម៉ោងក្នុងមួយឆ្នាំ) សុកត្រាំង ជាខេត្តមួយដែលមានឧត្តមភាពខ្លាំងក្នុងការទាក់ទាញវិនិយោគ អភិវឌ្ឍថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 4មិនត្រឹមតែជានិមិត្តរូបអោយផ្នែកឧស្សាហកម្មថាមពលស្អាតនៃប្រទេសទាំងមូលប៉ុណ្ណោះទេ តំបន់រោងចក្រផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ បាកលៀវ ថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះមួយនៅឯតំបន់វាលទំនាបទន្លេ គឺវឡុង ទៀតផង

រហូតមកទល់បច្ចុប្បន្ននេះ ខេត្តបានចេញសេចក្តីសម្រេចចិត្តផ្ដល់គោលការណ៍វិនិយោគលើគម្រោងថាមពលខ្យល់ចំនួន ១៦ ដែលមានសមត្ថភាពផលិតសរុប ១.០៩៥ មេហ្គាវ៉ាត់ ហើយមានគម្រោងចំនួន ៤ កំពុងបំពេញបែបបទសុំគោលការណ៍វិនិយោគ។ នាពេលបច្ចុប្បន្ននេះ មានរោងចក្រចំនួន ៩ បានដំណើរការសាងសង់ហើយកំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 5សហគ្រាសចិញ្ចឹមបង្គានៅលើភូមិសាស្ត្រខេត្ត បាកលៀវ ប្រើប្រាស់ប្រភពថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់សម្រាប់ដំណើរការចង្វាក់ផលិតកម្មក្នុងកសិដ្ឋានចិញ្ចឹមបង្គាទ្រង់ទ្រាយឧស្សាហកម្ម

លោក ផាម ក្វឹកហ៊ុង នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតអគ្គិសនីដើរដោយកមាំ្លងខ្យល់មានប្រសាសន៍អោយដឹងថា៖ "យើងខ្ញុំសម្រេចចិត្តវិនិយោគ លើគម្រោងនេះ ព្រោះតែយើងខ្ញុំវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃការអភិ វឌ្ឍអគ្គិសនីដើរដោយកម្លាំងខ្យល់នៅខេត្ត សុកត្រាំង។ ថ្វីត្បិតតែជំងឺ កូវីដ -១៩ ជះឥទ្ធិពលដល់ដំណើរការអនុវត្តគម្រោងក៏ដោយ ក៏ប៉ុន្តែសហគ្រាសនៅ តែប្តេជ្ញាចិត្តសម្រេចជាស្ថាពរការដំឡើងនិងបើកដំណើរការសាកល្បងដំណាក់កាលទី ១ របស់រោងចក្រ (សមត្ថភាពផលិត ៣០ មេហ្កាវ៉ាត់) ក្នុងខែ កញ្ញា និងភ្ជាប់បណ្ដាញអគ្គិសនីដំណើរការជាផ្លូវការនៅដើមខែ តុលា ឆ្នាំ ២០២១"

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 6តំបន់ដាក់បន្ទះសូឡានៃរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ សាវម៉ាយ - អានយ៉ាង ស្ថិតនៅជើងភ្នំ នូយកឹម

ក្រៅពីការឆ្លៀតប្រើប្រាស់ប្រភពថាមពលខ្យល់ដ៏បរិបូរនោះ មានខេត្តផ្សេងៗ ទៀតដូចជា៖ អានយ៉ាង ហូវយ៉ាង បាកលៀវ ។ល។ ក៏ផ្តោតការយកចិត្តទុកដាក់ទៅលើការទាក់ទាញការវិនិយោគអភិវឌ្ឍវិស័យអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែរ។

ប្រសិនបើមានយន្តការសមស្រប មានគោលនយោបាយអាទិភាព បង្កលក្ខណៈងាយស្រួលពីសំណាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកពាក់ព័ន្ធផ្សេងៗ គម្រោងថាមពលកកើតឡើងវិញទាំងនោះមិនត្រឹមតែផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅផ្ទាល់កន្លែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការការពារបរិស្ថាន ជំរុញការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងកម្រិតមូលដ្ឋាន ទាំងកម្រិតតំបន់ទៀតផង។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 7ក្រុមវិស្វករកំពុងតាមដាន និយ័តកម្មប្រតិបត្តិការនៃរោងចក្រនៅឯការិយាល័យបញ្ជាកណ្ដាលនៃរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ សាវម៉ាយ - អានយ៉ាង នៅឃុំ អានហាវ ស្រុក ទិញបៀន (ខេត្ត អានយ៉ាង)

ដោះស្រាយការលំបាកជាជំហាន ៗ
ទោះបីជាវិស័យគោលដៅសម្រាប់ការទាក់ទាញវិនិយោគក៏ដោយ ក៏ប៉ុន្តែដំណើរការអនុវត្តគម្រោងថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង នៅតែជួបការលំបាកលំបិនច្រើនបែបយ៉ាង។វឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗ នៅតាមខេត្តមួយចំនួនដូចជា៖ កាម៉ៅ សុកត្រាំង។ល។ កំពុងរងផលប៉ះពាល់ដោយសារតែដំណើរការយឺតយ៉ាវនៃសំណង់បណ្តាញអគ្គិសនីទាំង ឡាយដែលវិនិយោគដោយផ្នែកអគ្គិសនី និតិវិធីបំពេញបែប បទសម្រាប់សំណងនៃការរុះរើសំណង់យកការដ្ឋានសាងសង់ ផ្លាស់ប្ដូរគោលបំណងនៃការប្រើប្រាស់ដីធ្លីមានភាពស្មុគស្មាញជាបង្គួរ អូសបន្លាយពេលវេលា ហើយមិនទាន់មានបទកំណត់ណែនាំជាក់ស្តែងសម្រាប់រូបភាពវិនិយោគចំពោះគម្រោងថាមពលពន្លឺព្រះអាទិត្យសម្រាប់ផ្ទៃដី ផ្ទៃទឹកវារីវប្បកម្មរាប់ពាន់ហិកតារបស់ប្រជាជន។ល។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 8ពិធីសម្ពោធរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ហូវយ៉ាង

ដើម្បីជំរុញពន្លឿនដំណើរការសាងសង់នៃសំណង់បណ្តាញអគ្គិសនីនិងគម្រោងថាមពលកកើតឡើងវិញទាំងឡាយនៅក្នុងតំបន់ ព្រមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់អំពាវនាវទាក់ទាញការវិនិយោគ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត កាម៉ៅ បានស្នើអោយគណៈកម្មាធិការប្រជាជនខេត្ត លើកជាសំណើដល់ថ្នាក់មជ្ឈិមចេញបញ្ជាចង្អុលបង្ហាញនិងណែនាំអោយក្រុមហ៊ុនអគ្គិសនី វៀតណាម គ្រុប រៀបចំដាក់ដំណើរការវិនិយោគបណ្តាញអគ្គិសនីសម្រាប់បញ្ជូនចរន្តអគ្គិសនី ២២០ គីឡូវ៉ូល ១១០ គីឡូវ៉ូលនៅលើ ភូមិសាស្ត្រ អោយបានទាន់ពេលវេលាតាមដំណាក់កាលដែលបានកំណត់ក្នុងប្លង់គោលអភិវឌ្ឍអគ្គិសនីដំណាក់កាលពីឆ្នាំ ២០១៦ ដល់ ២០២៥។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 9ការដ្ឋានសាងសង់ ដំឡើងបង្គោលតួប៊ីនខ្យល់លើដីគោកនៅឃុំជាប់មាត់សមុទ្រ វិញធិញ ស្រុក វិញលើយ (ខេត្ត បាកលៀវ)

ចំពោះ គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យគួបផ្សំជាមួយនឹងវារីវប្បកម្មវិញ គួរតែមានការណែនាំជាក់លាក់ស្ដីពីការបំពេញបន្ថែមដាក់បញ្ចូលប្លង់គោលក៏ដូច ជាតារាងតម្លៃអគ្គិសនីចំពោះប្រភេទថាមពលអគ្គិសនីនីមួយៗ។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 10បុគ្គលិកផ្នែកអគ្គិសនីស្រុក វិញលើយ (ខេត្ត បាកលៀវ) កំពុងណែនាំប្រជាជនអំពីការប្រើប្រាស់ភ្លើងអគ្គិសនីដោយសន្សំសំចៃនិងសុវត្ថិភាព

រីឯថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត សុកត្រាំង បានអោយដឹងថា៖ មន្ទីរនឹងបន្តផ្ដល់សេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត រៀបចំដាក់ដំណើរការអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពផ្សេងៗ សម្រាប់អភិវឌ្ឍវិស័យថាមពលកកើតឡើងវិញដូចជា៖ ជំនួយវិនិយោគិនដោះស្រាយការលំបាកលំបិន ជំរុញពន្លឿនកិច្ចការរៀបចំដំណើរការគម្រោងផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ចំនួន ២០ កន្លែង បើកដំណើរការដោយទាន់ពេលតាមកាលកំណត់ ព្រមទាំងជំនួយដល់ការសាងសង់បណ្ដាញខ្សែភ្លើង ១១០ គីឡូវ៉ូលដែលភ្ជាប់ចរន្តអគ្គិសនីពី ត្រឹនដេ ទៅកាន់ សុកត្រាំង និងពី វិញចូវ ទៅកាន់ បាកលៀវ ក៏ដូចជាស្ថានីយបំលែងតង់ស្យុងអគ្គិសនី ២២០ គីឡូវ៉ូលនៅ វិញចូវ។ល។

ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 11ការដំឡើងបន្ទះសូឡានៅខេត្ត បេនត្រែ

ដោយមានដំណោះស្រាយសមស្របផ្សេងៗ ការទាក់ទាញវិនិយោគនិងរៀបចំដាក់ដំណើរការគម្រោងថាមពលកកើតឡើងវិញទាំងនោះ នឹងបន្តត្រូវបានអនុវត្តប្រកប ដោយសង្គតិភាព បង្កើតឱកាសអោយតំបន់វាលទំនាបទន្លេ គឺវឡុង បោះជំហានទៅមុខដោយលោតផ្លោះក្នុងអនាគតកាលមិនយូរប៉ុន្មានឡើយ៕

ផលិតដោយ៖ ថាញ់ត្រា- មិញហ៊ឹង - ហឿវូ- ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍