ភេសជ្ជៈ​កា​កាវ​ក្ដៅៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​ផ្ដល់​ផល​ល្អ

ភេសជ្ជៈ​កា​កាវ​ក្ដៅៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​ផ្ដល់​ផល​ល្អ
ភេសជ្ជៈ​កា​កាវ​ក្ដៅៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​ផ្ដល់​ផល​ល្អ

កាកាវត្រូវបានគេយកទៅធ្វើជាសូកូឡានិងភេសជ្ជៈកាកាវក្ដៅៗ ដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។

ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
កាកាវធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយមានលក្ខណៈប្រសើរឡើងជាងមុនតាម រយៈបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយជម្រុញលំហូរឈាម ធ្វើឱ្យពោះវៀនមានសុខភាពល្អ និងស្ងប់អារម្មណ៍។ ជាលទ្ធផល អ្នកក៏មិនសូវតានតឹងក្នុងអារម្មណ៍ដូចមុនដែរ។

ភេសជ្ជៈ​កា​កាវ​ក្ដៅៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​ផ្ដល់​ផល​ល្អ ảnh 1ភេសជ្ជៈកាកាវក្ដៅៗ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងផ្ដល់ផលល្អៗ

កាកាវក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavonols ដែលចាំបាច់សម្រាប់រក្សាមុខងារល្អប្រសើរនៃប្រព័ន្ធភាពស៊ាំរាងកាយ។ វាជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ ទប់ស្កាត់ឈាមកក និងកាត់បន្ថយការរលាក។

បំបាត់អាការៈចុកពោះពេលមករដូវ
សូកូឡាខ្មៅផ្សំឡើងពីកាកាវមានផ្ទុកសារធាតុចិញ្ចឹមម្យ៉ាងហៅថាម៉ាញ៉េស្យូមដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពល្អ។ ប្រសិនបើអ្នកកំពុង ជួបប្រទះអាការៈឈឺចាប់ក្នុងផ្នែកណាមួយនៃរាងកាយដូចជាចង្កេះ ភ្លៅ និងក្បាលពោះ ម៉ាញ៉េស្យូមក្នុងសូកូឡាគដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សដោយរម្ងាប់សាច់ដុំស្បូន។

កាត់បន្ថយហានិភ័យនៃជំងឺធាត់ជ្រុល
ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម សូកូឡាខ្មៅអាចជួយគ្រប់គ្រង ទម្ងន់រាងកាយបានយ៉ាងប្រសើរ។ កាកាវមានផ្ទុកជាតិខ្លាញ់និងជាតិស្ករទាបដែលល្អណាស់សម្រាប់ផ្ដល់ថាមពល ហើយធ្វើឱ្យមានអារម្មណ៍ឆ្អែត។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវទម្ងន់រាងកាយសុខភាពល្អ ដោយមិនចង់មានអារម្មណ៍ឃ្លានសឹងគ្រប់ពេលនោះ ការទទួលទានកាកាវ គឺជាដំណោះស្រាយដ៏ប្រសើរបំផុត។

ល្អសម្រាប់អ្នកជំងឺហឺតនិងអាឡែកស៊ី
កាកាវជាប្រភពនៃសមាសធាតុពិសេស ២ ប្រភេទ គឺ theobromine និង theophylline ដែលសុទ្ធតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងជំងឺហឺត។ សារធាតុ theobromine ជួយសម្រួលផ្លូវដង្ហើមក្នុងសួតនិងការពារប្រឆាំងជំងឺមហារីកសួតទៀតផងដោយវាកាត់បន្ថយ អាឡែកស៊ី ខណៈដែលសារធាតុ theophylline ដែលផ្ដល់ភាពធូរស្បើយដល់ផ្លូវដង្ហើមនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។

ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពធ្មេញ
កាកាវល្អសម្រាប់ការពារអញ្ចាញ និងធ្មេញពីជំងឺពុកធ្មេញ ឬដង្កូវស៊ី។ វាមានផ្ទុកសារធាតុ polyphenols ជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតដែលបំផ្លាញកាចាធ្មេញ៕

ដកស្រង់និងកែសម្រួលពិរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍