ខេត្ត វិញឡុង បង្កើនតំណភ្ជាប់ទីផ្សារនិងលក់ដូរកសិផល

ប្រជាកសិករនៅឃុំ ថាញ់ទ្រុង ស្រុក ប៊ិញតឹន (ខេត្ត វិញឡុង) ប្រមូលផលដំឡូងជ្វាពណ៌ស្វាយ ជប៉ុន
ប្រជាកសិករនៅឃុំ ថាញ់ទ្រុង ស្រុក ប៊ិញតឹន (ខេត្ត វិញឡុង) ប្រមូលផលដំឡូងជ្វាពណ៌ស្វាយ ជប៉ុន

ក្នុងគោលបំណងជំរុញយ៉ាងខ្លាំងក្លាការបង្កបង្កើនផលនិងលក់ដូរកសិផលអោយប្រជាជន ជាពិសេសក្នុងអំឡុងពេលអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នោះ ខេត្ត វិញឡុង បានដាក់ដំណើរការអនុវត្តដំណោះស្រាយជាច្រើនដើម្បីបង្កើនតំណភ្ជាប់ទីផ្សារ បង្កលក្ខណៈងាយស្រួលដល់វិស័យផលិតកម្មកសិកម្មនៅលើភូមិសាស្រ្ត។

ខេត្ត វិញឡុង បង្កើនតំណភ្ជាប់ទីផ្សារនិងលក់ដូរកសិផល ảnh 1
ខេត្ត វិញឡុង បង្កើនតំណភ្ជាប់ទីផ្សារនិងលក់ដូរកសិផល ảnh 2ឆ្លងតាមរយៈបណ្តាញចែកចាយ លក់ដូរដូចជាផ្សារប្រពៃណីផ្សារទំនើប។ល។ ក្នុងអំឡុងពេលមិនទាន់ដល់ ២ ខែផង (ចាប់ពីពាក់កណ្តាលខែ កក្កដា ដល់ពាក់កណ្តាលខែ កញ្ញា) ខេត្ត វិញឡុង បានលក់ដូរកសិផលអោយមាមីងបងប្អូនប្រជាកសិករប្រមាណ ២៣១.០០០ តោន

ឆ្លងតាមរយៈបណ្តាញចែកចាយលក់ដូរមួយចំនួនដូចជាផ្សារប្រពៃណី ផ្សារកសិផល សហគ្រាស ភ្នាក់ងារប្រមូលទិញនិងបោះដុំទីផ្សារជួញដូរ ពាណិជ្ជកម្មអេឡិចត្រូនិច អង្គការសប្បុរសធម៌ជាដើម ក្នុងអំឡុងពេលជិត ២ ខែ (ចាប់ ពីពាក់កណ្តាលខែ កក្កដា ដល់ពាក់កណ្តាលខែ កញ្ញា) ខេត្ត វិញឡុង បានលក់កសិផលគ្រប់ប្រភេទដូចជា ដំឡូងជ្វា មៀន ក្រូចពោធិ៍ សាត់ បន្លែ មើម ផ្លែឈើ... ប្រមាណ ២៣១.០០០ តោន។

ទន្ទឹមនឹង នោះ ខេត្ត វិញឡុង ក៏បាន បង្កើនតួនាទីនៃក្រុមជំនួយលក់ដូរនិងចរាចរកសិផល ជំរុញផលិតកម្មនិងលក់ដូរកសិផលផង ជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយកសិផលតាមបណ្តាញព័ត៌មានទាំងឡាយរបស់ខេត្តផងដើម្បីតំណភ្ជាប់ការលក់ដូរតាមរយៈទីផ្សារជួញដូរកសិផលផ្សេងៗ តាមប្រព័ន្ធអេឡិចត្រូនិច...។

ខេត្ត វិញឡុង បង្កើនតំណភ្ជាប់ទីផ្សារនិងលក់ដូរកសិផល ảnh 3ប្រជាកសិករនៅឃុំ ថាញ់ទ្រុង ស្រុក ប៊ិញតឹន (ខេត្ត វិញឡុង) ប្រមូលផលដំឡូងជ្វាពណ៌ស្វាយ ជប៉ុន

នាពេលខាងមុខនេះ ខេត្ត វិញឡុង នឹងកសាងខ្សែចង្វាក់ផ្គត់ផ្គង់កសិផលដោយមានការចូលរួមពីបណ្ដាសហគ្រាស សហករណ៍ កសិករ បង្កបង្កើត បណ្តាទម្រង់រូបភាពតំណភ្ជាប់ផលិតកម្មនិងលក់ដូរកសិផលប្រកបដោយ ប្រសិទ្ធភាពនិងចីរភាពពីមួយជំហានទៅមួយជំហាន៕

អត្ថបទ៖ ផាម មិញទន់ - ផាម មិញទន់ - ឡេ ធុយហាំង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍